A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 15 June 2015

Ex-soccer star David Beckhem visits Cambodia and the ancient temple of Angkor Wat អតីតតារាបាល់ទាត់​ដេវីដ ប៊ែកខេម មកទស្សនកិច្ច​នៅកម្ពុជា ​ផ្តោតពី​​អំពើហិង្សា​លើ​កុមារ​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃចន្ទ ទី15 មិថុនា 2015 | 

លោក​ដេវីដ ប៊ែកខេម សួរសុខទុក្ខ​កុមារ​នៅ​មណ្ឌលជួយ​កុមារ​រង​គ្រោះដោយ​អំពើ​ហិង្សា​នៅ​ខេត្ត​សៀមរាប(រូបថតដោយ​យូនីសេហ្វ)
​អតីតតារាបាល់ទាត់​ជនជាតិ​អង់គ្លេស​ លោក ដេវីដ ប៊ែកខេម(David Beckham) បាន​មក​បំពេញទស្សនកិច្ច​នៅកម្ពុជារយៈពេល​២ថ្ងៃ​ ក្នុង​នាម​ជា​ឯកអគ្គរាជទូតសុច្ឆន្ទៈរបស់​អង្គការយូនីសេហ្វ ដោយ​ផ្តោតទៅ​លើ​ការយកចិត្តទុកដាក់កុមាររងគ្រោះនៅកម្ពុជា។​
សេចក្តីប្រកាស​ព័ត៌មានរបស់​យូនីសេហ្វ ផ្សាយនៅថ្ងៃ​ទី​១៥ ខែមិថុនានេះ ឲ្យ​ដឹង​ថា​លោក ដេវីដ ប៊ែកខេម ឯកអគ្គរាជ​ទូតសុច្ឆន្ទៈអង្គការយូនីសេហ្វ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីការងាររបស់អង្គការយូនីសេហ្វ និងដៃគូ ដែលកំពុងជួយគាំទ្រដល់កុមាររងគ្រោះពីការរំលោភបំពានលើរាងកាយ ផ្លូវភេទ និងផ្លូវចិត្ត និង​កុមារដែលងាយរងគ្រោះពីសំណាក់គ្រោះថ្នាក់ផ្សេងៗទៀត។  សេចក្តីប្រកាស​ព័ត៌មាន​បន្ត​ថា នៅដើមឆ្នាំ២០១៥នេះ គឺជាទិវាខួបលើកទី១០របស់លោក ដេវីដ ប៊ែកខេម ដែលបានទទួលភារកិច្ចជាឯកអគ្គរាជទូតសុច្ឆន្ទៈអង្គការយូនីសេហ្វ ហើយរូបលោករួមទាំងអង្គការបានបង្កើតនូវមូលនិធិមួយដែលមានឈ្មោះថា“លេខ៧ - មូលនិធិដេវីដ ប៊ែកខេម និងយូនីសេហ្វ”  ដើម្បីជួយការពារកុមារពីគ្រោះថ្នាក់។
សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​«លោក ដេវីដ បានប្តេជ្ញាចិត្តប្រើនូវសំឡេង​ ឥទ្ធិពល និងទំនាក់ទំនងដ៏មានកិត្យានុភាពរបស់លោក ដើម្បីប្រមូលនូវថវិកា និងជំរុញ​មេដឹកនាំពិភពលោក  ឲ្យធ្វើការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមានយូរអង្វែងសម្រាប់កុមារ»​ ។ សេចក្តីប្រកាស​ឲ្យ​ដឹង​ទៀត​ថា​មូលនិធិនេះនឹងគាំទ្រដល់អង្គការយូនីសេហ្វ ឲ្យអនុវត្តនូវកម្មវិធីអភិវឌ្ឍន៍ជីវិតកុមារនៅទូទាំងពិភពលោក រួមទាំងកុមាររងគ្រោះដោយអំពើហិង្សានៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក​ដេវីដ ប៊ែកខេម សួរសុខទុក្ខ​កុមារ​នៅ​មណ្ឌលជួយ​កុមារ​រង​គ្រោះដោយ​អំពើ​ហិង្សា​នៅ​ខេត្ត​សៀមរាប(រូបថតដោយ​យូនីសេហ្វ)
នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន លោក ដេវីដ ប៊ែកខេម មានប្រសាសន៍ថា«ខ្ញុំមកកាន់ប្រទេសកម្ពុជា ដើម្បីជួបកុមាររងគ្រោះពីអំពើហិង្សា ស្តាប់នូវរឿងរ៉ាវរបស់ពួកគេ និងស្វែងយល់ពីការងាររបស់អង្គការយូនីសេហ្វ និងដៃគូ ក្នុងការជួយកុមារទាំងនោះឲ្យមានសុវត្ថិភាព។ សម្រាប់ខ្ញុំ វាតក់ស្លុតណាស់ ដែលមានកុមារម្នាក់នៅររៀង​រាល់ប្រាំនាទី បានស្លាប់ដោយសារអំពើហិង្សា នៅកន្លែងណាមួយនៅក្នុងពិភពលោក»។​

ប្រធានស្តីទី​ផ្នែកទំនាក់ទំនង​របស់អង្គការ​យូនីសេហ្វ លោកស្រី អ៊ីម៉ាន ម៉ូរូខា(Iman Morooka) ​ ប្រាប់​VODថា​លោកដេវីដ ប៊ែកខេម នឹង​ចាកចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​នេះ ក្រោយ​ពី​បាន​បំពេញទស្សនកិច្ច​២ថ្ងៃ។ លោក​ស្រី​បន្ត​ថា​លោក​ដេវីដ ប៊ែកខេម បាន​ធ្វើ​ទស្សនកិច្ច​នៅមណ្ឌលជួយ​កុមារ​រង​គ្រោះដោយ​អំពើ​ហិង្សា​​ពីរបី​នៅ​ខេត្ត​សៀមរាប ​ដែលគាំទ្រ​ដោយអង្គការ​យូនីសេហ្វ៕​
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com​

No comments: