A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 June 2015

Kem Sokha shows a grade 7 geography book, which was written in 1983, confirmed that Koh Tral island was lost under Hun Sen's rule កឹម សុខា បង្ហាញ​សៀវភៅ​ភូមិវិទ្យា និង​បញ្ជាក់​ថា​កោះត្រល់​បាត់បង់​ដោយសារ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​



ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី10 មិថុនា 2014, 


ផែនទីកោះត្រល់ (រូបភាពពី ៖ Google Map)
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បង្ហាញ​សៀវភៅ​ភូមិ​វិទ្យា​មួយ​ក្បាល ដោយ​លើកឡើង​ថា​កោះត្រល់​ដែល​វៀតណាម​កំពុងតែ​គ្រប់គ្រង បាន​បាត់បង់​ដោយ​ការដឹកនាំ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
​លោក កឹម សុខា លើកឡើង​បែប​នេះ បន្ទាប់​ពី​រដ្ឋសភា បានបង្ហាញ​ឯកសារ​មួយច្បាប់ ដែល​បញ្ជាក់ថា កោះត្រល់​មិនមែន​បាត់បង់​ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ទេ​។​
​លោក កឹម សុខា សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ភ្ជាប់​ជាមួយ​សៀវភៅ​ភូមិវិទ្យា​ថ្នាក់​ទី​៧​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​កាលពី​ឆ្នាំ​១៩៨៣​ថា​«​កោះត្រល់​បាន​បាត់ទៅហើយ ដោយសារ​ការដឹកនាំរ​បស់​លោក ហ៊ុន សែន ហើយ​គ្មាន​ថ្នាក់ដឹកនាំ​ជាតិ​ណា​ម្នាក់ បានប្រគល់​កោះ​ត្រល់​ទៅ​ឲ្យ​យួន​ដូច​ការអះអាង​របស់​លោក ហ៊ុន សែន ឡើយ​»។ លោក​បញ្ជាក់​«​ខ្ញុំ​ជឿថា បញ្ហា​កោះត្រល់​បើ​យើង​ពិនិត្យ​ផ្លូវច្បាប់ មាន​អ្នកឯកទេស​ច្បាប់ យើង​អាចនឹងប្ដឹង​ទាមទារ​យក​មក​វិញ​បាន​»​។​

សៀវភៅភូមិវិទ្យាដែលបង្ហាញដោយលោក កឹម សុខា

​កាលពី​ថ្ងៃ​ចន្ទ ទី​០៩​ខែមិថុនា រដ្ឋសភា បានបង្ហាញ​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ច្បាប់​ដោយ​ច្រាន​ចោល​ការបាត់បង់​កោះត្រល់​ជា​កំហុស​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​សេចក្តី​ជម្រាបជូន​ព័ត៌មាន​របស់​រដ្ឋសភា​ទៅ​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចុះហត្ថលេខា​ដោយ​លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បង្ហាញថា រដ្ឋសភា ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​អ្នកនយោបាយ​មួយចំនួន ដែល​យល់ថា​អាច​ទៅ​ដណ្តើម​កោះត្រល់​មក​វិញ​បាន​នោះ ពិចារណា​ទៅ​នឹង​អ្វី​ដែល​ប៉ុល ពត បាន​អនុវត្ត​នៅ​ពេល​ពួកគេ​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៨​។ រដ្ឋសភា​បញ្ជាក់ថា ការដោះស្រាយ​តាម​កម្លាំង​នៅពេលនោះ បានបញ្ជាក់​ច្បាស់​នៅក្នុង​អត្ថបទ​នៃ​ព្រឹត្តិបត្រ​ស្វែងរក​ការពិត​ផ្នែក​ប្រវត្តិសាស្ត្រ និង​ការស្រាវជ្រាវ​លេខ​១៥៥ ខែវិច្ឆិកា ឆ្នាំ​២០១២ ដូច​មាន​ភ្ជាប់​មក​ជាមួយ​នេះ​។​រដ្ឋសភា​បញ្ជាក់ថា​«​បាត់បង់​ទឹកដី​នៃ​មាតុភូមិ គឺ​យើង​ទាំងអស់គ្នា​មានការ​ឈឺចាប់​ណាស់ តែ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​រងទុក្ខវេទនា​ខ្លោចផ្សារ​ថែមទៀត គឺ​ចាំបាច់​ត្រូវ​ជៀសវាង​»​។ 

​ថ្មីៗ​នេះ ទីស្តីការគណៈរដ្ឋមន្ត្រី ច្រាន​ចោល​ការចោទប្រកាន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មក​លើ​ថ្នាក់ដឹកនាំ​ប្រទេស និង​លើកឡើង​ថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនមែន​ជា​អាយ៉ង​វៀតណាម​ដែល​បណ្តាល​ឲ្យ​បាត់បង់​ទឹក​ដី​នោះ​ទេ​។​
​កាលពី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​ថា ការបាត់បង់​កោះត្រល់ គឺ​បាត់​តាំងពី​ឆ្នាំ​១៩៣៩​មកម្ល៉េះ នៅពេល​ដែល​កម្ពុជា​នៅ​ក្រោម​អាណានិគម​បារាំង ហើយ​ត្រូវបាន​លោក Previe(​ប្រេវី​យេ​) ជនជាតិ​បារាំង​ជា​អ្នកគ្រប់គ្រង​នៅ​តំបន់​ឥណ្ឌូចិន បាន​កាត់​កោះ​នោះ​ឲ្យ​វៀតណាម​។​
​កោះត្រល់​មាន​ទំហំ​ជិត​ប៉ុន​ប្រទេស​សិង្ហ​បុរី​ទាំងមូល ស្ថិតនៅ​ចម្ងាយ​១៦ គីឡូម៉ែត្រ​ពី​ប្រទេស​កម្ពុជា និង​មាន​ចម្ងាយ​៤០ គីឡូម៉ែត្រ​ពី​ប្រទេស​វៀតណាម​។ បើ​តាម​អ្នកសិក្សា​អំពី​បញ្ហា​ព្រំដែន​សមុទ្រ និង​បណ្ឌិត​ច្បាប់​ថា ផ្អែក​តាម​ប្រវត្តិសាស្ត្រ និង​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ កោះ​នេះ​ស្ថិតក្នុង​អធិបតីភាព​របស់​កម្ពុ​ជា ប៉ុន្តែ​បច្ចុប្បន្ន​កោះ​នេះ​គ្រប់គ្រង​ដោយ​វៀតណាម និង​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម​ថា កោះ​ភូ​កុក​៕
​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

No comments: