A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 June 2015

លោក ហ៊ុន សែន ប្រតិកម្ម​នឹង​បក្ស​ប្រឆាំង​ដែល​ចោទ​ថា​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ


ដោយ ម៉ម មុនីរតន៍
2015-06-08 RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា នីតិកាល​ទី​៥ ដើម្បី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Sek Bandith
---

School of Vice: It's still not yet too late to prove your self-proclaimed innocence if only you are willing to place all concrete evidence and applied procedures relating to all territorial agreements and border demarcations in the course of your single-party rule and time in power before a body of independent international experts and all interested parties. Cambodia does not belong to you and your Hanoi-created CPP party alone. What gives [or gave] you the right to make any nationally sensitive decisions without consulting public opinion or seeking the nation's approval via a democratic plebiscite first?

---  
បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ លោក អ៊ុំ សំអាន អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយ​តប​ថា ការ​ពិត​អ្វី​ដែល លោក ហ៊ុន សែន ប្រតិកម្ម​ប្រឆាំង​អ្នក​រិះគន់​ចំពោះ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​រឿង​ព្រំដែន​នេះ គឺ​មិន​ត្រឹមត្រូវ​ឡើយ។ លោក អ៊ុំ សំអាន ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​លាត​ត្រដាង​ពី​ការ​បាត់បង់​ទឹក​ដី​មួយ​ផ្នែក​ធំ​នៅ​ខេត្ត​កំពត ទៅ​វិញ​នោះ​អះអាង​ទៀត​ថា នេះ​ជា​ការ​បំភ្លៃ​ការ​ពិត​ចំពោះ​ប្រវត្តិសាស្ត្រ​ខ្លួន​ឯង ហើយ​ថែម​ទាំង​ព្យាយាម​មិន​ទទួល​ខុស​ត្រូវ​រាល់​កំហុស​ដែល​កើត​មាន​ឡើង ចំពោះ​រឿង​ព្រំដែន​នេះ​ទៀត​ផង៖ «»។

អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រំដែន និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង ឆ្លើយ​តប​ភ្លាមៗ​ជុំវិញ​ប្រមុខ​រដ្ឋាភិបាល​ថ្លែង​ការពារ​ពី​ការ​ចោទ​ប្រកាន់​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុង​ការ​កំណត់​ទីតាំង​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ ក្រុម​អ្នក​តាម​ដាន​រឿង​ព្រំដែន ចាត់​ទុក​សារ​នយោបាយ​ថ្លែង​បដិសេធ​របស់ លោក ហ៊ុន សែន ថា​ជា​រឿង​ប្រឌិត និង​ខុស​ពី​ការ​ពិត​ទាំង​ស្រុង។

បញ្ហា​រឿង​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម នៅ​តែ​ជា​ចំណុច​រសើប និង​បន្ត​ខ្វែង​គំនិត​គ្នា ដោយ​ភាគី​ខាង​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ចោទ​រដ្ឋាភិបាល​ថា ការ​បោះ​បង្គោល​ព្រំដែន​នេះ​ធ្វើ​ឲ្យ​ទឹក​ដី​កម្ពុជា ត្រូវ​បាត់បង់​ទៅ​ប្រទេស​វៀតណាម។ ដោយ​ឡែក​ពី​ខាង​ភាគី​រដ្ឋាភិបាល​វិញ ថ្លែង​ការពារ​ថា ខ្លួន​ក៏​ជា​អ្នក​ដែល​ចេះ​ស្រឡាញ់​ទឹក​ដី និង​អ្វីៗ​ដែល​កម្ពុជា មាន​ដែរ។

ភាព​រង្គោះរង្គើ​ឡើង​វិញ​អំពី​រឿង​ព្រំដែន​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​អ្នក​ឃ្លាំ​មើល​រឿង​ព្រំដែន​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ពិត​ជា​មិន​ខ្វាយខ្វល់​ចំពោះ​ការ​រំកិល​ព្រំដែន​នៅ​តាម​តំបន់​មួយ​ចំនួន​ពី​សំណាក់​ភាគី​វៀតណាម ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ។ ការ​ថ្លែង​រិះគន់​នេះ ធ្វើ​ឡើង​ខណៈ​ដែល លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វិមាន​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ហើយ​លោក​ឆ្លៀត​ព្រមាន​ទៅ​អ្នក​រិះគន់​រដ្ឋាភិបាល និង​រហូត​បបួល​ស្បថស្បែ​ឲ្យ​រន្ទះ​បាញ់​ថែម​ទៀត​ផង។
តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ៦២០
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​ប្រជុំ​សភា នីតិកាល​ទី​៥ ដើម្បី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA/Sek Bandith



បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ លោក អ៊ុំ សំអាន អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយ​តប​ថា ការ​ពិត​អ្វី​ដែល លោក ហ៊ុន សែន ប្រតិកម្ម​ប្រឆាំង​អ្នក​រិះគន់​ចំពោះ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​រឿង​ព្រំដែន​នេះ គឺ​មិន​ត្រឹមត្រូវ​ឡើយ។ លោក អ៊ុំ សំអាន ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​លាត​ត្រដាង​ពី​ការ​បាត់បង់​ទឹក​ដី​មួយ​ផ្នែក​ធំ​នៅ​ខេត្ត​កំពត ទៅ​វិញ​នោះ​អះអាង​ទៀត​ថា នេះ​ជា​ការ​បំភ្លៃ​ការ​ពិត​ចំពោះ​ប្រវត្តិសាស្ត្រ​ខ្លួន​ឯង ហើយ​ថែម​ទាំង​ព្យាយាម​មិន​ទទួល​ខុស​ត្រូវ​រាល់​កំហុស​ដែល​កើត​មាន​ឡើង ចំពោះ​រឿង​ព្រំដែន​នេះ​ទៀត​ផង៖ «»។

នេះ​ជា​ប្រតិកម្ម​ដ៏​កម្រ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញ​រឿង​ព្រំដែន។ លោក ហ៊ុន សែន អះអាង​ថា ការ​ចោទ​ប្រកាន់​របស់​ក្រុម​អ្នក​រិះគន់​ប្រឆាំង​រដ្ឋាភិបាល ថា​ប្រើប្រាស់​ផែនទី​ក្លែង​បន្លំ​ដើម្បី​កំណត់​ព្រំដែន​ជាមួយ​វៀតណាម នោះ គឺ​ពុំ​អាច​ទទួល​យក​បាន​ឡើយ។ បន្ថែម​ពី​លើ​នេះ លោក ហ៊ុន សែន ហៅ​ការ​ខ្វល់ខ្វាយ​ចំពោះ​ក្រុម​អ្នក​រិះគន់​ទាំង​នេះ ថា​ស្នេហា​ជាតិ​អី​តែ​ម្នាក់​ឯង។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ថែម​ទាំង​ទាមទារ​ស្បថ​ឲ្យ​រន្ទះ​បាញ់​ថែម​ទៀត​ផង ដើម្បី​បញ្ជាក់​ពី​ភាព​បរិសុទ្ធ​រឿង​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​នេះ៖ «»។

ក្រៅ​ពី​ប្រតិកម្ម​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ចាក់​ផ្សាយ​ឡើង​វិញ ចំពោះ​ការ​បកស្រាយ​ព្រំដែន​ដែល​លោក​ថ្លែង​នៅ​ក្នុង​រដ្ឋសភា​ជាង ៥​ម៉ោង​កាល​ពី​ខែ​សីហា ឆ្នាំ​២០១២។ បើ​ទោះ​ជា​បែប​ណា សារ​នយោបាយ​កាល​ណោះ​របស់ លោក ហ៊ុន សែន ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​ព្រំដែន​យល់​ឃើញ​ថា ភាគ​ច្រើន គឺ​លោក ហ៊ុន សែន ដៀមដាម​ឲ្យ​គណបក្ស​ប្រឆាំង​ច្រើន​ជាង​បកស្រាយ​ផ្នែក​បច្ចេកទេស។ លើស​ពី​នេះ លោក​បាន​បកស្រាយ​ដោយ​ពុំ​បាន​ផ្ដល់​ឱកាស​ឲ្យ​មាន​ការ​ជជែក​ដេញដោល​ពី​គណបក្ស​ប្រឆាំង​ថែម​ទៀត​ផង។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ពី​ជំហរ​ថា តាម​រយៈ​ការ​បោះ​បង្គោល​ព្រំដែន​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ចំណេញ​ដី​ទៅ​វិញ​ទេ ហើយ​ក៏​ពុំ​មាន​ការ​បាត់បង់​ភូមិ ឬ​ដី​ទៅ​វៀតណាម ទេ ហើយ​អ្វី​ដែល​មាន​បញ្ហា​នោះ​នៅ​ត្រង់​ថា មាន​ការ​ដោះ​ដូរ​គ្នា​នៅ​តំបន់​ខ្លះ​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន នៅ​តែ​អះអាង​ថា រដ្ឋាភិបាល​បច្ចុប្បន្ន គឺ​ពិត​ជា​បាន​ប្រើប្រាស់​ផែនទី​ក្នុង​អំឡុង​ឆ្នាំ​១៩៨៥ ដែល​កម្ពុជា និង​វៀតណាម ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា។ លោក​បន្ថែម​ថា គណបក្ស​ប្រឆាំង​ទាមទារ​ម្ដង​ជា​ពីរ​ដង​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ផែនទី​នេះ ថា​តើ​រដ្ឋាភិបាល​ពិត​ជា​ប្រើប្រាស់​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ផលិត​ក្នុង​ឆ្នាំ​១៩៦៤ មែន​ឬ​យ៉ាង​ណា?

ដោយ​ឡែក លោក អៀ ចាន់ណា សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ចាត់​ទុក​ថា រដ្ឋាភិបាល​ពិត​ជា​ពុំ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ការពារ​រឿង​ទឹក​ដី​នេះ​មែន។ ជាង​នេះ​ទៀត លោក​យល់​ឃើញ​ថា ការ​ព្យាយាម​ថ្លែង​ការពារ​របស់ លោក ហ៊ុន សែន ចំពោះ​ភាព​ស្អាតស្អំ​នេះ គឺ​ដើម្បី​បិទ​បាំង​ការ​ពិត​ចំពោះ​ភាព​ខុស​ឆ្គង​របស់​លោក​ប៉ុណ្ណោះ។ លោក អៀ ចាន់ណា បន្ថែម​ទៀត​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ វៀតណាម ចេះ​តែ​ព្យាយាម​រំកិល​ព្រំដែន​ចូល​មក​កម្ពុជា តាម​លទ្ធភាព និង​គ្រប់​រូបភាព ក៏ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​ការពារ​ខ្សែ​បន្ទាត់​ព្រំដែន ហាក់​មិន​ខ្វាយខ្វល់ និង​ការពារ​ឡើយ៖ «»។

ជុំវិញ​រឿង​នេះ លោក អ៊ុំ សំអាន លើក​ឡើង​ថា លោក វ៉ា គឹមហុង ធ្លាប់​ទទួល​ស្គាល់​កាល​ពី​ឆ្នាំ​២០០០ ក្នុង​ពេល​លោក​ចូល​ឆ្លើយ​នៅ​ក្នុង​រដ្ឋសភា ហើយ​ថា តាម​រយៈ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​បាត់បង់​ទឹក​ដី​ប្រមាណ​ជាង ១​ម៉ឺន​ហិកតារ (១៦.៩០០) ទៅ​វៀតណាម មែន។ លោក​បន្ថែម​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា ត្រូវ​ប្រឈម​ការ​បាត់បង់​ទឹក​ដី​នេះ ព្រោះ​ថា កាល​ពី​ឆ្នាំ​២០០៥ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ព្រះមហាវីរៈក្សត្រ នរោត្តម សីហនុ លុប​ចោល​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​ព្រំដែន ដែល​ដឹក​នាំ​ដោយ​ព្រះមហាវីរៈក្សត្រ​ផ្ទាល់។ ការ​ស្នើសុំ​របស់ លោក ហ៊ុន សែន កាល​ណោះ​ស្រប​ពេល លោក ហ៊ុន សែន ក៏​ព្រមាន​ផ្លាស់ប្ដូរ​របប​ពី​រាជា​និយម​មក​ជា​របប​សាធារណៈ​រដ្ឋ​វិញ​ដែរ ប្រសិន​បើ​ព្រះមហាក្សត្រ​បន្ត​ជំទាស់​មិន​ទទួល​ស្គាល់​សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ៕

1 comment:

Kim Ea said...

This Khmer PM exactly know that the border problem is an itchy,thorny problem and will cause his legacy and popularity down to the drain . Khmer opinion front both main parties in Cambodia or abroad are very sensitive,with carefully monitored the move of his disdain and incompetent administration.Khmer trust of his government to control the border area are vane out, and to use force to menace or suppress their voice is no longer applicable any more. the boiling anger of losing their land and livelihood or their integrity as a Khmer in their own land were tremendous. the last resort to protect his legacy is yelling and screaming to the accuser and accused them as an agitators, liar, intentionally of defaming,inciting Khmer for gain political favoritism. It doesn't work that way Mr pinhead PM . When Khmer lost their land , their livelihood, they fear the most is not about politic like you think,but their families their communities as a whole will turn automatically to be a refugee with hopeless in their own mother land . This time you don't even need to force and swear from the opposition party , the rightfulness you need to do is calling your Yuon spy agent head like Hor 5 hong or Svar Kim hong to come to congress house and tell him to strait out the past work they did and find a truthful solution one for all .This problem can't go a way as easy as you swear, it deeply depend on your gut and virtue as a Khmer PM but not a Yuon puppet .