A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 19 June 2015

People living along the Cambodia-Vietnam border applauded the sacking of the local border police chief for not protecting the border against Vietnam's encroachments សហគមន៍​រស់នៅ​ជាប់​ព្រំដែន​វៀតណាម​សាទរ​ការ​ដក​នាយ​ប៉ុស្តិ៍​នគរបាល​ព្រំដែន

ដោយ រដ្ឋា វិសាល


2015-06-18
វៀតណាម​ជីក​ស្រះ រតនគិរី ៦២០
សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ទៅ​មើល​ស្រះ និង​រណ្ដៅ​ដាំ​កាហ្វេ​ដែល​ពលរដ្ឋ​វៀតណាម ជីក​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥។
រូបថត​សហគមន៍

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី សាទរ​ការ​ប្ដូរ​តួនាទី​នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន ដែល​ធ្វេសប្រហែស​បណ្ដែត​បណ្តោយ​ឲ្យ​ពលរដ្ឋ​វៀតណាម ជីក​ស្រះ​ក្នុង​តំបន់​ខ្សែ​បន្ទាត់​ព្រំដែន​ហាម​ឃាត់​នៃ​ប្រទេស​ទាំង​ពីរ។
អ្នក​ភូមិ​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ពេល​នេះ អ្នក​ភូមិ​មិន​ទាន់​ឃើញ​មាន​សកម្មភាព​ប្រែប្រួល​អ្វី ទាក់ទិន​ការ​ទាមទារ​ឲ្យ​លុប​ស្រះ​នោះ​វិញ​នៅ​ឡើយ។
តំណាង​សហគមន៍​ជនជាតិ​ចារ៉ាយ ភូមិ​ឡំ នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ចាត់​តាំង​មន្ត្រី​នគរបាល​មាន​ឧត្តម​គតិ​ស្រឡាញ់​ទឹក​ដី ស្រឡាញ់​ប្រជាពលរដ្ឋ មក​ជំនួស​តំណែង​នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ ដើម្បី​ការពារ​អធិបតេយ្យភាព​ព្រំដែន​ខ្មែរ កុំ​ឲ្យ​ភាគី​វៀតណាម រំលោភ​បាន​ត​ទៅ​ទៀត។
កាល​ពី​ដើម​សប្ដាហ៍​សហគមន៍​ភូមិ​ឡំ ជិត ៣០០​នាក់ បាន​ផ្ដិត​មេដៃ​បញ្ជូន​មក​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​មហាផ្ទៃ ដក​តំណែង​នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ គឺ​លោក រចំ ជីប បន្ទាប់​ពី​អ្នក​ភូមិ​រក​ឃើញ​ស្រះ​ចំនួន​៧ ត្រូវ​បាន​ពលរដ្ឋ​វៀតណាម ចូល​មក​ជីក​នៅ​ក្នុង​តំបន់​ស​ហាម​ឃាត់ នៅ​ចំណុច​អូរហ្គ្រឹម ស្ថិត​នៅ​ក្បែរ​ប៉ុស្តិ៍​តម្រួត​ការពារ​ព្រំដែន​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​នឹង​ភូមិ​សេសៅ ឃុំ​យ៉ាណាង ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ។
តំណាង​សហគមន៍ លោក រម៉ាស់ ស្វាញ កត់​សម្គាល់​ថា កន្លង​ទៅ​នេះ លោក រចំ ជីប មិន​បាន​បំពេញ​តួនាទី​ត្រឹមត្រូវ​ជា​ឆ្មាំ​ការពារ​ទឹក​ដី និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ជួយ​ជ្រោមជ្រែង​ទៅ​លើ​ប្រជាពលរដ្ឋ​វៀតណាម និង​តម្រួត​ព្រំដែន​វៀតណាម ឆ្លង​ដែន​មក​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ក្នុង​ដី​ខ្មែរ រួម​ទាំង​ការ​ជីក​ស្រះ​ក្នុង​ដី​ខ្មែរ​ថែម​ទៀត​ផង។ លោក​ថា បណ្ដឹង​អ្នក​ភូមិ​នឹង​ដាក់​ជូន​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​ពី​កំហុស​ទាំងអស់​នោះ ដើម្បី​ដាក់​ពិន័យ​មន្ត្រី​នគរបាល​រូប​នេះ៖ «មេ​ប៉ុស្តិ៍​ព្រំដែន​អត់​ស្រឡាញ់​ប្រជាពលរដ្ឋ អត់​ស្រឡាញ់​ខ្មែរ យើង​គាំទ្រ​វៀតណាម។ ជីក​ស្រះ យើង​ទៅ​សួរ​គេ​ថា​អត់​ឃើញ​ដឹងៗ។ ពីរ​ទៀត​វេទិកា​ប្រជុំ គេ​បើក​ឲ្យ​យួន មក​ថត​នៅ​កន្លែង​ប្រជុំ​ទៀត»
ដូច​គ្នា​នេះ​ដែរ ប្រធាន​ភូមិ​ឡំ លោក សេវ លីន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋ​វៀតណាម ថា​នាយ​តម្រួត​ប៉ុស្តិ៍​ការពារ​ព្រំដែន​វៀតណាម នៅ​តំបន់​នោះ ត្រូវ​បាន​ផ្លាស់​ចេញ​កាល​ពី​ចុង​សប្ដាហ៍។ លោក​បន្ត​ថា អ្នក​ភូមិ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​មន្ត្រី​ទទួល​ខុស​ត្រូវ​ប៉ុស្តិ៍​ព្រំដែន ពីព្រោះ​កន្លង​ទៅ បទល្មើស​ឆ្លង​ដែន​នៅ​តំបន់​នោះ​កើត​មាន​ច្រើន​ករណី៖ «ខ្ញុំ​សួរ​ប្អូន​ខ្ញុំ​នៅ​ម៉ុកដែង ថា​ស្រះ​គេ​លុប ឬ​នៅ? វា​ថា​អត់​ដឹង​ទេ​បង ហើយ​មេ​ប៉ុស្តិ៍​ប៉ូលិស​គេ​ដក​ហើយ គេ​ផ្ដោត​លើ​មេ​ប៉ុស្តិ៍​វៀតណាម។ ខាង​ខ្មែរ​យើង​គេ​ថា​ចង់​ប្ដូរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី លោក រចំ ជីប ពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ពីព្រោះ​ទូរស័ព្ទ​លោក​មិន​មាន​អ្នក​ទទួល​ការ​ហៅ​ចូល។ ដោយ​ឡែក​ស្នងការ​នគរបាល​ខេត្ត​រតនគិរី លោក នួន គឿន ក៏​បដិសេធ​មិន​ឆ្លើយ​សំណួរ​វិទ្យុ​អាស៊ីសេរី ដោយ​អះអាង​ថា លោក​ជាប់​រវល់។
ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន អះអាង​ថា លោក រចំ ជីប ត្រូវ​បាន​ដក​មក​ឈរ​ជើង​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ក៏ប៉ុន្តែ​ចំណាត់​ការ​បែប​ណា​ទៅ​លើ​មន្ត្រី​ព្រំដែន​នេះ លោក​មិន​ទាន់​ដឹង​នៅ​ឡើយ។ លោក​បន្ត​ថា តម្រួត​ព្រំដែន​វៀតណាម អះអាង​ថា ពលរដ្ឋ​ខ្មែរ​ក៏​បាន​ធ្វើ​ស្រែ​ចម្ការ​ចូល​តំបន់​ស​ដូច​គ្នា ខណៈ​សមត្ថកិច្ច​ប៉ូលិស​ខេត្ត​រតនគិរី បាន​ជួប​ប្រជុំ​ជាមួយ​ប៉ូលិស​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ពី​រឿង​វៀតណាម ជីក​ស្រះ​នេះ៖ «ដោយសារ​មាន​បញ្ហា​ខុស​ឆ្គង​ខ្លះ​អ៊ីចឹង​ណា​ក្នុង​ហ្នឹង យើង​បាន​សំណូមពរ​ឲ្យ​លុប​ស្រះ​នោះ​ឡើង​វិញ ហើយ​ខាង​វៀតណាម គេ​លើក​ឡើង​បញ្ហា​ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​ធ្វើ​ចម្ការ បាន​សង់​ស្អី​លើ​ទឹក​ដី​នោះ​អ៊ីចឹង​ដែរ»
ក្រសួង​ការ​បរទេស​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​ជូន​រដ្ឋាភិបាល​វៀតណាម ពីរ​លើក​កាល​ពី​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៤ ខែ​មិថុនា។ នៅ​ក្នុង​កំណត់​ទូត​ទាំង​ពីរ​នោះ កម្ពុជា អះអាង​ថា បាន​រក​ឃើញ​ស្រះ​ទឹក​៣ ស្ថិត​ក្នុង​ទី​កំបាំង​ព្រៃ រួម​ទាំង​ស្រះ​ទឹក​ចំនួន​៥ ដែល​បាន​រក​ឃើញ​លើក​មុន​នោះ។ ផ្អែក​លើ​ផែនទី​ដែល​មាន​ខ្នាត ១/១០០.០០០ ស្រះ​ទឹក​៣ គឺ​ជីក​ចូល​ដី​កម្ពុជា យ៉ាង​ជ្រៅ ដោយ​ស្រះ​ទឹក​ទី​១ មាន​ចម្ងាយ​ប្រមាណ ៣១៥​ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន។ ស្រះ​ទឹក​ទី​២ ជីក​ចូល​ចម្ងាយ ៤២៥​ម៉ែត្រ និង​ស្រះ​ទឹក​ទី​៣ ចម្ងាយ ៣៩០​ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣០ និង​បង្គោល​ព្រំដែន​លេខ​៤០ ជា​តំបន់​មិន​ទាន់​វាស់វែង។
កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ក្នុង​ជំនួប​ជាមួយ​សម​ភាគី​វៀតណាម លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​ការ​ទន្ទ្រាន​របស់​ភាគី​វៀតណាម មក​លើ​ទឹក​ដី​កម្ពុជា និង​ស្នើ​ឲ្យ​វៀតណាម បន្ត​រក្សា​ភាព​ស្ងប់ស្ងាត់​ក្នុង​រឿង​ព្រំដែន៕

1 comment:

Anonymous said...

They let you know that who the Alpha is>?