A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 June 2015

កម្ពុជា​ស្នើ​សុំ​គណៈកម្មាធិការ​អន្តរជាតិ​ICCជួយ​គ្រប់គ្រង​ធម្មជាតិ​នៅ​ភ្នំ​គូលែន

ដោយ ហង្ស សាវយុត
2015-06-06

ទិដ្ឋភាព​រួម​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ ប្រវត្តិសាស្ត្រ​អង្គរ ​(ICC) លើក​ទី​២៤ នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Hang Savyouth

គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ដែល​ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី (ICC) កំពុង​ជួប​ប្រជុំ​ក្រុម​អ្នក​បច្ចេកទេស​ខាង​អភិរក្ស និង​ជួសជុល​ប្រាសាទ​បូរាណ​លើក​ទី​២៤ រយៈពេល ២​ថ្ងៃ​មក​ហើយ។

កិច្ច​ប្រជុំ​ដែល​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​សុក្រ ទី​៥ ខែ​មិថុនា គឺ​ក្រុម​អ្នក​ជំនាញ​ជា​ច្រើន​រូប​បាន​ពិភាក្សា​គ្នា​អំពី​កិច្ចការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​បូរាណ​នានា ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព និង​ការងារ​ស្រាវជ្រាវ​បុរាណវិទ្យា ព្រមទាំង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ផង។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ឡុង កុសល។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​៥ ខែ​មិថុនា ថា កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​លើក​នេះ ក្រៅ​តែ​ពី​ក្រុម​អ្នក​ជំនាញ​ជួប​ពិភាក្សា​គ្នា​អំពី​ការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​បុរាណ គឺ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ក៏​បាន​ស្នើ​សុំ​ឱ្យ​គណៈកម្មាធិការ​នេះ ជួយ​រៀបចំ​ផែនការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ នៅ​លើ​ភ្នំ​គូលែន ឱ្យ​បាន​គង់វង្ស សម្រាប់​អនាគត​ដែរ៖ «គឺ​ដោយសារ​ភ្នំ​គូលែន​នេះ ទី​១ ជា​ប្រភព​កំណើត​នៃ​អាណាចក្រ​ខ្មែរ ហើយ​ទី​២ នៅ​លើ​ភ្នំ​គូលែន​នេះ ក៏​សំបូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​ជា​ច្រើន»។



​ជា​ច្រើន​ឆ្នាំ​មក​ហើយ គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ក៏​ធ្លាប់​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កិច្ចការពារ​ព្រៃឈើ​នៅ​តំបន់​ភ្នំ​គូលែន​ដែរ ដោយ​គណៈកម្មាធិការ​ធ្លាប់​ផ្ដល់​អនុសាសន៍​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ឱ្យ​បង្កើត​ជា​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​បន្ទាន់ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គណៈកម្មការ​ចម្រុះ​សម្រាប់​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ភ្នំ​គូលែន​នោះ នៅ​មិន​ទាន់​កើត​ចេញ​ជា​រូបរាង​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

No comments: