A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 24 June 2015

Police detained 200 illegal Chinese and Vietnamese workers at Koh Pich [Punish the companies that illegally employ them in the first place] ប៉ូលីស​ឃាត់ខ្លួន​ជនជាតិ​ចិន និង​វៀតណាម​ខុសច្បាប់​ជាង២០០នាក់​នៅ​កោះ​ពេជ្រ

ចុះ​ផ្សាយ​នៅ​ថ្ងៃ   23-06-2015,  |  ដោយ : ថ្មីៗ         
រូបភាព

ភ្នំពេញ៖ នៅ​ថ្ងៃទី២៣ ខែមិថុនា​នេះ កម្លាំង​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ឆែកឆេរ​រកឃើញ​ជនជាតិ​ចិន និង​វៀតណាម​ឆ្លងដែន​ធ្វើការ​ងារ​ខុសច្បាប់​ជាង ២០០នាក់ 

នៅ​ទីតាំង​ស្នាក់នៅ ៣កន្លែង ក្នុង​ការដ្ឋាន​សំណង់ នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ។
នគរបាល​អន្តោប្រវេសន៍​បាន​រកឃើញ​ជនជាតិ​វៀតណាម និង​ចិន​ចំនួន ២១៥នាក់​ដែល កំពុង​រស់នៅ និង​ធ្វើការ​ខុសច្បាប់​នៅ​កម្ពុជា ព្រឹក​ថ្ងៃទី២៣មិថុនា នៅលើ​ទីតាំង​ការដ្ឋាន​ទីក្រុង​រណប​កោះ​ពេជ្រ។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ មាន​ជនជាតិ១៣១នាក់ និង​ជនជាតិ​ចិន ៨៤នាក់។
ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក អ៊ុក ហៃ​សិលា បាន​ប្រាប់​សារព័ត៌មានថ្មីៗថា ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងពីរ​ជនជាតិ​នេះ កំពុងតែ​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​ក្នុង​ការដ្ឋាន​សំណង់​កោះ​ពេជ្រ។ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បន្តថា ភាគច្រើន​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​ត្រូវបាន​ឃាត់ខ្លួន មិនមាន​លិខិតឆ្លងដែន និង​ទិដ្ឋាការ​សម្រាប់​ការ​ស្នាក់នៅ​ធ្វើ​ការងារ​រយៈពេល​វែង​នៅ​កម្ពុជា​នោះទេ។
បន្ទាប់ពី​ការឃាត់ខ្លួន​នេះហើយ ជនបរទេស​ទាំងអស់ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​ពី​នីតិវិធី​សុំ​ធ្វើ​ទិដ្ឋាការ ក៏ដូចជា​លិខិតឆ្លងដែន មុននឹង​សមត្ថកិច្ច​បញ្ជូន​ពួកគេ​ទៅ​ស្រុកកំណើត​វិញ។ ហើយ​ថា ប្រសិនបើ​ជនបរទេស ណា​ម្នាក់ រឹងទទឹង​មិន​អនុវត្តតាម​ច្បាប់​នោះ សមត្ថកិច្ច​នឹង​ចាប់បញ្ជូន​ខ្លួន​ឡើង​តុលាការ តែម្តង។ នេះ​បើតាម​ការពន្យល់​របស់​លោក អ៊ុក ហៃ​សិលា។
លោក​បាន​រំ​ឮ​ក​ប្រាប់​សារព័ត៌មានថ្មីៗថា ចាប់តាំងពី​ការបង្កើត​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ពាក់កណ្តាល​ឆ្នាំ២០១៤ មកដល់​ខែ ៦ ឆ្នាំ២០១៥នេះ សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​បាន​ចាប់​ប​ញ្ជួ​ន​ខ្លួន​ជនបរទេស ខុសច្បាប់​ជាង ២ពាន់​នាក់ ដែលមាន ៤៣ សញ្ជាតិ ទៅ​ស្រុកកំណើត​ពួកគេ​វិញ។ ក្នុងចំណោម​នោះ ជនបរទេស​ខុសច្បាប់​ភាគច្រើន គឺជា​ជនជាតិ​វៀតណាម ដែលមាន​ជិត ២ពាន់​នាក់ បន្ទាប់មក​គឺជា​ជនជាតិ​ចិន៕

No comments: