A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 3 June 2015

Defense Minister Tea Banh in the hot seat after a Chinese-donated ambulance was seen being used by a private clinic [Corrupt to the core!] ផ្កាយ​៤​ ទៀ​ បាញ់​ អាម៉ាស់មុខ​ទៀត​ហើយ​ ដោយ​មាន​រថយន្ត​ពេទ្យ​ជំនួយ​ចិន​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ កាង​ឲ្យ​គ្លីនិក​ឯកជន​


Posted by on June 1, 2015
China-Car-Aid
​មានរឿង​ភ្ញាក់ផ្អើល​និង​ហួសចិត្ត​មួយ​បាន​កើតឡើង​ទៀត​ហើយ​ ពាក់ព័ន្ធ​នឹង​ក្រសួងការពារជាតិ​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ ជា​រដ្ឋមន្ត្រី​ គឺ​ដោយសារ​រថយន្ត​សង្គ្រោះ​ជា​ជំនួយ​របស់​ប្រទេស​ចិន​(China​ Aid)​ និង​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ បែរជា​មក​ចត​ប្រចាំការ​បម្រើ​ផលប្រយោជន៍​ឲ្យ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​មួយ​ឈ្មោះ​ សួគ៌ា​ (Soukea​ Clinic)​ ឋិត​នៅ​ផ្លូវ​លេខ​២១៧​ ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ទៅ​វិញ​ ។​
​មាន​ចំណុច​ជា​ច្រើន​ដែល​គួរ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​ទៅ​នឹង​រថយន្ត​ពេទ្យ​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​ ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ឲ្យ​គ្លីនិក​ឯកជន​ឈ្មោះ​ សួគ៌ា​ និង​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ថែម​ទៀត​នោះ​ គឺ​ ៖

១-​រថយន្ត​ពេទ្យ​ដាក់​ស្លាក​បញ្ជាក់​ថា​ជា​ជំនួយ​របស់​ប្រទេស​ចិន​ ដូច​គ្នា​ទៅ​នឹង​រថយន្ត​ពេទ្យ​ចំនួន​២០០​គ្រឿង​ជា​ជំនួយ​ចិន​ ដែល​ក្រសួងសុខាភិបាល​បាន​ទទួល​រួច​ហើយ​កាលពី​ខែមករា​ឆ្នាំ​២០១៥​កន្លង​ទៅ​ ហើយ​ក៏​បាន​បែងចែក​ទៅ​តាម​បណ្តា​មន្ទីរពេទ្យ​រដ្ឋ​ទូ​ទាំង​ប្រទេស​រួច​ហើយ​ដែរ​ ដោយ​តម្រូវ​ឲ្យ​ពាក់​ស្លាក​លេខ​រដ្ឋ​១២(​សំគាល់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ​ប្រើប្រាស់​ដោយ​ក្រសួងសុខាភិបាល​)​ ប៉ុន្តែ​រថយន្ត​ពេទ្យ​នេះ​បែរជា​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ និង​យក​មក​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​គ្លីនិក​ឯកជន​យ៉ាង​ហ៊ឺហា​ទៅ​វិញ​ ។​
២-​ក្រសួងការពារជាតិ​ក៏​ធ្លាប់​បាន​ទទួល​ជំនួយ​រថយន្ត​ពេទ្យ​ពី​ប្រទេស​ចិន​ដែរ​ ។​ ឧបមា​ថា​ រថយន្ត​ពេទ្យ​នេះ​ជា​រថយន្ត​ប្រើប្រាស់​ដោយ​ក្រសួងការពារជាតិ​ទៅ​ចុះ​ គឺ​ត្រូវ​តម្រូវ​ឲ្យ​ពាក់​ស្លាក​លេខ​រដ្ឋ​០៦(​សំគាល់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ​ ប្រើប្រាស់​ដោយ​ក្រសួងការពារជាតិ​)​ ប៉ុន្តែ​រថយន្ត​ពេទ្យ​នេះ​បែរជា​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ទៅ​វិញ​ ។​
៣-​យោង​តាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សំគាល់​យានជំនិះ​ គឺ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ត្រូវជា​រថយន្ត​គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ​សម្រាប់​ប្រើប្រាស់​នៅ​សមរភូមិ​ និង​ការងារ​ការពារ​ជាតិ​ ហើយ​ត្រូវ​លាប​ពណ៌​ត្រេ​អ៊ី​ ឬ​ប៉ា​រ៉ា​ទៀត​ផង​ ។​ ចុះ​ហេតុ​អ្វី​រថយន្ត​ពេទ្យ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​នេះ​ បែរជា​មក​ចត​យ៉ាង​សង្ហា​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ បម្រើ​ផលប្រយោជន៍​ឲ្យ​គ្លីនិក​ឯកជន​ទៅ​វិញ​ ?

​សរុបសេចក្តី​មក​ រថយន្ត​ពេទ្យ​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​ យក​មក​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ហើយ​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​គ្លីនិក​ឯកជន​ឈ្មោះ​ សួគ៌ា​ ដ៏​ហ៊ឺហា​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នេះ​ គឺ​បាន​បំបាក់មុខ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ឲ្យ​អាម៉ាស់​ទៀត​ហើយ​ ៕​

No comments: