A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 23 June 2015

Oppositionn party urges the government to take Vietnam to the International Court of Justice on border encroachments បក្សប្រឆាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្តឹង​រឿង​វៀតណាម​ទន្ទ្រាន​យកទឹក​ដី​

​សមត្ថកិច្ច​ រារាំង​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ ពលរដ្ឋ និង​ព្រះ​សង្ឃ​មិន​ឲ្យ​ទៅ​មើល​ការសាងសង់​ប៉ុស្ដិ៍យោធា​វៀតណាម
​សមត្ថកិច្ច​ រារាំង​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ ពលរដ្ឋ និង​ព្រះ​សង្ឃ​មិន​ឲ្យ​ទៅ​មើល​ការសាងសង់​ប៉ុស្ដិ៍យោធា​វៀតណាម នៅ​ស្រុក​កោះធំ​ ពីថ្ងៃសៅរ៍។ រូប សហការី
      
ភ្នំពេញៈ​ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នឹង​ផ្ញើ​លិខិត​រួម​គ្នា​មួយ​ទៅ​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ​នៅ​សប្តាហ៍​នេះ ​ដើម្បី​ជំរុញ​ឲ្យរដ្ឋាភិបាល​ ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​យុតិ្តធម៌​អន្តរជាតិ​ បន្ទាប់​ពី​វៀតណាម​ មិន​អើពើ​នឹង​កំណត់​ទូត​ជា​បន្តបន្ទាប់​របស់​កម្ពុជា​ ដែលតវ៉ា​ពី​ការ​ទន្ទ្រាន​ទឹកដី​របស់​វៀត​ណាម​។
លោក អ៊ុំ សំអាន តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​តែងតែ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា បន្ទាប់​ពី​រដ្ឋាភិបាល​វៀត​ណាម​ នៅ​តែ​មិន​អើ​ពើ​ចំពោះ​កំណត់​ទូត​របស់​រដ្ឋាភិបាល​កម្ពុជា​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្ញើ​លិខិត​រួម​មួយ​ទៅ​លោក ហ៊ុន សែន នៅ​សប្តាហ៍​នេះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​អំពី​ការ​ទន្ទ្រាន​របស់​វៀតណាម​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា។
«​តំណាង​រាស្រ្ត​ជិត ១០ រូប​នៃ​ [គណបក្ស​សង្គ្រោះ​ជាតិ] នឹង​ផ្ញើ​លិខិត​ទៅ​លោក​ ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​ ឬ​ថ្ងៃ​សុក្រ​ ដោយ​ស្នើសុំ​ឲ្យ​គាត់​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុតិ្តធម៌​អន្តរជាតិ​»។
កាល​ពី​ថ្ងៃ​សៅរ៍​ អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​ទប់ស្កាត់​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ លោក​ អ៊ុំ សំអាន ​លោក រៀល ខេមរិន្ទ្រ និង​ប្រជាជន​មិន​ឲ្យ​ចូល​ទៅ ទីតាំង​តំបន់ស នៅ​ក្បែរ​ព្រំដែន​ ដែល​ អាជ្ញាធរ​វៀតណាម​បាន​ជីក​ចាក់​គ្រឹះ​សង់​ប៉ុស្តិ៍​យោធា ​នៅ​ស្រុក​កោះធំ។
Content image - Phnom Penh Post
ទាហាន​វៀតណាម​ជា​ច្រើន​ចូលមក​ឡូកឡំ​ជាមួយ​ខ្មែរ​លើ​ដីខ្មែរ​។ រូបភាព ហ្វេសប៊ុក

លោក សំអាន​ ​បន្ត​​ថា​ វៀតណាម​បាន​សង់​ប៉ុស្តិ៍​យោធា​ក្នុង​តំបន់​ស និង​នៅ​តែ​បន្ត​សកម្មភាព​ សាងសង់​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​កំណត់​ទូត​ទៅ​​រដ្ឋាភិបាល​វៀតណាម​រួច​ហើយ​ក្តី។ «អាជ្ញាធរ [កម្ពុជា] ​ក៏​បាន​ហាមឃាត់​ [ការ​សាងសង់]​ដែរ ប៉ុន្តែ​វៀតណាម​នៅ​តែ​បន្ត​សាង​សង់​»។
លោក រៀល ខេមរិន្ទ្រ ក៏​បាន​ថ្លែង​ផង​ដែរ​ថា​ ​នគរបាល​ជាង ១០០ នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​រារាំង​អ្នក តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ​ និង​ប្រជាជន​ប្រមាណ​ ២០០​ នាក់​មិន​ឲ្យចូល​ទៅ​មើល​ទីតំាង​តំបន់​ស ​នៅ​ក្បែរ​ព្រំដែន​ ដែល​យោធា​វៀតណាម​បាន​ជីក​ដើម្បី​សង់​ប៉ុស្តិ៍​យោធា​របស់​ខ្លួន ដែល​មាន​ចម្ងាយ​ប្រហែល​ ៣០ ម៉ែត្រ​ពី​ប៉ុស្តិ៍​នគរបាល​កម្ពុជា ​ក្នុង​ភូមិ​ព្រែកស្បូវ ឃុំ​សំពៅពូន។​
លោក ខេមរិន្ទ្រ ​​បញ្ជាក់​ថា​៖ ​«​ការ​រាំង​ស្ទះ​ប្រជាពល​រដ្ឋ​ និង​តំណាង​រាស្រ្ត​ ដែល​គ្រាន់តែ​ចុះ​ទៅ​មើល​ដី​ ដែល​ត្រូវ​បាន​គេ​ទន្ទ្រាន​យក​ គឺ​ខុស​យ៉ាង​ខ្លាំង។
បើ​យើង​ចូល​ដី​យួន​គឺ​ភ័យខ្លាច​មាន​បញ្ហា​ ប៉ុន្តែ យួន​បាន​មក​ឈរ​លើ​ដី​របស់​យើង​ ​ហេតុអ្វី​បាន​ជា​ពួកគេ​មិន​ភ័យ​ខ្លាច [មាន​បញ្ហា]។ ហេតុ​អ្វី​បាន​ជា​យើង​មាន​ការ​ភ័យ​ខ្លាច​ ​ចំពោះ​យួន​? យើង​គ្រាន់​តែ​ចុះ​ទៅ​មើល​ដី​យើង​នៅ​ក្នុង​ដី​យើង​ប៉ុណ្ណោះ»។
ទោះ​ជា​យ៉ាង​ណា លោក រៀល ខេមរិន្ទ្រ ​បន្ថែម​ថា​​សមាជិក​មួយ​ចំនួន​ក្នុង​ក្រុម​របស់​លោក​បាន​ទម្លាយ​ការ​រាំងស្ទះ​របស់​នគរបាល ហើយ​បាន​ចុះ​ដល់​ទីតាំង​ឃើញ​ថា តំបន់​ស​ ត្រូវ​បាន​វៀតណាម​កំពុង​តែ​ជីក​បុកគ្រឹះ​សាងសង់​ប៉ុស្តិ៍​យោធា​មែន​។

ប៉ុន្តែ លោក អ៊ាវ ចំរើន ​ស្នង​ការ​នគរបាល​ខេត្ត​កណ្តាល​ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា​ មូលហេតុ​ដែល​​នគរបាល​រារាំង​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ប្រជាជន​ មិន​ឲ្យ​ចូល​ទៅ​មើល​តំបន់​វិវាទ គឺ​ដើម្បី​ការពារ​សុវត្ថិ​ភាព​ពួក​គេ​ ក្នុង​ករណី​ដែល​ពួក​គេ​ ចូល​ទៅ​ក្នុង​ទឹក​ដី​វៀតណាម​ ហើយ​មាន​ការ​ប៉ះ​ទង្គិច​នឹង​វៀតណាម ព្រោះ​ទីតាំង​នោះ​គឺនៅ​ក្បែរ​ព្រំដែន​។
ទោះ​ជាយ៉ាង​ណា​ លោក​ថា​ តំណាង​រាស្រ្ត និងប្រជា​ជន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ទីតាំង​នោះ។ ​
លោក ចំរើន ​ថ្លែង​ថា៖ «ការ​សាង​សង់​នេះ​ គឺ​ស្ថិត​នៅ​លើ​ដីរបស់​ពួកគេ [ដី​វៀតណាម] ប៉ុន្តែ​ត្រូវ​តែ​មាន​ការ​យល់​ព្រម​ពី​យើង​ផង​ដែរ​ ដោយ​សារ​វា​នៅ​ជិត​ព្រំដែន​ ហើយ​វា​ជា​សំណង់​រឹងមាំ»​។
ប៉ុន្តែ​នៅ​ពេល​សួរ​ថា​ តើ​ភាគី​វៀតណាម​បាន​ជីកបុក​គ្រឹះ​ និង​ដើម្បី​សាងសង់​ប៉ុស្តិ៍​យោធា​លើ​តំបន់​ស​ ឬ​យ៉ាង​ណា? ​លោក ចំរើន បាន​បដិ​សេធ​ផ្តល់​ការ​អត្ថាធិប្បាយ ហើយ​បាន​បង្វែរ​ សំណួរ​ឲ្យ​ទៅ​សួរ ​លោក ​វ៉ា​ គឹមហុង ​ទេស​រដ្ឋ​មន្រ្តី​ ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​របស់​រដ្ឋាភិបាល​ ដែល​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​កាល​ពីថ្ងៃ​ម្សិ​លមិញ៕ TK

3 comments:

Anonymous said...

Vietnamese is the main causes of all problems happen in Cambodia that is why khmer people can not live in peace.

Anonymous said...

To solve Khmer problems, prosecute
Hanoi key leaders.

Anonymous said...

why not?