A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 June 2015

Hun Sen replied to opposition MP Um Sam An's letter about the government's ex-changing two villages with Vietnam លោក ហ៊ុន សែន ឆ្លើយ​តប​លិខិត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រឿង​ព្រំដែន

ដោយ ប្រាជ្ញ ចេវ

2015-06-15

ហ៊ុន សែន អ៊ុំ សំអាន ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន។
Photo: RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​បំភ្លឺ​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រឿង​ដូរ​ភូមិ និង​ច្រក​ភ្នំ​ដិន។ ប៉ុន្តែ​​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​ដាក់​លិខិត​នោះ ថា​លោក ហ៊ុន សែន មិន​បាន​ឆ្លើយ​តាម​សំណួរ​របស់​លោក​ទេ។
​លិខិត​មួយ​ច្បាប់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ជូន​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ចុះ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ប្រាប់​ទៅ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ថា សំណើ​សុំ​ផ្ដល់​ព័ត៌មាន​នូវ​ឈ្មោះ​ភូមិ​ចំនួន​២ ដែល​បាន​ដោះដូរ​ជាមួយ​វៀតណាម ជា​ភូមិ​កំណើត លោក ហេង សំរិន លោក​បាន​ពន្យល់​អស់​ជាង ៥​ម៉ោង​រួច​ហើយ កាល​ពី​ឆ្នាំ​២០១២ ដូច្នេះ​ពុំ​បាច់​ពន្យល់​បន្ថែម​ឡើយ។
ចំពោះ​សំណើ​សុំ​បំភ្លឺ​មួយ​ករណី​ទៀត គឺ​ពិនិត្យ​មើល​ការ​រំកិល​ព្រំដែន​ប្រមាណ ១.២៧០​ម៉ែត្រ ចូល​មក​ទឹកដី​កម្ពុជា នៅ​ច្រក​ភ្នំ​ដិន (ព្រំដែន​កម្ពុជា-​វៀតណាម) លោក ហ៊ុន សែន ថា លោក អ៊ុំ សំអាន និយាយ​ខុស​ការ​ពិត​តាំង​ពី​ធ្វើ​ជា​និស្សិត​រហូត​ធ្វើ​ជា​តំណាងរាស្ត្រ។
លោក ហ៊ុន សែន ប្រាប់​ឲ្យ​អ្នក​តំណាងរាស្ត្រ​រូប​នេះ​ឲ្យ​សិក្សា​ប្រវត្តិសាស្ត្រ​បន្ថែម​ទៀត ហើយ​កុំ​តាំង​ខ្លួន​ជា​អ្នក​ស្នេហា​ជាតិ​តែ​ម្នាក់​ឯង។ លោក​អះអាង​ថា លោក​ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ធ្វើ​បទ​អន្តរាគមន៍​សព្វ​គ្រប់​អស់​ហើយ​កាល​ពី​ឆ្នាំ​២០០៥។
​យ៉ាង​ណា​ក៏ដោយ​ចុះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន និយាយ​ថា លោក​មិន​អាច​ទទួល​យក​ការ​ឆ្លើយ​តប​នេះ​បាន​ទេ ពីព្រោះ​ខុស​ពី​ការ​ពិត។ លោក​បន្ត​ថា ការ​បកស្រាយ​ជាង ៥​ម៉ោង​នៅ​ក្នុង​រដ្ឋសភា​របស់​លោក​នាយករដ្ឋមន្ត្រី ពុំ​មាន​បញ្ជាក់​ពី​ឈ្មោះ​ទីតាំង​ភូមិ​ខ្មែរ​ដែល​ត្រូវ​បាន​ដោះដូរ​នោះ​ទេ។ ចំពោះ​ច្រក​ភ្នំ​ដិន លោក អ៊ុំ សំអាន បញ្ជាក់​ថា គឺ​លោក​ផ្អែក​លើ​របាយការណ៍​កាល​ពី​ឆ្នាំ​១៩៩៩ របស់​លោក កែ គឹមយ៉ាន ដែល​ជា​អតីត​នាយ​ឧត្ដមសេនីយ៍​កងយោធពលខេមរភូមិន្ទ ថា វៀតណាម​ជីក​ព្រែក​ពី​កើត​ទៅ​លិច​ចូល​ដី​ខ្មែរ ១.២៧០​ម៉ែត្រ ដោយ​គិត​ពី​ព្រែក​វិញតេ។
អ្នក​តំណាងរាស្ត្រ​រូប​នេះ​លើក​ឡើង​ទៀត​ថា រដ្ឋាភិបាល​សព្វថ្ងៃ​មិន​ប្រើប្រាស់​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ទេ៖ «»។
​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា។

​យ៉ាង​ណា​ក៏ដោយ​ចុះ លោក វ៉ា គឹមហុង ធ្លាប់​បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​លោក​ទាមទារ​ឲ្យ​លោក អ៊ុំ សំអាន យក​ផែនទី​ដែល​សំអាង​ថា ជា​ផែនទី​ពិត​មក​ប្រៀបធៀប និង​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​សព្វថ្ងៃ។ លោក​ថា រដ្ឋាភិបាល​ប្រកាន់​ជំហរ​ច្បាស់លាស់​ចំពោះ​ការ​កំណត់​ព្រំដែន ដោយ​យោង​តាម​ច្បាប់​អន្តរជាតិ ព្រម​ទាំង​ស្រប​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​ផង។ លោក​អះអាង​ថា ទឹកដី​ខ្មែរ​មិន​ត្រូវ​បាន​បាត់បង់​មួយ​ចំអាម​ឡើយ។
លោក អ៊ុំ សំអាន នៅ​តែ​អះអាង​ថា នៅ​ខែ​កក្កដា ខាង​មុខ លោក​និង​តំណាងរាស្ត្រ​ផ្សេង​នឹង​ដាក់​លិខិត​កោះ​ហៅ​លោក ហ៊ុន សែន លោក ហោ ណាំហុង ឬ​លោក វ៉ា គឹមហុង មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋ​សភា​បន្ថែម ប៉ុន្តែ​មិន​មែន​ឲ្យ​លោក​នាយករដ្ឋមន្ត្រី មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និយាយ ៥​ម៉ោង​តែ​ឯង​ដូច​លើក​មុន​ទៀត​នោះ​ទេ៕

No comments: