A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 15 June 2015

Ex-socccer star David Beckhem did some charity works before leaving Siem Reap this afternoon ដេវីត ប៊េកខេម ​​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ មុន​ចាក​ចេញ​ពី​សៀមរាម​ម៉ោង​ ៣ រសៀល​នេះ

Content image - Phnom Penh Post
លោក ដាវីត ប៊េកខេម កំពុង​ជជែក​លេង​ជាមួយ​កុមារ​កំព្រា​កម្ពុជា។ រូបថត យូនីសេហ្វ

សៀមរាបៈ កីឡាករ​បាល់​ទាត់​ដ៏​ល្បី​ល្បាញ និង​ចូល​និវត្តន៍​​របស​អង់​គ្លេស លោក ដាវីត ប៊េកខេម បាន​​​ឡើង​យន្ត​ហោះ​ចាក​ចេញ​​ពី​ទឹក​ដី​ប្រាសាទ​អង្គរនៅ​រសៀល​ម៉ោង​ ៣ រសៀល​ថ្ងៃចន្ទ​ទី​១៥​ ខែ​មិថុនា​ឆ្នាំ​២០១៥​នេះ​ហើយ​ បន្ទាប់​ពី​បាន​មក​ដល់​​ខេត្ត​សៀមរាប​នា​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​១៤ ខែ​មិថុនា​ដោយ​បាន​ស្នាក់​នៅ​សណ្ឋាគារ Amansra Hotel មួយ​រាត្រី និង​បាន​ទៅ​ទទួល​ទាន​អាហារ​ខ្មែរ​​ភោជណីយ​ដ្ឋាន​ខ្មែរ​​ ច័ន្ទរីទ្រី និង​បាន​បន្សល់​នូវ​​​អំពើ​ល្អ​មួយ​ក្នុង​សកម្ម​ភាព​មនុស្សធម៌​លើ​ទឹក​ដី​អង្គរ​នេះ​ ជាមួយ​នឹង​អង្គ​ការយូនីសេហ្វ (Unicef)​ ដែល​បាន​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​ជា​ច្រើន​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ពី​វត្តមាន​របស់​លោក​ផង​ដែរ។

Content image - Phnom Penh Post

លោក ដាវីត ប៊េកខេម ដែល​ជា​ឯកអគ្គរដ្ឋ​ទូត​សុឆន្ទៈ របស់​អង្គការ យូនីសេហ្វ​ជាង ១០​ឆ្នាំមកនេះ បាន​មក​ទស្សនា​តំបន់​ប្រាង្គ​ប្រាសាទ​អង្គរ​ ដែលជា​​បិតកភណ្ឌ​ពិភព​លោក​នៃ​អង្គ​ការ​យូណេស្កូ​ស្ថិត​នៅ​លើ​ទឹក​ដី​​ខេត្ត​​សៀមរាប​នៃ​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​តារា​បាល់​ទាត់​ចូល​និវត្តន៍ដ៏​ល្បី​ឈ្មោះ​របស់​​​អង់គ្លេស​រូប​នេះ​ បាន​ចាក​ចេញ​ពី​ទី​ក្រុង​ម៉ាកាវ​ប្រទេស​ចិន​ក្នុង​ពិធី​​សម្ពោធ​ហាង​សម្លៀក​បំពាក់​ H & M ​​នា​​ថ្ងៃសៅរ៍​ ទី​ ១៣ ​ខែ​មិថុនា​ឆ្នាំ ២០១៥ ​​រួច​មកនោះ​​។
លោក បេកខាំ បាន​បង្ហាញ​ពី​អារម្មណ៍​រីក​រាយ​របស់​ខ្លួន​ពេល​ទស្សនា​អង្គរវត្ត​តាមរយៈ​អ៊ីនស្តា​ក្រាម​របស់លោក​ថា៖ «នេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​នៅ​កម្ពុជា ព្រោះ​បាន​មក​ដល់​តំបន់​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ ដែល​ជា​ទីកន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ដ៏​ស្រស់ស្អាត​បំផុត​នៅ​លើ​​ពិភពលោក»។
​រូបភាព​ថត​​​មុខ​អង្គរវត្ត​ ដែល​ ដាវីត​ បេកខាំ បាន​បង្ហោះ​នោះ​មាន​អ្នក​ចុច «Like» ជាង ៦ សែន​នាក់​តែ​​ត្រឹម​រយៈ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក៕

Content image - Phnom Penh Post
លោកដាវីត ប៊េកខេម ជួយ​បោក​ខោអាវ​ក្មេងៗ។​ រូបថត យូនីសេហ្វ

No comments: