អត្ថបទ 16-06-2015 | ដោយ VAYOFM TEAMS
បន្ទាប់ពីចុះទៅពិនិត្យព្រំដែននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមអស់ជាច្រើនថ្ងៃរួចមកអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិបានលើកឡើងថារដ្ឋាភិបាលបានទទួលស្គាល់ថាពិតជាមានការរំលោភបំពានអធិបតេយ្យភាពកម្ពុជាពីសំណាក់ប្រទេសវៀតណាមពិតប្រាកដមែន។ បន្ថែមលើនេះរហូតធ្វើអោយក្រសួងការបរទេសកម្ពុជាចេញកំណត់ទូតទៅស្ថានទូតវៀតណាមនៅកម្ពុជាថែមទៀតផង។
បើតាមលោកម៉ៅ មុនីវណ្ណតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ចាម បានប្រាប់វិទ្យុវាយោនៅថ្ងៃទី១៦ ខែមិថុនានេះថា បើសិនជារដ្ឋាភិបាលកម្ពុជាយើង បានទទួលស្គាល់ការពិតហើយនោះ វាជាការងាយស្រួលទេ។ រដ្ឋាភិបាលកម្ពុជាលើកយកបញ្ហព្រំដែនកម្ពុជា-វៀតណាមនេះ ទៅចចាជាមួយនិងប្រទេសវៀតណាម បើសិនជាដោះស្រាយជាវៀតណាមមិនជោគជ័យទេ រដ្ឋាភិបាលគួរតែបង្កើតនូវគណៈកម្មការមួយ ដើម្បី ដោះស្រាយដោយយកអន្តរជាតិធ្វើជាអាជ្ញាកណ្តាល។
សម្លេងលោកម៉ៅ មុនីវណ្ណ៖
ទោះជាយ៉ាងនេះក៏ដោយ លោកម៉ៅ មុនីវណ្ណតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះនៅតែទទូចអោយរដ្ឋាភិបាលបង្ហាញផែនទីប្រទេសកម្ពុជាអោយដូចទៅនឹងផែនទីតម្កល់នៅអង្គការសហប្រជាជាតិជាសាធាររណៈដើម្បីអោយពលរដ្ឋខ្មែរបានដឹងពីខ្សែបន្ទាត់ព្រំដែនពិតប្រាកដរបស់ខ្លួន។
លោកកែម ឡី អ្នកតាមដានស្ថានការសង្គមបានផ្តល់នូវដំដោះស្រាយចំនួន៥ ដើម្បីស្រាយ បញ្ហព្រំដែនកម្ពុជា-វៀតណាមនេះ។ ដំដោះស្រាយចំនួន៥នេះ គឺជាដំណោះស្រាយថ្មីខុសពីគណបក្សសង្គ្រោះជាតិ និងរដ្ឋាភិបាលដែលបានធ្វើសព្វថ្ងៃ។
សម្លេងលោកកែម ឡី៖
យ៉ាងណាក៏ដោយលោកកែម ឡី ក៏បានចាត់ទុកថា ដំណោះស្រាយដែលធ្វើរាល់ថ្ងៃរបស់គណបក្សសង្គ្រោះជាតិ និងរដ្ឋាភិបាលគ្រាន់តែបិទបាំង ហើយប្រឆាំងដើម្បីទាមយកប្រជាប្រិយភាព គឺបញ្ហព្រំដែនកម្ពុជា-វៀតណាមមិនអាចដោះស្រាយបានឡើង៕
No comments:
Post a Comment