A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 17 June 2015

Government employees to get a holiday on the day of Chea Sim's funeral មន្ត្រីរាជការ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ពី​ការងារ​ ក្នុង​ថ្ងៃ​បូជាសព​ប្រធាន​បក្ស​កាន់​អំណាច​

Posted by on June 16, 2015

នៅ​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​សារាចរ​មួយ​ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ​ទាំងអស់​បាន​ឈប់​សម្រាក​ពី​ការងារ​ នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៥​ ដើម្បី​ចូលរួម​ពិធី​បូជាសព​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ដើម្បី​ឲ្យ​មន្ត្រីរាជការ​បាន​ឈប់​សម្រាក​ពី​ការងារ​ ចូលរួម​ក្នុង​ពិធី​បុណ្យសព​ ប្រកបដោយ​ភាព​អធិកអធម​ ។​

​សូម​រំលឹក​ជូន​ថា​ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជា​ ស៊ី​ម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អតីត​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៥​ ក្នុង​ជន្មាយុ​៨៣​ឆ្នាំ​ ដោយ​រោគាពាធ​ ហើយ​ពិធី​បូជាសព​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៥​ខាង​មុខ​ ៕

Government

No comments: