A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 June 2015

Cambodia's Interior Ministry warns Human Rights Director Brad Adams not to enter the country ក្រសួងមហាផ្ទៃ៖ លោក Brad Adamsមិនគួរ​ឈាន​ជើង​ចូល​កម្ពុជា​ទៀត​ទេ បើ​មិន​អ​ព្យា​ក្រឹត្យ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ   15-06-2015, 8:39 pm) |  ដោយ : ធឿន បញ្ញាឬទិ្ធ          
រូបភាព. Read the full article in English here.
ក្រសួងមហាផ្ទៃ ព្រមាន​លោក Brad Adamsនាយក​អង្គការ Human Rights Watchប្រចាំ​តំបន់​អាស៊ី​ថា មិនគួរ​ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា​ទៀត​នោះទេ បើសិនជា​នាយក​អង្គការ​មួយ​នេះ នៅតែ​បន្ដ​ជំហរ​រិះគន់​រដ្ឋាភិបាល ដោយ​និន្នាការ​មិន​អ​ព្យា​ក្រឹត្យ ដែល​ធ្វើ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា។ ការព្រមាន​របស់​ក្រសួងមហាផ្ទៃ​នេះ ធ្វើឡើង​ក្រោយ​ពេលដែល​លោក Brad Adams បានចេញ​អត្ថបទ​មាន​ចំណងជើង​ថា  ការស្លាប់​របស់លោក ជា ស៊ីម ជាការ​បរាជ័យ​នៃ​តុលាការ​ខ្មែរក្រហម «Cambodia Chea Sim Death Shows Failings of Khmer Rouge Court»។

សេចក្ដីថ្លែងការណ៍ ​រប​ស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី ១៤ មិថុនា ចោទប្រកាន់ថា អត្ថបទ​របស់លោក Brad Adamsនេះ​ត្រូវ​បានរៀបចំ​គ្រោងទុកជាមុន ក្នុង​ចេតនា​មួលបង្កាច់ និង បង្កប់​នូវ​គំនុំ​គុំ​គួ​ន​មកលើ​លោក ជា ស៊ីម ថ្នាក់​ដឹក​នៃ​កំពូល​នៃ​ប្រទេស​កម្ពុជា។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថា លោក​Brad Adams មិនមាន​ឱកាស​បានរ​ស់​នៅ​ឆ្លងកាត់​បទពិសោធន៍ ជូរចត់​ក្នុង​របប​ខ្មែរក្រហម ។ ការមិន​ធ្លាប់បាន​ស្គាល់​នូវ​រស់ជាតិ​នៃ​របប​ខ្មែរក្រហម​ធ្វើ​ឲ្យ​លោកនាយក​ អង្គការសិទ្ធិមនុស្ស​រូប​នេះ មិនបាន​ដឹង​នូវ​ការពិត ហើយ​ថែមទាំង​ធ្វើការ​វិភាគ និង​វាយតម្លៃ​បែប មនុស្ស​មាន​ភ្នែក​តែ​គ្មាន​ប្រ​ស្រី​ឬ​បែប មនុស្ស​ភ្នែក​ភ្លឺ​តែ​ធ្វើជា​ខ្វាក់។

លោក ខៀវ សុភ័គ បន្ថែមថា ការលើកឡើង​របស់លោក Brad Adams ចំពោះ​មរណភាព​របស់លោក ជា ស៊ីម ជាការ​ចោទប្រកាន់​ដែល​គ្មាន​សតិសម្បជញ្ញៈ និង​ជាការ​ប្រមាថ​ចំពោះ​ថ្នាក់ដឹកនាំ​កំពូល នៃ​ប្រទេស​កម្ពុជា ។អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ ក៏បាន​ព្រមាន​យ៉ាង​ដូច្នេះ​ថា៖« សម្រាប់​ពេលអនាគត ប្រសិនបើ​លោកនាយក​នៅតែ​ប្រកាន់​ជំហរ និង​ទស្សនៈ​ប្រកបដោយ និន្នាការ​មិន​អព្យាក្រឹត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​កម្ពុជា​បែបនេះ​តទៅទៀត ខ្ញុំ​យល់ថា លោក​មិនគួរ​ឈាន​ជើង​ចូលមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ទេ »។

សេចក្ដីថ្លែងការណ៍ ​ក្រសួងមហាផ្ទៃ បញ្ជាក់ថា លោក ជា ស៊ីម គ្រាន់តែ​ជាម​ន្ត្រី​មូលដ្ឋាន​មួយរូប នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​លោក​មិនមែនជា​មេដឹកនាំ​ជាន់ខ្ពស់ ឬ​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​នៅក្នុង​របប​នោះទេ ។ លើសពីនេះ​លោក ជា ស៊ីម និង​ក្រុមគ្រួសារ​ក៏​ជា​ជនរងគ្រោះ ដូច​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ដទៃទៀត នៅក្នុង​របប​នេះដែរ ។

គួរ​ បញ្ជាក់ថា ការព្រមាន​របស់​ក្រសួងមហាផ្ទៃ ចំពោះ​ការលើកឡើង​របស់លោក Brad Adams នេះ គឺ​ដោយសារ​នាយក​អង្គការសិទ្ធិមនុស្ស​មួយ​នេះ បានចេញ​អត្ថបទ​កាលពី​ថ្ងៃទី៩ ខែមិថុនា មាន​ចំណងជើង​ថា ការស្លាប់​របស់លោក ជា ស៊ីម ជាការ​បរាជ័យ​នៃ​តុលាការ​ខ្មែរក្រហម។ក្នុង​អត្ថបទ​របស់​អង្គការ​ឃ្លាំមើល​ សិទ្ធិមនុស្ស​អន្តរជាតិ (Human Right Watch ) នេះ​បានសរសេរថា​លោក ជា ស៊ីម គឺជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​មួយរូប ដែល​មិនទាន់បាន​ស៊ើបអង្កេត​ពីបទ​ឧក្រិដ្ឋ​អន្តរជាតិ​ធ្ងន់ធ្ងរ ចោទប្រកាន់​ពីបទ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ នៅក្នុង​របប​ខ្មែរក្រហម៕

No comments: