A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 20 June 2015

Hun Sen elected party president of CPP while Say Chhum and Sar Kheng ellected co-vice presidents លោក ហ៊ុន សែន ជាប្រធានបក្ស ខណៈសម្តេចថ្មីទាំងពីរឡើងជាអនុប្រធាន CPP

(ចុះ​ផ្សាយ​នៅ​ថ្ងៃ 20-06-2015, 10:45 am) | ដោយ : រំដួល ចិត្រា


លោក ស ខេង និងលោក សាយ ឈុំ ដែលទើបតែបានទទួលគោរមងារជាសម្ដេចកាលពីពេលថ្មីនេះ ក្លាយជាអនុប្រធានទាំងពីរជាផ្លូវការហើយ ដោយសម្លេង ៥០៦ លើ ៥០៧ ពោលគឺពុំមានការបែងចែងអនុប្រធានទី១ ឬ ទី២នោះទេ ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានបក្សជំនួសលោក ជា ស៊ីម។ ការជ្រើសតាំងនេះធ្វើឡើងនៅក្នុងសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៣៨ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ។
 អង្គសន្និបាត នៅទីស្នាក់ការកណ្តាលគណបក្ស គ៨៥ នេះ មានសមាជិកគណៈកម្មាធិការកណ្តាលបក្សប្រមាណជាង ៥០០រូប ចូលរួមបោះឆ្នោតជាសម្ងាត់ ដើម្បីជ្រើសតាំងប្រធានថ្មី ជំនួសលោក​ ជា ស៊ីម និងអនុប្រធានគណបក្សថ្មី ។

សូមបញ្ជាក់ថា លោក ស ខេង និងលោក សាយ ឈុំ ទទួលបានគោរមងារជាសម្តេចពីព្រះមហាក្សត្រនេះ បន្ទាប់ពីលោក ជា ស៊ីម ដែលមានងារ ជាសម្តេចអគ្គមហាធម្មពោធិសាលនិងជាប្រធានគណបក្សប្រជាជនកម្ពុជាទទួលមរណកាលពីថ្ងៃទី ០៨ ខែមិថុនា កន្លងទៅ។

No comments: