A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 1 June 2015

Opposition CNRP MPs plan to request the government to provide a map about Cambodian-Vietnamese border តំណាងរាស្ត្រ CNRP គ្រោង​ស្នើទៅកាន់​រដ្ឋាភិបាល ​សុំ​ផែនទី​ព្រំដែន​កម្ពុជា

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២រូប ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ផែនទី​ព្រំដែន ដែល​បាន​ប្រើប្រាស់​សម្រាប់​កំណត់​ទឹកដី​ប្រទេស​កម្ពុជា ដែល​អតីតព្រះមហាក្សត្រ នរោត្តម​សីហនុ បាន​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ ដើម្បី​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បានដឹង និង​យល់ច្បាស់​ពី​អធិបតេយ្យភាព​របស់ខ្លួន។ ជាមួយគ្នានេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​គ្រោង​នឹង​សរសេរ​លិខិត​ទៅកាន់​រដ្ឋាភិបាល ដើម្បី​ស្នើសុំ​ផែនទី​ព្រំដែន​កម្ពុជា ដែល​រដ្ឋាភិបាល​អនុវត្ត​គ្រប់គ្រង​ទឹកដី​បច្ចុប្បន្ននេះ បង្ហាញ​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ទៀតផង។


សំឡេង៖
Listen to the voice here.

លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម មានប្រសាសន៍ថា កន្លងមក​រដ្ឋាភិបាល​គ្រាន់​អះអាងថា ខ្លួន​បាន​អនុវត្ត​គ្រប់គ្រង​ព្រំដែន​តាមរយៈ​ផែនទី​ផែនទី​បំពេញបន្ថែម​ខ្នាត១លើ១០០០០០ ប៉ុណ្ណោះ។ ប៉ុន្ដែ​ផែនទី​នេះ​មិនបាន​បង្ហាញ​ជា​សាធារណៈជន ដល់​ប្រជាពលរដ្ឋ​ឲ្យ​បានដឹង​ពី​អធិបតេយ្យភាព​របស់ខ្លួន​នោះទេ សូម្បីតែ​រូបលោក​ផ្ទាល់​ក៏​មិនដែល​បានឃើញ​ផែន​ទីនោះ​ផងដែរ។ 

ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី២២ ឧសភា លោក ម៉ៅ មុនី​វណ្ណ ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ពី​វិធីសាស្ត្រ​របស់ខ្លួន ក្នុងការ​កំណត់ព្រំដែន​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង ដើម្បី​បង្ហាញ​ពី​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល«ខ្ញុំ​នឹងធ្វើ​លិខិតស្នើ ក្នុងនាម​អ្នកតំណាងរាស្ត្រ ព្រោះ​ខ្ញុំ​រងចាំ​រដ្ឋាភិបាល​បក​ស្រាយ ឥឡូវ​គាត់​ឆ្លើយ​ហើយ គាត់​ឆ្លើយតប​មកហើយ គាត់​អះអាងថា​គាត់​យក​ផែនទី​តម្កល់​នៅ​អង្គការសហប្រជាជាតិ។ អ៊ីចឹង​ខ្ញុំ​នឹង​ស្នើ ខ្ញុំ​ធ្វើ​លិខិតស្នើ​ផែន​ទីនេះ​តែម្ដង បើ​បាន​ផែនទី​ហ្នឹង យើង​នឹង​រក​ថវិកា​ធ្វើ​ម៉េច យកមក​ថតចំលង​ផែនទី​ហ្នឹង ផ្សព្វផ្សាយ​ជា​សាធារណៈ។ ហើយ​យើង​សុំ​វិធីសាស្ត្រ​ក្នុងការ​បោះបង្គោល​ព្រំដែន ដែល​រដ្ឋាភិបាល​ធ្វើជា​មួយ​ប្រទេស​វៀតណាម»។

ជាមួយគ្នានេះដែរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន បាន​បញ្ជាក់ថា រូបលោក​បានទទួលរ​បាយ​ការណ៍​ពី​អ្នកស្នេហាជាតិ​ម្នាក់ ដែល​បានផ្ដល់​ឯកសារ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះ ដោយ​ក្នុង​ឯកសារ​បង្ហាញថា លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​អនុវត្ត​កិច្ចការងារ​កន្លងមក​តាម​ឯកសារ​ព្រំដែន ដែល​លោក វ៉ា គីមហុង បានស្នើ​សុំ​ឯកសារ​ចំលង​ពី​ប្រទេស​វៀតណាម ដែលជា​គូប​ដិ​បក្ស​ព្រំដែន​ជាមួយ​កម្ពុជា។ 

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖«ក្នុង​កំណត់ហេតុ​ឆ្នាំ២០០៧ ចំណុច​ទី៥គឺ​គាត់​ចំលង​ផែនទី​ខ្នាត១លើ១០០០០០ មកលើ​ផែនទី​UTMខ្នាត១លើ៥០០០០ ហើយ​យួន​ជា​អ្នកចំលង​ឲ្យ ហើយ​បោះពុម្ព​ឲ្យ យើង​យក​ពី​យួន​មក។ ហើយ​បើ​យើង​ចង់បាន​ផែនទី​ដែល​សម្ដេច​តា​តម្កល់​នៅ​UN ហេតុអ្វី​មិន​ទៅ​ចំលង​ពី​UN នៅ​ប្រទេស​បារាំង ហេតុអ្វី​ទៅសុំ​ពី​យួន» ។ 

លោក អ៊ុំ សំអាន​បន្ដថា៖«ហើយ​នៅ​ចំណុច​ទី៥នេះដែរ គឺ​សុំ​អ្នកបច្ចេកទេស​យួន មក​បណ្ដុះបណ្ដាល​អ្នកបច្ចេកទេស​ខ្មែរ ហើយ​យួន​ជា​គូបដិបក្ខ​របស់​យើង រឿង​អី​សុំ​ឲ្យ​យួន​បណ្ដុះបណ្ដាល​ខ្មែរ​យើង បើ​យួន​ថា​ភូមិ ហេង សំរិន ស្ថិតក្នុង​ដី​យួន ដូចនេះ​យើង​ថា​ដី​យួន​ដែរ? ដូច្នេះ​យើង​ខុស​ចំណុច​នេះហើយ ដែល​ពឹង​ទៅលើ​យួន​ទាំងអស់ ទាំង​អ្នកជំនាញ និង​ផែនទី គឺ​យក​ពី​ស្រុក​យួន នេះ​នៅក្នុង​កំណត់​ហេតុនេះ។ ហើយ​កំណត់​ហេតុនេះ​គឺ​លេច​ពី​ស្នេហា​ជាតិ គេ​ឲ្យ​គឺជា​សម្ងាត់​តែម្ដង»។

ជុំវិញបញ្ហានេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​រូបនេះ ក៏បាន​លើកឡើងថា ផែនទី​ដែល​រដ្ឋាភិបាល​អះអាង​ក​ន្ល​ង​មក មិនមែន​ផ្អែកលើ​ផែនទី​ខ្នាត១លើ១០០០០០នោះទេ ពោលគឺ​រដ្ឋាភិបាល​គ្រាន់តែ​អះអាង​យក​ផែនទី​ខ្នាត១លើ១០០០០០មក​ធ្វើជា​មូលដ្ឋាន ដើម្បី​បិទបាំង​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។ ហើយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​គ្រោង​នឹង​សរសេរ​លិខិត​ទៅកាន់​រដ្ឋាភិបាល ដើម្បី​ស្នើសុំ​ផែនទី​ព្រំដែន​កម្ពុជា ដែល​រដ្ឋាភិបាល​អនុវត្ត​គ្រប់គ្រង​ទឹកដី​បច្ចុប្បន្ននេះ បង្ហាញ​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ទៀតផង។

នៅក្នុង​វីដេអូ​វេទិកា​តុមូល​ដែល​រៀបចំឡើង​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីពី​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម ដោយមាន​វត្តមាន​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក ឡុង វិ​សា​លោ អនុប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា លោក កែវ រ៉េមី អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួម​ផងដែរ​នោះ។ លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​អះអាងថា រដ្ឋាភិបាល​មាន​ផែនទី​ចំលង​មួយច្បាប់​ចេញពី​ផែនទី​ដែល​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ បាន​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ។ ហើយ​ផែនទី​ចំលង​នោះ បាន​តម្កល់ទុក​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ។

គួរ​បញ្ជាក់ថា បញ្ហា​ព្រំដែន​ដែល​កំពុង​ក្លាយជា​ប្រធានបទ​ក្ដៅ​នាពេលនេះ បាន​កើតឡើង​ក្រោយពី​ប្រជាពលរដ្ឋ​វៀតណាម បាញ់​ថ្នាំពុល​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ ចំនួន ១៦, ៦ ហិច​តា និង​បញ្ហា​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​តំបន់​មួយចំនួនទៀត៕

No comments: