A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 June 2015

ស្រីស្អាត​ប្រជែង​យក​មកុដ Miss Grand Cambodia ​ឆ្នាំ​ ២០១៥

បេក្ខនារី​ ២៥ ​រូប​បាន​បង្ហាញ​វត្តមាន​ត្រៀម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ជ័យលាភី​លេខ​ ១ ប្រកួត​នៅ​ប្រទេស​ថៃ​។វុទ្ធី



ភ្នំពេញ: ជាមួយ​​ស្នាម​ញញឹម​​ប្រិមប្រិយ​សប្បុរ​ស្រអែម​បែប​ខ្មែរ​អង្គរ បេក្ខនារី​​រូប​ស្រស់​​ចំនួន​ ២៥ ​​រូប​ចូលរួម​ដណ្ដើម​​មកុដ​កញ្ញាឯក Miss Grand Cambodia ឆ្នាំ​ ២០១៥ បាន​បង្ហាញ​វត្តមាន​នៅ​សណ្ឋាគារ​ណាហ្គាវើល ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី ៣ ខែ​មិថុនា កន្លង​ទៅ​នេះ ត្រៀម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​ជ័យលាភី​លេខ ១ ។
បេក្ខនារី​កម្ពុជា​​ដែល​ឈ្នះ​គ្រង​មកុដ​នេះ នឹង​ទទួល​ឱកាស​​ធ្វើ​ដំណើរ​ហោះហើរ​ឆ្ពោះ​ទៅ​ឆាក​អន្តរជាតិ នៅ​ទឹកដី​​ថៃ ក្នុង​ខែ​តុលា ដើម្បី​ប្រជែង​ជាមួយ​កញ្ញាឯក​ ៨៥ ​​រូប​​តំណាង​​ប្រទេស​ផ្សេងៗ​ទៀត ដើម្បី​ដណ្ដើម​មកុដ Miss Grand International ឆ្នាំ​ ២០១៥​។
សន្និសីទ​បង្ហាញ​បេក្ខនារី​នៃ​ការ​ប្រកួត Miss Grand Cambodia ​រៀបចំ​ដោយ​ក្រុមហ៊ុន​ BKA Entertainment ដែល​ធ្លាប់​ទទួល​បាន​​ជោគជ័យ​លើ​ការ​ធ្វើ​​កម្មវិធី​ប្រកួត ហ្វ្រេសស៊ី​ជាច្រើន​ជំនាន់ កម្មវិធី​ប្រកួត​តារា​បង្ហាញម៉ូដ​ខ្មែរ កម្មវិធី​ប្រកួត The Idol កម្មវិធី​ប្រកួត​ច្រៀង Modomo Junior Singing Contest និង​កម្មវិធី​​ប្រកួត​រាំ Love to Dance។
នា​ឱកាស​សន្និសីទ​បង្ហាញ​បេក្ខនារី​ ២៥ រូប​នៅ​សណ្ឋាគារ​ណាហ្គាវើល លោក មែ វិចិត្រ​បុត្រ ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន BKA Entertainment បាន​បញ្ជាក់​ថា៖ «នេះ​ជា​ឆ្នាំ​ដំបូង ដោយ​ចាប់ផ្តើម​ប្រកាស​ឲ្យ​យុវនារី​ខ្មែរ​គ្រប់ ខេត្ត-ក្រុង ចូលរួម​ដាក់​ពាក្យ​ប្រកួត​ប្រជែង ដើម្បី​ដណ្តើម​យក​ជ័យលាភី​លេខ ១ ព្រមទាំង​ឱកាស​ទទួល​បាន​បេក្ខភាព តំណាង​កម្ពុជា ទៅ​ចូលរួម​ប្រកួត Miss Grand Cambodia ឆ្នាំ​ ២០១៥ នៅ​ប្រទេស​ថៃ ដែល​មាន​បេក្ខនារី​តំណាង​ប្រទេស​​ ៨៥ ​ចូលរួម​ប្រកួត​»។
បេក្ខនារី​ដើរ​បង្ហាញម៉ូដ​បង្អួត​សម្រស់​នៅ​សណ្ឋាគារ​ណាហ្គាវើល​។
បេក្ខនារី​ដើរ​បង្ហាញម៉ូដ​បង្អួត​សម្រស់​នៅ​សណ្ឋាគារ​ណាហ្គាវើល​។ វុទ្ធី

លោក​បាន​ឲ្យ​ដឹង​ថា៖ «បេក្ខនារី​ចំនួន​​​ ២៥ ​រូប ដែល​មាន​សមត្ថភាព ទេពកោសល្យ ក៏​ដូចជា​រូប​សម្រស់​សោភា ដែល​នឹង​បង្ហាញ​ខ្លួន ដល់​ទស្សនិកជន ក្នុង​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ នា​រាត្រី​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ​ ២០១៥ ខាង​មុខ​នេះ វេលា​ម៉ោង ៨ ​យប់ ដោយ​​មាន​​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​កញ្ចក់​ទូរទស្សន៍ MyTV»​។


កាលពី​ឆ្នាំ​ឆ្នាំ ២០១៤ កញ្ញា នូ ទឹមស្រីនៀត បេក្ខនារី​ជ័យលាភី​លេខ ១ នៃ​កម្មវិធី​ប្រកួត​តារា​បង្ហាញម៉ូដ​ខ្មែរ ជំនាន់​ទី ៦ គឺជា​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រកួត​កញ្ញាឯក Miss Grand International ជាមួយ​បេក្ខនារី​ ៨០ ​ប្រទេស​​នៅ​ថៃ ដោយ​នាង​បាន​ឈ្នះ​នូវ​ពាន​ប្រជាប្រិយភាព (Popular Award)។
លោក មែ វិចិត្របុត្រ បាន​ថ្លែង​បន្ថែម​ថា៖ «នេះ​ជា​ជំហាន​មួយ​ថ្មី ក្នុង​ការ​ចូលរួម​លើក​កម្ពស់​ផ្នែក​សម្រស់​ដ៏ស្រស់​ផូរផង់ សមត្ថភាព​ពេញ​ប្រៀប និង​កិត្យានុភាព​នៃ​នារី​ខ្មែរ ឲ្យ​ស្រប​តាម​ទិសដៅ​ពាក្យ​ស្លោក​នៃ​កម្មវិធី​ប្រកួត​ Miss Grand Cambodia ដែល​ថា ស្រស់​សោភា​ពោរពេញ​ដោយ​ឧត្តមភាព»៕

1 comment:

Anonymous said...

Nice and pretty eh.The fucking horny rich CPP old men are waiting for you girls. I know they can't go with you the whole nine yards.What ever you do , don't let them take VIAGRA because if they get nice and hard you might get so tedious the whole night long but they get heart attack ,oh girls you will be surely in a very serious trouble. i mean the capital T. Jackel