A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 15 June 2015

Sam Rainsy praises the government for sending a protest diplomatic note to Vietnam on border encroachments លោកសម រង្ស៊ី​សរសើរ​រដ្ឋាភិបាល​រឿង​ចេញកំណត់​ទូត​ប្រតិកម្ម​ជាមួយ​វៀតណាម​

អត្ថបទ 14-06-2015 4:11 pm  |  ដោយ Vayofm Teams
​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ហ៊ាន​ប្រតិកម្ម​តវ៉ា​ជា​មួយ​វៀតណាម​ដែល​បាន​ជីក​ស្រះ​រំលោភ​ចូល​ទឹកដី​ខ្មែរ នៅ​ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី​។ ការ​ថ្លែង​របស់​លោក​សម រង្ស៊ី បាន​ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រះសីហនុ  នា​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៥​។

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនោះ​បាន​ថ្លែង​បញ្ជាក់ថា ក្នុងនាម​ជា​គណបក្ស​បក្សប្រឆាំង គឺ​ប្រឆាំង​រដ្ឋាភិបាល ប៉ុន្តែ​បើ​រដ្ឋាភិបាល​ធ្វើ​អ្វី​ដែល​ល្អ​គឺ​ត្រូវ​ទទួលស្គាល់​។ លោក​បាន​សង្កត់ធ្ងន់ថា មិនដែល​ឃើញ​ក្រសួងការបរទេស​កម្ពុ​ជា ដែល​តំណាង​ឲ្យ​រដ្ឋាភិបាលចេញ​មុខ​តវ៉ា​ជាមួយ​វៀតណាម ហ៊ាន​ចង្អុលមុខ​វៀតណាម​ដែល​បាន មក​ជីក​ស្រះ​ក្នុង​ទឹកដី​ខ្មែរ​នៅ​ខេត្ត​រតនគិរី​។

សំឡេង​លោក​សម រង្ស៊ី​៖

​យោងតាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា អាជ្ញាធរ​កម្ពុជា​នៅ​ខេត្ត​រតនគិរី បាន​រកឃើញ​ស្រះ​ទឹក​ចំនួន ៥ (​ទំហំ​នីមួយៗ ៥​ម​. x ១៣​ម​.) ដែល​ជីក​ដោយ​អាជ្ញាធរ​វៀតណាម នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៣០ និង​លេខ ៤០ ដែល​ស្ថិតនៅក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី នៅក្នុង​កំណាត់ ព្រំដែន​ដែល​មិនទាន់​បាន​ធ្វើ​ការកំណត់​ខណ្ឌសីមា​។​


​ដោយហេតុ​ថា តំបន់​នេះ​ពុំទាន់​បានកំណត់​ខណ្ឌសីមា​នៅឡើយ រាជរដ្ឋាភិបាល​កម្ពុជា ស្នើ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​គោរព​តាម​ខ្សែ​ព្រំដែន នៃ​ផែនទី​បោន ខ្នាត ១/១០០.០០០ និង​ចំណុច​ទី ៨ នៃ​សេចក្តី  ប្រកាស​ព័ត៌មាន​រួម ចុះ​ថ្ងៃ​ទី ១៧ ខែ​មករា ឆ្នាំ ១៩៩៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ចែង​ថា “​ភាគី​ទាំងពីរ​ឯកភាព​រក្សា​ស្ថានភាព​បច្ចុប្បន្ន​ដដែល មិនឱ្យ​មាន​ការផ្លាស់ប្តូ​រ ឬ​ដក​ទីតាំង​កំណត់សំគាល់​ព្រំដែន និង​អប់រំ​ទប់ស្កាត់​ពលរដ្ឋ​ទាំងសងខាង មិន​ត្រូវ​ធ្វើ​ការដាំដុះ ឬ​តាំង​ទីលំនៅ​ឆ្លងដែន និង​សហការ​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ព្រំដែន រហូតដល់​មាន​ដំណោះស្រាយ​បញ្ហា​ព្រំដែន​នេះ ”​។​

​ក្នុង​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន លោក សែន ជាមួយ​លោក​ឡេ ហុង​អាញ់ សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុ​ម្មុយ​នី​ស​វៀតណាម កាលពី​ថ្ងៃ​ទី ០៩ ខែមិថុនា ឆ្នាំ ២០១៥ នៅ​ទីក្រុង​ភ្នំពេញ​ក៏បាន​លើកឡើង​ពី​បញ្ហា​ព្រំដែន និង​បាន​ស្នើ​ថា “​តំបន់​ណា​ដែល​ពុំ​ទាន់​បានធ្វើការ​ខណ្ឌសីមា មិន​ត្រូវ​ធ្វើឱ្យ​មាន​ការ​ប្រែប្រួល​ទេ រហូត​ដល់​បញ្ចប់​ការ​ខណ្ឌ​សីមា​ព្រំដែន ”៕
(​ដោយ​៖ ចេ​ន សុជាតា​)

No comments: