A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 June 2015

Cambodia sends diplomatic note to Vietnam to respect Cambodia's border កម្ពុជា​ផ្ញើ​កំណត់​ទូ​តទៅ​វៀតណាម​ទាមទារ​ឲ្យ​គោរព​បន្ទាត់​ព្រំដែន​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃសុក្រ ទី12 មិថុនា 2015, 

ស្រះ​ទឹក​ដែល​អាជ្ញាធរ​វៀតណាម​បាន​ជីក (រូបភាព៖ ណាត សុភាព)
​ក្រសួងការបរទេស​កម្ពុជា​ផ្ញើកំណត់​ទូតទៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម​គោរព​បន្ទាត់​ព្រំដែន ពាក់ព័ន្ធ​នឹង​ករណី​អាជ្ញាធរ​វៀតណាម​ជីក​ស្រះ​ទឹក​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី ។​
​កំណត់​ទូ​តរបស់​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៥ ផ្ញើ​ទៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា សរសេរថា យោងតាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​គណៈកម្មការ​ចម្រុះកិច្ច​ការ​​ព្រំដែន​​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​រតនគិរី​បាន​រកឃើញថា អាជ្ញាធរ​វៀតណាម​បាន​ជីក​ស្រះ​ចំនួន​៥​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៣០ និង​៤០ នៅ​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ។ កំណត់​ការទូត​បន្តថា យោងតាម ផែនទី​ខ្នាត​១/១០០០០០ ស្រះ​ទាំងនោះ​ស្ថិត​នៅ​យ៉ាងជ្រៅ​ក្នុង​ដែនដី​កម្ពុជា ហើយ​តំបន់​នោះ ប្រទេស​ទាំង​ពីរ​នៅ​ពុំទាន់​បាន​កំណត់​ខ្សែរ​ព្រំដែន​នៅឡើយ ។​
​កំណត់​ទូត​បន្តទៀតថា ខណៈពេល​ដែល​តំបន់​​នោះ​នៅ​ពុំទាន់​បាន​កំណត់​ព្រំដែន​នៅឡើយ រាជរដ្ឋាភិបាល​កម្ពុជា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ត្រូវ​គោរព​តាម​បន្ទាត់​ព្រំដែន​នៃ​ផែនទី​ខ្នាត​១/១០០០០០ និង​ចំណុច​៨​នៃ​សេចក្ដីថ្លែងការណ៍​រួម​របស់​ប្រទេស​ទាំងពី​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥ ។​
​កំណត់​ទូត​បាន​ដកស្រង់​ចំណុច​ទី​៨​នៃ​សេចក្ដីថ្លែងការណ៍​រួម​ឆ្នាំ​១៩៩៥​ថា​បាន​កំណត់​ថា «ភាគី​ទាំងពីរ​ឯកភាព​រក្សា​ស្ថានភាព​បច្ចុប្បន្ន​ដដែល មិនឲ្យ​​មាន​ការផ្លាស់ប្តូ​រ ឬ​ដក​ទីតាំង​កំណត់ សម្គាល់​ព្រំដែន និង​អប់រំ​ទប់ស្កាត់​ពលរដ្ឋ​ទាំងសងខាង មិន​ត្រូវ​ធ្វើ​ការដាំដុះ ឬ​តាំង​ទីលំនៅ​ឆ្លងដែន និង​សហការ​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ព្រំដែន រហូតដល់​មាន​ដំណោះស្រាយ​បញ្ហាព្រំដែន​នេះ​​» ។​
ក្រសួង​ការ​បរទេស​ក៏​បាន​លើក​ឡើង​ពី​​ជំនួប​កាលពី​ថ្ងៃ​ទី៩ ខែមិថុនា ឆ្នាំ ២០១៥ នៅ​ទីក្រុង​ភ្នំពេញ រវាង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោក ឡេ ហុង​អាញ់ សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុ​ម្មុយ​នី​ស​វៀតណាម ដោយ​ក្នុង​ជំនួបនោះ លោក ហ៊ុន សែន បាន​លើកឡើង​ពី​បញ្ហា​ព្រំដែន និង​បានស្នើថា «តំបន់​ណា​ដែល​ពុំ​ទាន់​បានធ្វើការ​ខណ្ឌសីមា មិន​ត្រូវ​ធ្វើឱ្យ​មាន​ការ​ប្រែប្រួល​ទេ រហូតដល់បញ្ចប់​ការ​ខណ្ឌសីមា​ព្រំដែន» ។​

តម្រុយ​បង្គោល​ព្រំដែន​ នៅស្រុកអូរយ៉ាដាវ​ ខេត្ត​រតនគិរី (រូបថត៖ ណាត សុភាព​)
អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក ជុំ ស​ន្ទ​រី មាន​ប្រសាសន៍​ថា ក្រសួង​ទើប​តែ​ផ្ញើ​កំណត់​ទូត​នៅ​ថ្ងៃ​នេះ ហើយ​នៅ​ពុំ​ទាន់​បាន​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ស្ថានទូតវៀតណាមនៅ​ឡើយ​ទេ ។​
​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មានប្រសាសន៍ថា លោក​នឹង​តាមដាន​បន្ត​ទៀត​ពី​ការឆ្លើយតប​របស់​ប្រទេស​វៀតណាម​ទៅ​លើ​ករណី​នេះ ។​
​នៅ​ក្នុង​កំណត់​ទូត​របស់​ក្រសួង​ក្រសួងការបរទេស​ផ្ញើ​ជូន​ស្ថានទូត​វៀតណាម​ក៏​បានឲ្យ​ដឹង​ដែរថា ស្រះ​ទី​១ និង​ស្រះ​ទី​២​ដែល​វៀតណាម​បាន​ជីក​គឺ​នៅក្បែរ​គ្នា ហើយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៣៨០​ម៉ែត្រ​ពី​បន្ទាត់​ព្រំដែន ។ ស្រះ​ទី​៣​ស្ថិតនៅ​ចម្ងាយ​៣៩០ ម៉ែត្រ ស្រះ​ទី​៤​នៅ​ចម្ងាយ​៥៤៥​ម៉ែត្រ និង​ស្រះ​ទី​៥​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៤៧០​ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន ។​
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​អះអាង​​ថា វៀតណាម​បាន​ជីក​ស្រះ​ចំនួន​៧​នៅ​តំបន់​នោះ មិនមែន​៥​នោះ​ទេ ។​ 
​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ក្រុម​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​យុវជន ប្រមាណ​ជាង​៣០០​អង្គ​/​នាក់ ចុះទៅពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​៣០ ត្រង់​ច្រកព្រំដែន​អន្តរជាតិ​នៅ​ស្រុក​អូរយ៉ាដាវ និង​តំបន់​មួយទៀត ដែល​មាន​ចំងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ច្រក​ព្រំដែន​អន្តរជាតិ ស្ថិតនៅ​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនៈគិរី ។ 
​បើតាម​អ្នកបកប្រែ​របស់​អាជ្ញាធ​រ​វៀតណា​មដែល​​ក្រុម​តំណាងរាស្ត្រ និង​ប្រជាពលរដ្ឋបាន​ជួប​​ពេល​ចុះ​ទៅពិនិត្យ​បោះ ឲ្យដឹងថា វៀតណាម​ថា​ដី​នោះ​ជា​តំបន់​ស ហេតុ​នេះ​ពួកគេ​មាន​សិទ្ធិ​គ្រប់គ្រង​នៅ​តំបន់​នោះ ។ អ្នកបកប្រែ​បន្តថា បើ​ក្រុមតំណាងរាស្ត្រ​ចង់​ដោះស្រាយ​បញ្ហា​នេះ សូម​ឲ្យ​ដោះស្រាយ​តាម​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ៕

សូម​សរសេរ​មក​លោក អុិត សូធឿត តាម​រយៈ sothoeuth@vodhotnews.com

No comments: