A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 June 2015

Mr. Hun Sen request Vietnam to remain calm about border issues លោក ហ៊ុន សែន ស្នើឲ្យវៀតណាមរក្សាភាពស្ងៀមស្ងាត់នៅតាមព្រំដែន​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃអង្គារ ទី9 មិថុនា 2015, 

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក លោក ឡេ ហុងអាញ់ សមាជិកការិយាល័យបក្សកុម្មុយនីស្តវៀតណាម
មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើទៅភាគីវៀតណាមឲ្យរក្សាភាពស្ងៀមស្ងាត់នៅតាមតំបន់ព្រំដែនមួយ​ចំនួន ជា​ពិសេសនៅក្នុងខេត្តរតនគិរី ដោយលើកឡើងថា តំបន់ទាំង​នោះ​នៅពុំទាន់មានការឯកភាពគ្នានៅ​ឡើយ ។
លោក ហ៊ុន សែន បានធ្វើការស្នើដូចនេះនៅក្នុងជំនួបជាមួយសមាជិកការិយាល័យបក្សកុម្មុយនីស្តវៀតណាម លោក ឡេ ហុងអាញ់ នៅរសៀលថ្ងៃអង្ការនេះនៅវិមានសន្តិភាព ។
អតីតរដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនេះថា ភាគីវៀតណាមបានយល់ព្រមតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ក្នុង​ការ​រក្សាភាពស្ងៀមស្ងាត់នៅតាមតំបន់ដែលប្រទេសទាំងពីរពុំទាន់បានឯកភាពនេះផងដែរ ។
លោក កៅ គឹមហួន អះអាងទៀតថា ដំណើរទស្សនកិច្ចរបស់លោក ឡេ ហុងអាញ់ ត្រូវបានរៀបចំយូរមកហើយ ដោយគោលបំណងសំខាន់គឺផ្ដោតទៅលើការប្ដេជ្ញាពង្រឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានដល់៥០០០លានដុល្លារក្នុងមួយឆ្នាំ ។ លោកបដិសេធព័ត៌មានមួយ​ចំនួន​ដែលលើកឡើង​ថា ដំណើរទស្សនកិច្ចនេះគឺដើម្បីមករៀបចំគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីប្រធានគណបក្សនេះ គឺលោក ជា ស៊ីម ទទួលមរណភាពកាលពីម្សិលមិញ ។
យ៉ាងណាក៏ដោយ លោក កៅ គឹមហួន ឲ្យដឹងដែរថា លោក ហ៊ុន សែន និងលោក ឡេ ហុងអាញ់ ក៏បានជជែកគ្នាខ្លះៗពីបញ្ហាបក្សផងដែរ ។

គួរបញ្ជាក់ថា ការស្នើរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ភាគីវៀតណាមបញ្ហាព្រំដែននៅពេលនេះ ធ្វើឡើងស្របពេលដែលបញ្ហាព្រំដែនបានចាប់ផ្ដើមកម្រើកឡើងវិញ បន្ទាប់ពីតំណាងរាស្ត្របក្សប្រឆាំង បានផ្ញើលិខិតទៅប្រធានរដ្ឋសភា ឲ្យចេញកិច្ចអន្តរាគមន៍ទៅក្រសួងការបទេស ក្រោយពីបានចុះពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ រកឃើញថាដំណាំ១០ហិកតារបស់កសិករខ្មែរ៩គ្រួសារនៅខេត្តត្បូងឃ្មុំ ត្រូវបានបំផ្លាញដោយអាជ្ញាធរ​វៀតណាម តែលោក ហោ ណាំងហុង អះអាងថា មកពីកសិករខ្មែរទៅដាំដំណាំលើដីវៀតណាម ។ ជាបន្តបន្ទាប់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដាក់លិខិតទៅកាន់រដ្ឋាភិបាលស្នើឲ្យចុះពិនិត្យព្រំដែននៅតំបន់តន់ហន់ក្នុងខេត្តកំពត និងតំបន់ភ្នំដិនក្នុងខេត្តតាកែវ ស្នើឲ្យផ្តល់ផែនទី និងនីតិវិធីលម្អិតក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាមជាដើម ។
កាលពីម្សិលមិញ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក៏បានដឹកនាំក្រុមយុវជនចុះទៅពិនិត្យមើលព្រំដែនលេខ៣០ ត្រង់ច្រកព្រំដែនអន្តរជាតិនៅស្រុកអូរយ៉ាដាវ និងតំបន់មួយទៀត ដែលមានចំងាយប្រមាណ២០គីឡូម៉ែត្រពីច្រកព្រំដែនអន្តរជាតិ ស្ថិតនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី  និងរកឃើញថា វៀតណាមបានជីកស្រះចំនួន៧នៅតំបន់នោះ ដែលក្រុម​តំណាង​រាស្ត្រ​អះអាង​ថា ប្រទេសទាំងពីរពុំទាន់បានដោះស្រាយនៅឡើយ ៕

សូម​សរសេរ​មក​លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

1 comment:

RealKhmer said...

Our own PM politely asked the THIEF/INVADER to remain calm. How sad..., you should appeal politely to own people that your government is aggressively working on the issue diplomatically/militarily. Despite our smaller military, you have to show the invaders that we are willing to fight. Don't be so overwhelmingly afraid of the enemy. Please don't give up anymore land to the thief, we're all willing to fight the thief.