A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 June 2015

Seven bodyguards of opposition leaders Sam Rainsy injured in a car accident លោក ឡុង រី ៖អង្គរក្សលោក សម រង្ស៊ី ៧ នាក់រងរបួស​ក្នុងគ្រោះថ្នាក់ចរាចរណ៍ជារឿង​ចៃដន្យ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ   15-06-2015, 8:33 pm) |  ដោយ : ថ្មីៗ          
រូបភាព
អង្គរក្សលោក សម រង្ស៊ី ៧ នាក់ បានរងរបួសធ្ងន់ និងស្រាល​នៅក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ ៤ ស្ថិតនៅក្នុងនៅភូមិស្ទឹងឆាយត្បូង ឃុំស្ទឹងឆាយស្រុកកំពង់សិលា ខេត្ត​ព្រះសីហនុ។ ប្រធានអង្គ​រក្ស​លោក ស​ម រង្ស៊ី បានចាត់​ទុកឧបទ្ទវហេតុ​នេះថា ជា​គ្រោះ​ថ្នាក់​ចៃ​ដន្យ។ 
ប្រធានអង្គរក្ស​លោក សម រង្ស៊ី លោក ឡុង រី បានអះអាងថា អង្គរក្ស​ទាំង ៧ នាក់ ដែលរង​របួសនោះមានម្នាក់រងរបួសធ្ងន់ និង ៦ នាក់រងរបួស​ស្រាល ហើយអ្នករងរបួសទាំងនោះ បានដឹក​ទៅសង្គ្រោះ​បន្ទាន់ភ្លាមៗ​នៅ​ក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយពី​ជួបគ្រោះថ្នាក់នៅម៉ោងប្រមាណ ៤ កន្លះ នារសៀលថ្ងៃ​ចន្ទ​​នេះ។

ពីក្នុងមន្ទីរពេទ្យខេត្ត​ព្រះសីហនុ លោក ឡុង រី បានបញ្ជាក់ដូច្នេះថា៖« រថយន្តអង្គរក្សដែលគ្រោះថ្នាក់នោះ គឺជារថយន្ត​បិទគូថក្បូនរថយន្តលោកប្រធានចេញ​ពី​ខេត្ត​ព្រះ​សីហនុ ​មកភ្នំពេញ​។ គ្រោះថ្នាក់តែរថយន្តមួយទេ ព្រោះរថយន្តនោះ បើក​វ៉ារថយន្តកុងតឺន័រ​ខាង​មុខ​ ហើយ​ជ្រុលធ្លាក់​​ចេញ​ពី​ផ្លូវ​ក្រឡាប់តែ​ម្តង។ វាជារឿង​ចៃដន្យទេ » ។ តំណាងរាស្រ្តរូបនេះ អះអាងថា លោក សម រង្ស៊ី និងមន្រ្តីបក្សសង្គ្រោះ​ជាតិ​ដទៃ​ទៀត​មិន​មាន​គ្រោះថ្នាក់​ឡើយ។ ក្រោយជួបឧបទ្ទវហេតុ​នេះ លោក ស​ម រង្ស៊ី បានត្រឡប់ទៅទីរួម​ខេត្ត​ព្រះ​សីហនុ​វិញ ដើម្បីទៅសួរសុខទុក្ខអង្គរក្សរបស់ខ្លួន​ដែល​រង​គ្រោះ៕

No comments: