A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 June 2015

Khmer Islam reminded Khmer people on how to protect their territories not to be swallowed by Vietnam like their ancestral land, Champa ​ខ្មែរ​ឥស្លាម​រំឭក​ពលរដ្ឋ​ខ្មែរ​ឲ្យ​ចេះ​ការពារ​ទឹក​ដី​ កុំ​ឲ្យ​បាត់​ទៅ​វៀតណាម​ដូច​ប្រទេស​ចម្ប៉ា​

Watch the video of Cham people scuffling with Vietnamese police to stop Vietnam from taking their ancestral land inside Cambodian territories.

ដោយ៖​ ញឹម សុខន​ | ថ្ងៃចន្ទ ទី1 មិថុនា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
ពល​រដ្ឋ​ខ្មែរ​ឥស្លាម​ដែល​ទៅ​មើល​ចំណុច​ព្រំដែន ស្ថិត​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ កាលពី​ពេល​ថ្មីៗនេះ​ (រូបថត៖ សហការី​)
ពលរដ្ឋ​ខ្មែរឥស្លាមរំឭក​ពលរដ្ឋ​ខ្មែរ ឲ្យ​ចេះ​ពួតដៃគ្នាការពារ​ទឹកដី កុំឲ្យ​បាត់បង់​ទៅ​ប្រទេស​វៀតណាមដូច​ប្រទេស​ចម្ប៉ា ដែល​កំពុង​គ្រប់គ្រង​ដោយ​អាជ្ញាធរវៀតណាមបច្ចុប្បន្ន ខណៈ​ជម្លោះដីធ្លី​នៅតាម​ព្រំដែន​កម្ពុជា ​និង​វៀតណាម បាន​កម្រើក​ឡើង​វិញ​នៅ​ប៉ុន្មាន​ខែ​នេះ​ ។​
​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ខ្មែរឥស្លាម របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ី​សា ឧស្មាន ប្រាប់ ​VOD ពេល​ចុះពិនិត្យ​ដល់​កន្លែង​មាន​ជម្លោះ នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេ​មត់ ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា តាម​ការអះអាង​របស់​អ្នកភូមិ​បង្ហាញថា វៀតណាម​ពិតជា​បាន​ព្យាយាម​យក​ដី​កសិករ​ខ្មែរ​នៅ​តាម​ព្រំដែន​នេះ ពិតមែន​ ។ 
បុរស​ខ្មែរឥស្លាម​រូប​នោះ​ឲ្យដឹង​ទៀត​ថា ការ​ដែល​វៀតណាម​នៅតែ​ចិញ្ចឹម​ចិត្ត រំកិល​ព្រំដែន រំលោភ​យក​ដី​ខ្មែរ​នេះ ដោយសារ​វៀតណាម​មើល​ឃើញ ពី​ភាព​ខ្សោយ របស់​រដ្ឋាភិបាល​ខ្មែរ ក្នុង​ការគ្រប់គ្រង​ដែនដី​របស់​ខ្លួន ​។ លោក អ៊ី​សា ឧស្មាន អំពាវនាវឲ្យ​ពលរដ្ឋ​ខ្មែរ ត្រូវ​ចេះសាមគ្គី​គ្នាតាមដាន​ករណីនេះ ដើម្បី​កុំ​ឲ្យ​ប្រទេស​កម្ពុជា​នេះបាត់បង់​ទៅ​ប្រទេស​វៀតណាមដូច​ប្រទេស​ចម្ប៉ា ​។ លោកថា «យើង​ខ្មែរ​ឥស្លាម ដែល​បាន​មក​រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​សព្វថ្ងៃ​នេះ ក៏​ដោយ​សារ​បាន​គុណ​ខ្មែរ​ បងប្អូន​ខ្មែរ អតីតព្រះមហាក្សត្រ​ខ្មែរ បាន​អនុញ្ញាត​ឲ្យ​ខ្មែរ​ឥស្លាម​មក​រស់​នៅ​ដី​ខ្មែរ​សព្វថ្ងៃ​នេះ អ៊ីចឹង​នៅពេល​នេះ យើង​ត្រូវ​តែ​ងើប​ឈរ​ទាំងអស់​គ្នា​ឡើង​ ដើម្បី​ការពារទឹក​ដី​របស់​យើង​កុំ​ឲ្យ​បាត់​បង់​ដូ​ចនគរ​ចំប៉ា​ទៀត យើង​ចង់​បាន​តែ​ប៉ុណ្ណឹង​»
​ដូចគ្នានេះដែរ អ្នកភូមិ​ដែល​អះអាង​ថា ធ្លាប់​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​វៀតណាម នៅតាម​ព្រំដែន​ញឹកញាប់អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ជាបន្ទាន់​ ដើម្បី​ឲ្យ​ពួកគេ​បានអាស្រ័យ​ផល​លើ​ដី​ដូនតា​​ដូចដើម​វិញ​ ។ លោក​បញ្ជាក់​ថា «គេ​មក​ដេញ​ខ្ញុំទីណាត់​ទីណែង​ គេ​ថា​ខ្ញុំ​យក​ដី​គេ គេ​ថា​ខ្ញុំ​ហ្នឹង​លួច​ដី​គេ​វិញ វា​ទៅ​អញ្ចេះ​វិញ ប៉ុន្តែដី​ខ្ញុំ​ធ្វើ​ពី​ណា​ពីណីរហូត​មក ដី​ខ្ញុំ​រាប់​ហិក​តាចោល​មិន​ដែល​បាន​ធ្វើ​ស្រែ​ ចាប់​ទីណាត់​ទីណែង​ ក្របី​គេ​មិនចង់​​ឲ្យ​ផង​ ទាល់តែ​ហៅ​ប្រធាន​ភូមិ​ទៅ បាន​គេ​ឲ្យ​ក្របី​មក​វិញ ។ ដោយ​សារ​យួន​យក​ដី​ខ្ញុំ ខ្ញុំ​ចោល​ស្រែ​របស់​ខ្ញុំ វា​អត់​ឲ្យ​ធ្វើ​ វាថា​ដី​វៀតណាម​ ខ្ញុំ​ថា​មិន​ដឹង​ដី​អ្នក​ណា​ទេ ខ្ញុំ​ធ្វើ​ដី​នេះ​តាំងពី​ដូន​តា​ខ្ញុំ តាំង​ពី​អាយុ​ខ្ញុំ​នៅ​១២​ឆ្នាំ​ ។ ខ្ញុំ​មិន​ដែរ​ឮតា​ខ្ញុំ យាយខ្ញុំ​ថា​កន្លែង​នេះ​ដី​យួន​ទេ​»

​ទោះជា​យ៉ាងណា ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង អះអាង​ដូចគ្នា​ថា ដី​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ដាំ​ដំណាំ​នោះជា​ដីរបស់​វៀតណាម​ ។​
ប៉ុន្តែ​ការអះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ ត្រូវបាន​តំណាងរាស្ត្រ​បក្សប្រឆាំង ចេញ​លិខិត​កោះហៅ​ឲ្យចូល​បំភ្លឺ​ក្នុង​សភា ដើម្បី​សួរ​ដេញ​ដោល រក​ការពិត​នៅ​ពេល​ឆាប់ៗ​នេះ​ ។ ជាងនេះទៅទៀត​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាងថា នឹង​យក​បញ្ហា​នេះទៅ​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​ដំណោះស្រាយតាមរយៈ​វប្បធម៌​ស​ន្ទា​ ។​
អ្នក​ស្រាវ​ជ្រាវពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី លើកឡើងថា បញ្ហា​បាត់បង់​ទឹក​ដី​ទៅ​ប្រទេសជិតខាង ដូចជា​ទឹកដី​កម្ពុជា​ក្រោម កោះត្រល់ និង​តំបន់​ខ្លះទៀត វា​ជា​បទពិសោធន៍​គ្រប់គ្រាន់​ សម្រាប់​កម្ពុជា​ដើម្បី​ឲ្យ​អ្នក​នយោបាយ​ចេះ សហការ​គ្នា​ដោះស្រាយ ជាជាង​ទុកឲ្យ​ពលរ​ដ្ឋ​ជា​អ្នកចេញ​ការពារ​ដី​ដោយ​ខ្លួនឯង ហើយ​ទឹកដី​នៅតែ​បន្ត​បាត់បង់​។ លោក​បញ្ជាក់​ថា «គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​គួររួម​គ្នា ហើយ​រួ​មគ្នា​នេះ​គឺ​ប្តឹង​ទៅ ឬ​រក​ភាគី​ទី​៣ ដើម្បី​ធ្វើការវាស់​វែង​ឡើងវិញ ពី​ព្រំដែន​របស់​ប្រទេស​កម្ពុជា​ ផ្អែក​ទៅ​តាម​​បង្កើត​នៅ​ឆ្នាំ​១៩៣៣-១៩៥៣ហ្នឹង ហើយ​យើង​ទទួល​ស្គាល់ ១៩៦៣-៦៩ លុប​ចោលនូ​វសន្ធិសញ្ញា​បន្ថែម​ រដ្ឋសភា​អា​ចពិនិត្យ​មើល ហើយ​អាចលុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បូរណភាព​ទឹក​ដី​ ឬអធិបតេយ្យ​ខ្មែរ​យើង​»
​បើតាមលោក អ៊ី​សា ឧស្មាន បញ្ជាក់ថា ប្រទេសចម្ប៉ា​ត្រូវបាន​វៀតណាម​គ្រប់គ្រង​ទាំងស្រុង ជាង​២០០​ឆ្នាំ​មកហើយ ​។​ លោក​អះអាង​ថា ការបាត់បង់​ទឹកដីចម្ប៉ា ដោយសា​តែ​អ្នកដឹកនាំ និង​ពលរដ្ឋ​អ៊ីស្លាម​ពេលនោះ ខ្វះ​សាមគ្គីភាព​ជួយ​គ្នា​ទៅវិញទៅមក​ ៕

សូមសរសេរមកលោក ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

No comments: