A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 19 June 2015

Leaders of the opposition CNRP urge Khmers to be united to resolve border issues ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទទូច​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ ដើម្បី​ដោះស្រាយ​វិបត្តិ​ព្រំដែន​រ៉ាំរ៉ៃ​ជាមួយ​វៀតណាម​​

ដោយ៖​ ណុល ដារ៉ា​ | ថ្ងៃពុធ ទី17 មិថុនា 2015, 

លោក សម រង្ស៊ី(ឆ្វេង) ប្រធាន និង​លោក កឹម សុខា អនុប្រធាន​គណបក្សសង្គ្រោះជាតិ ​ចូលរួម​កម្មវិធី​តុមូល​របស់​ VOD នៅរសៀលថ្ងៃអង្គារ​នេះ (រូបថត៖ ទេព សូនី)
​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទទូច​ឲ្យ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ករណី​វៀតណាម​រំលោភបំពាន​បូរណភាព​ទឹកដី ខណៈ​ដែល​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​អះអាងថា បាន​បញ្ជូន​កំណត់​ទូត​តវ៉ា​ករណី​នេះ​ទៅ​រដ្ឋាភិបាល​វៀតណាម​ចំនួន​១០​ដង​មក​ហើយ ។​
ក្នុង​កម្មវិធី​តុមូល​នៃ​វិទ្យុVOD នៅ​ថ្ងៃរសៀល​ថ្ងៃ​ពុធ​នេះ លើ​ប្រធានបទ​គោលនយោបាយ​ការបរទេស និង​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍ លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងថាការ​ដែល​វៀតណាម​មិន​ឆ្លើយតប ឬ​មិន​មាន​ដំណោះស្រាយ​តាម​ការតវ៉ា​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ធ្វើឡើង​ចំនួន១០ លើក​មក​នេះ គឺ​ជា​ការបញ្ជាក់​ថា កម្ពុជា​គួរតែ​ពិចារណា​យក​ករណី​នេះ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យមាន​ដំណោះស្រាយ​មួយ​ជាក់លាក់​ចំពោះ​ព្រំដែន​កម្ពុជា​វៀតណាម​បច្ចុប្បន្ននេះ ។​
លោក ​កឹម សុខា បាន​ថ្លែង​បានបញ្ជាក់​ថា ការលាក់លៀម​លើ​ការបោះបង្គោល​ព្រំដែន ដោយ​គណៈកម្មាធិការ​មួយ​របស់​រដ្ឋាភិបាល គឺ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា មិន​ទទួលបាន​ភាពស្ងប់ស្ងាត់​នោះទេ ព្រោះ​ពួកគេ​ក៏​ជា​ផ្នែក​មួយ​នៃ​ការទទួលខុសត្រូវ​ចំពោះ​អនាគត​របស់​ពួកគេ​ផងដែរ ។ 
​ជាមួយគ្នានេះ លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​មក​ចូលរួម​កម្មវិធី​តុមូល​របស់​VOD ​ដែរ​នោះបាន​ថ្លែងថា ការប្រើប្រាស់​ផែនទី​ដែល​មិន​មាន​និយម​ការ​ច្បាស់លាស់ ហើយ​មិន​តម្លាភាព វា​នាំឲ្យ​មាន​ភាព​ប្រទូសរ៉ាយ​កើតឡើង​តាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និងវៀតណាម។ លោក​ទទួលស្គាល់ថាពេលនេះរដ្ឋាភិបាល​បាន​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​បណ្ដើរៗ​ហើយ ប៉ុន្តែ​មិន​គ្រប់គ្រាន់​ទេ គឺ​គួរតែមាន​ការកំណត់​និយាម​ការ​ជាក់លាក់ និង​តម្លាភាព ហើយ​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ព្រំដែន គឺ​ជា​សាក្សី​រស់ ដែល​ពួកគេ​បានដឹង បានឮ​អំពី​ទឹកដី​របស់​ខ្មែរ​នៅជាប់​នឹង​ផ្នែក​មួយ​នៃ​ប្រទេស​វៀតណាម​នោះ ។ 

​យ៉ាងណាក៏​ដោយ​ លោក​ សម រង្ស៊ី​ ទទូច​ឲ្យ​ខ្មែរគ្រប់​និន្នាការ​នយោបាយ​ទាំងអ​ស់ ឲ្យមាន​ការឯកភាព​ជាតិ​តែមួយ ដើម្បី​ដោះស្រាយ​វិបត្តិ​ព្រំដែន​កម្ពុជា​វៀតណាម ដែល​កើតឡើង​រ៉ាំរ៉ៃ​មកនេះ ។​
​សូមជម្រាបថា លោក ហោ ណាំហុង កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឲ្យដឹងថា ក្រសួងការបរទេស​កម្ពុជា និង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហាណូយ បាន​ធ្វើ​កំណត់​ទូត​ទៅ​រដ្ឋាភិបាល​វៀតណាម​អំពី​ការរំលោភ​បំពាន​លើ​ទឹកដី​កម្ពុជា​នៅ​តំបន់​ផ្សេងៗ ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥ ចំនួន​៨​ច្បាប់​រួចមកហើយ ដោយ​មិន​រាប់បញ្ចូល​កំណត់​ទូត​ពីរ​ចុងក្រោយ ដែល​ធ្វើ​ថ្ងៃទី​១២ និង​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៥​នេះ ពាក់ព័ន្ធ​នឹង​ការ​ដែល​វៀតណាម​ចូល​ជីក​ស្រះ​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ៕

សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

No comments: