A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 June 2015

លោក សាយ ឈុំ ជាប់​ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា


ដោយ សិរីមុនី
2015-06-09    RFA

លោក សាយ ឈុំ បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ទី​១​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៥។
Senate Photo

ព្រឹទ្ធ​សភា​កម្ពុជា កោះ​ប្រជុំ​វិសាមញ្ញ​ដើម្បី​ជ្រើសរើស​ប្រធាន​ព្រឹទ្ធ​សភា បន្ទាប់​ពី​លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធ​សភា​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា។ ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ព្រឹទ្ធ​សភា​ថ្មី​នេះ គឺ​មាន​សមាជិក​ព្រឹទ្ធ​សភា​ចំនួន ៥២​នាក់​ចូល​រួម និង​អវត្តមាន ៩​នាក់។

ព្រឹទ្ធ​សភា​កម្ពុជា បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​យ៉ាង​ប្រញាប់ប្រញាល់ បន្ទាប់​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​ទទួល​មរណភាព​មិន​ទាន់​បាន ២៤​ម៉ោង​ផង។

លោក សាយ ឈុំ ដែល​ធ្លាប់​តែ​ជា​អនុ​ប្រធាន​ទី​១ នៃ​ព្រឹទ្ធ​សភា ឥឡូវ​ប្រែ​មុខ​មាត់​ថ្មី​ជា​ប្រធាន​ព្រឹទ្ធ​សភា ដោយ​អង្គ​ព្រឹទ្ធ​សភា​បាន​បោះឆ្នោត​ជ្រើសរើស​លោក​ក្នុង​សំឡេង​គាំទ្រ ៥២ លើ ៥២​សំឡេង នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា។ ការ​បោះ​ឆ្នោត​គាំទ្រ លោក សាយ ឈុំ ជា​ប្រធាន​ព្រឹទ្ធ​សភា​ដោយ​ប្រញាប់ប្រញាល់​នេះ នៅ​គ្រា​ដែល​សព​លោក ជា ស៊ីម ត្រូវ​បាន​តម្កល់​​ធ្វើ​បុណ្យ​នៅ​ក្នុង​គេហដ្ឋាន​នៅ​ឡើយ។ ការ​បោះ​ឆ្នោត​ជ្រើសរើស​ឲ្យ លោក សាយ ឈុំ ធ្វើ​ជា​ប្រធាន​ព្រឹទ្ធ​សភា​នេះ​ទៀត ក៏​ដូច​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា លោក សាយ ឈុំ នឹង​ត្រូវ​ឡើង​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធ​សភា​បើ​អត់​ពី​លោក ជា ស៊ីម។



យ៉ាង​ណា​ក៏ដោយ មុន​នឹង​ចាប់​ផ្ដើម​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ព្រឹទ្ធ​សភា​ថ្មី អង្គ​ប្រជុំ​បាន​ក្រោក​ឈរ​ស្មិងស្មាធិ៍​ចំនួន ១​នាទី ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធ​សភា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈអធិបតី​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា លោក ម៉ម ប៊ុននាង អះអាង​ថា លោក សាយ ឈុំ ជាប់​ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ ដោយ​មាន​សំឡេង​គាំទ្រ ១០០% ពី​សមាជិក​ព្រឹទ្ធ​សភា​ដែល​បាន​មក​ប្រជុំ​ចំនួន ៥២​រូប។ លោក​បញ្ជាក់​ថា សមាជិក​ព្រឹទ្ធសភា​ទាំង​អស់​មាន​ចំនួន ៦១​នាក់ គឺ​អវត្តមាន ៩​នាក់ នៅ​ក្នុង​កិច្ចប្រជុំ​នេះ។ រី​ឯ​អនុ​ប្រធាន​ទី​១ នៃ​ព្រឹទ្ធ​សភា អង្គ​ព្រឹទ្ធ​សភា​បាន​បោះ​ឆ្នោត​គាំទ្រ លោក នៃ ប៉េណា ដោយ​មាន​សំឡេង​គាំទ្រ ៥១ លើ ៥២​សំឡេង  ហើយ​អនុ​ប្រធាន​ទី​២ គឺ​លោក ទេព ងន ដដែល៖ «»។

​លោក​បញ្ជាក់​ថា កាល​ពី​លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធ​សភា​នៅ​មាន​ជីវិត​នៅ​ឡើយ​នោះ លោក​តែងតែ​ជំរុញ​ឲ្យ​មន្ត្រី​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​ការងារ​ប្រទេស​ជាតិ ដោយ​ចុះ​ទៅ​ផ្ទាល់​តាម​សហគមន៍​ដើម្បី​ស្វែង​យល់​ពី​ផល​លំបាក​របស់​ប្រជាជន។

ជុំវិញ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ព្រឹទ្ធ​សភា​ថ្មី​នេះ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី លើក​ឡើង​ថា ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​ក្នុង​រូបភាព​ត្រៀម​ទុក​ជា​មុន និង​ប្រញាប់ប្រញាល់​ជា​ទីបំផុត ព្រោះ​ថា លោក ជា ស៊ីម ទើប​តែ​ទទួល​មរណភាព​មិន​ទាន់​បាន​មួយ​យប់​មួយ​ថ្ងៃ​ផង៖ «»។

ជុំវិញ​ការ​ទទួល​មរណភាព​របស់​លោក ជា ស៊ី នេះ​ដែរ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន និង​ស្ថាប័ន​ជាតិ​ដទៃ​ផ្សេង​ទៀត បាន​ចេញ​សារ​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​ដោយ​ភាព​សង្វេគ និង​សោកស្ដាយ។

​ទន្ទឹម​នឹង​នេះ​ដែរ ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា ក៏​បាន​ផ្ញើ​សារ​សំដែង​នូវ​សមានចិត្ត​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជូន​រដ្ឋាភិបាល​កម្ពុជា ប្រជាជន​កម្ពុជា និង​ក្រុម​គ្រួសារ​លោក ជា ស៊ីម។

កាសែត​បរទេស​មួយ​ចំនួន​ក៏​បាន​ចុះ​ផ្សាយ​ស្ដីពី​ការ​ស្លាប់​របស់​លោក ជា ស៊ីម នេះ​ដែរ។ ចំណែក​កាសែត​ក្នុង​ស្រុក​វិញ ក៏​ចុះ​ផ្សាយ​ព្រោងព្រាត​នៅ​លើ​ទំព័រ​របស់​ខ្លួន​ដោម​មាន​ចំណងជើង​ផ្សេងៗ​គ្នា។

សមាជិក​ព្រឹទ្ធ​សភា ៥២​រូប​ដែល​ចូល​រួម​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន អនុ​ប្រធាន​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​នេះ មាន ១១​រូប​មក​ពី​គណបក្ស សម រង្ស៊ី៕

No comments: