A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 20 June 2015

Ou Virak: The appointment of 2 vice-presidents inside the CPP was aimed at reducing Sar Kheng's influence [I agree with this analysis] លោក អ៊ូ វីរៈ៖ ការ​ឲ្យ​មាន​អនុប្រធានបក្ស​CPPពីររូប គឺ​ដើម្បី​បន្សាបឥទ្ធិពល​លោក ស ខេង​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃសៅរ៍ ទី20 មិថុនា 2015, 

ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ និងរដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក​ ស ខេង
រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក​ ស ខេង និង​ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ នៅថ្ងៃ​សៅរ៍នេះ ត្រូវ​​បាន​​​សមាជិកគណៈកម្មាធិការកណ្តាល​បក្សជាង​៥០០រូប បោះឆ្នោត​ឲ្យ​ក្លាយ​ជា​អនុប្រធាន​គណ​​បក្ស​ប្រជាជនកម្ពុជា។ សន្និបាត​របស់​គណបក្ស​ប្រជាជនកម្ពុជា​​មិន​បាន​កំណត់​ថា​តើ​នរណា​​ម្នាក់​ជា​អនុ​ប្រធាន​​ទី​១ ឬ​ទី​២​ នោះ​ទេ។​
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ក្លាយ​ជា​ប្រធាន​គណបក្ស។ នេះ​ជា​​លើក​ទី​មួយ​​​ហើយដែល​គណបក្ស​ប្រជាជនកម្ពុជា​មាន​អនុប្រធាន​គណបក្ស​ចំនួន​២​រូប ជំនួស​តំណែង​អនុប្រធាន​គណបក្ស​របស់​លោក​​​នា​យករដ្ឋ​មន្រ្តី​។​
ប្រធាន​ស្ថាប័នស្រាវជ្រាវវេទិកាអនាគត និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ យល់​ថា​ការ​បោះ​ឆ្នោ​ត​​​នៅ​ថ្ងៃ​នេះ«គ្រាន់​តែ​ជា​ការ​បង្រ្គប់​កិច្ច និង​ពុំមាន​ការ​ភ្ញាក់ផ្អើលនោះទេ»។ លោក​ចាត់​ទុក​ថាការ​ដាក់​ឲ្យ​មាន​អនុប្រធានគណបក្ស​ចំនួន​២រូប​ ហើយ​ពុំ​មាន​ការកំណត់​លេខ​រៀង​បែបនេះ ​ជា​ការ​បន្សាប​ឥទ្ធិពល​រ​បស់​លោក​ ស ខេង តែ​ប៉ុណ្ណោះ​។ លោក​បន្ត​ថា​​លោក​ ស ខេង គួរ​តែ​ត្រូវ​ជា​អនុ​ប្រធាន​​​បក្ស​តែម្នាក់​​ឯង​។ លោក​បញ្ជាក់​ថា«ខ្ញុំយល់​ថា​លោក ស ខេង មិន​សប្បាយចិត្តនោះទេ។ ជា​រឿង​​គ្រាន់​តែ​បន្សាបឥទ្ធិពល​របស់​លោក​ ស ខេង​ តែ​ប៉ុណ្ណោះ។ វា​គួរ​តែ​លោក ស ខេង ជា​អនុ​ប្រធា​ន​តែ​ឯង។ ពេល​​លោក ហ៊ុន សែន អនុវត្ត​មាន​ លោក ស ខេង នឹង​ក្លាយ​ជា​ប្រធាន​ស្តីទី​តែម្តង​»
លោក អ៊ូ វីរៈ ​បញ្ជាក់​ថា«នេះ​គ្រាន់​តែ​ជា​ការរៀបចំ​របស់​នាយករដ្ឋមន្រ្តី អំណាច​គណបក្ស​ប្រជា​ជន​ទាំង​អស់ ​មាន​លើ​លោក ហ៊ុន សែន រួច​ហើយ»។​ លោក​បន្ថែម​ថា​ប្រសិន​បើ​លោក សាយ ឈុំ នៅតែ​ជា​អគ្គលេខាបក្សដដែល​ បន្ថែម​លើ​តួនាទី​ជា​អនុប្រធា​គណបក្ស លោក​ចាត់​ទុក​ថា​​នេះ​ជា​រឿង​មួ​យ​មិនគួរ​កើត​ឡើង ព្រោះ​អគ្គលេខា​បក្ស​​មាន​ការ​ងារប្រចាំថ្ងៃច្រើន​​ក្នុង​ការ​ចាត់ចែង ស្រប​ពេល​ដែល​លោក សាយ ឈុំ ក៏​​មាន​តួនាទី​ជា​​ប្រធានព្រឹទ្ធ​សភា​ទៀតផង។​
បណ្ឌិត​វិទ្យាសាស្រ្ត​នយោបាយ លោក សុខ ទូច មានប្រសាសន៍ថា​ការ​ឲ្យ​មានអនុប្រធាន​ចំនួន​២​រូប​​​បែប​នេះ គឺ​ដើម្បី​ធានា​តុល្យភាពអំណាច និង​ដើម្បី​កុំឲ្យ​មាន​ការ​អាក់​អន់ចិត្ត​ពី​លោក ស ខេង។ លោក​​​​បន្ត​​ថា​​លោក សាយ ឈុំ ទើប​តែ​ទទួល​តំណែង​ជា​​​ប្រធាន​ព្រឹទ្ធសភា ដូច្នេះ​ក្នុង​ករ​ណី​ឲ្យ​លោក​​ធ្វើ​​ជា​អនុប្រធាន​ទី​១នោះ​​ វាមិន​កើត​ទេ។ លោក​បន្ត​ថា​ប្រសិនបើ​ឲ្យ​លោក ស ខេង ជា​អនុ​ប្រ​ធា​ន​ទី​២ នោះ​ក៏មិន​កើតដែរ​ ព្រោះ​លោក​មាន​ខ្សែ​លោហិតរបស់​លោក ​ជា ស៊ីម។ លោក​បញ្ជាក់​ថា​«នេះជា​រឿងល្អ​បំផុត[សម្រាប់​ការមិន​កំណត់​អនុប្រធានទី១ និង​ទី​២]»។ លោក​បញ្ជាក់​ថា​«វា​ជា​សេចក្តីសម្រេច​របស់​​ប្រធាន​គណ​បក្ស​[ឲ្យ​នរ​ណា​ម្នាក់ជា​ប្រធាន​ស្តីទី] នៅ​ពេល​អវត្តមាន​របស់​ប្រធាន​»

VODមិន​ទាន់​អាច​ទាក់​ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន និង​លោក ឈឹម ផល​វរុណ ដើម្បីអត្ថាធិប្បាយលើបញ្ហានេះ​បាន​នៅឡើយទេ។
គួរ​បញ្ជាក់​ថា​សន្និបាត​របស់គណបក្ស​ប្រជាជនកម្ពុជា ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ជា ស៊ីម ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជាបាន​ទទួល​មរណភាព។ លោក សាយ ឈុំ បាន​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធ​សភា ភ្លាមៗជំនួស​លោក​ ជា ស៊ីម​។ បន្ទាប់​ពីមរណភាព​លោក​ ជា ស៊ីម ព្រះមហាក្សត្រ ​ព្រះ​បាទ​នរោត្តម​សីហមុនី បាន​ប្រោស​ព្រះ​រាជ​ទាន​​គោរមងារជា​«សមេ្តច​»​ ជូន​លោក ស ខេង និង​លោក សាយ ឈុំ៕
កែតម្រូវ៖ លោក អ៊ូ វីរៈ ប្រាប់​VODថា​ការ​ឲ្យ​មាន​អនុប្រធានបក្ស​CPPពីររូប គឺ​ដើម្បី​បន្សាប​ឥទ្ធិ​ពលរបស់​​លោក ស ខេង មិន​មែន​បំបែកឥទ្ធិពល​របស់​លោក ស ខេង ដូចការ​ចុះផ្សាយ​មុន​នោះទេ។​
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

No comments: