A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 17 June 2015

CNRP claimed victory on border visits [CNRP អះអាង​ពី​ភាពជោគជ័យ​របស់ខ្លួន បន្ទាប់ពី​ចុះទៅពិនិត្យ​ព្រំដែន]

(ចុះ​ផ្សាយ​នៅ​ថ្ងៃ   16-06-2015, 10:20 am) |  ដោយ : ថ្មីៗ 
រូបភាព
 
ភ្នំពេញ៖ បន្ទាប់ពី​ចុះទៅពិនិត្យ​ព្រំដែន​ទៅតាម​កា​ស្នើសុំ និង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម ដ៏​ពិបាក​អស់​ជាច្រើន​ថ្ងៃ និង​ច្រើនដង​ច្រើ​សារ​រួចមក​នោះ អ្នកតំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើងថា នេះ​ជា​ភាពជោគជ័យ​មួយ​របស់​តំណាងរាស្ត្រ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស។ ជោគជ័យ​ពីព្រោះថា ការចុះទៅ​ពិនិត្យ​ព្រំដែន​នេះ បានធ្វើអោយ​រដ្ឋាភិបាល​ហ៊ាន​ទទួលស្គាល់​ការពិត​ថា ពិតជា​មានការ​រំលោភ​បំពាន​អធិបតេយ្យភាព​កម្ពុជា​ពី​សំណាក់​ប្រទេស​វៀតណាម​ពិតប្រាកដ​មែន រហូតដល់​ធ្វើអោយ​ក្រសួងការបរទេស​កម្ពុ​ជា​ចេញ​កំណត់​ទូត​ទៅ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា​ថែមទៀត​ផង។


ក្រៅពីនោះ អ្នកតំណាងរាស្ត្រ​អះអាងថា ពលរដ្ឋ​ខ្មែរ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន និង​នៅ​ទូទាំងប្រទេស​បាន​សារ​ទរ​ចំពោះ​ចំណាត់​ការកំណត់​ទូ​តទៅ​ភាគី​វៀតណាម​នៅពេលនេះ។ ទោះជា​យ៉ាងនេះ​ក៏ដោយ អ្នកតំណាងរាស្ត្រ​រូបនេះ នៅតែ​ទទូច​អោយ​រដ្ឋាភិបាល​បង្ហាញ​ផែនទី​ប្រទេស​កម្ពុជា អោយ​ដូច​ទៅនឹង​ផែនទី​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ជា​សា​ធារ​រណៈ ដើម្បីអោយ​ពលរដ្ឋ​ខ្មែរ​បានដឹង​ពី​ខ្សែបន្ទាត់​ព្រំដែន​ពិតប្រាកដ​របស់ខ្លួន។ 

តទៅ​នេះ​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភា​ន៍​រវាង​លោក គង់ ប៊ុន​ណា អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​FM១០២ និង​លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដូចតទៅ៖ Listen to the audio here.





No comments: