A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 June 2015

លោក​ហ៊ុន សែន បញ្ជា​ឲ្យ​គ្រប់​ទូរទស្សន៍​ចាក់​ផ្សាយ​ការ​បក​ស្រាយ​រឿង​ព្រំដែន​ឡើង​វិញ

Mon, 8 June 2015 ppp

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ឈ្មោះ​ចូល​ប្រជុំ​សភា​ពេញអង្គ​កាលពីព្រឹក​មិញ​នេះ។ ហេង ជីរ័ន

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជារ​ឲ្យ​គ្រប់​ស្ថានីយ៍​ទូរទស្សន៍​ទាំង​អស់​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​ការ​បក​ស្រាយ​របស់​លោក​ពាក់​ព័ន្ធ​និង​បញ្ហា​ព្រំដែន កម្ពុជា-វៀតណាម ដែល​លោក​អង្គុយ​ថ្លែង​ក្នុង​រដ្ឋសភា​អស់​ជាង ៥​ម៉ោង ដោយ​គ្មាន​ការ​ដេញ​ដោល​សួរ កាល​ពី​ឆ្នាំ ២០១២។

ការ​ឲ្យ​ចាក់​ផ្សាយ​ឡើង​វិញ​នេះ បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ម្នាក់ បាន​ចោទ​លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ ថា​បាន​ប្រើ​ប្រាស់​ផែន​ទី​ក្លែង​ក្លាយ និង​ទាម​ទារ​ឲ្យ​រាជ​រដ្ឋាភិបាល បង្ហាញ​ផែន​ទី​ខ្នាត​ ១លើ១០០០០០ ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ នៅ​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ចេញ​មុខ​បក​ស្រាយ​ការពារ​លោក វ៉ា គឹមហុង បាន​ប្រតិកម្ម​ខ្លាំងៗ​ថា «នរណា​ក្លែង​ក្លែង នរណា​មិន​ក្លែងក្លាយ​និយាយ​គ្នា​ឲ្យ​ច្បាស់ ធ្វើ​ដល់​រដ្ឋាភិបាល​មក​ប្រើ​ផែនទី​ក្លែងក្លាយ ស្នេហា​ជាតិ​អី​តែ​លោក​ឯង ខ្ញុំ​បានមក​ឆ្លើយ​នៅ​ហ្នឹង ប្រាំ​ម៉ោងជាង​យក​អាហ្នឹង​មកវិញ ឬក៏​ត្រូវការ​ឲ្យ​ទូរទស្សន៍​ជាតិ​ឡើងវិញ ទូរទស្សន៍​ទាំងអស់​ចាក់ផ្សាយ​ឡើងវិញ ខ្ញុំ​ស្នើ​ឲ្យ​ចាប់ផ្ដើម​ពី​ល្ងាច​នេះ​ទៅ​តែម្ដង នៅ​អ្វីដែល​ខ្ញុំ​បាន​ឆ្លើយ​នៅ​កន្លែង​នេះ»។



លោកក៏​បាន​ជំរុញ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ភស្ដុតាង​មកវិញ ចំពោះ​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា ប្រើ​ប្រាស់​ផែន​ទី​ក្លែងក្លាយ។

ដោយ​ឡែក ក្រៅ​ពី​រឿង​ព្រំដែន លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ឆ្លៀត​យក​វេទិកា​សភា​នេះ ថ្លែង​វាយ​បក​ទៅ​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹង​រឿង​លួច​បន្លំ​សន្លឹក​ឆ្នោត និង​ចោទ​ប្រកាន់​កាកក្រហម​កម្ពុជា មាន​និន្នាការ​នយោបាយ​លម្អៀង។

លោក​ថែម​ទាំង​បញ្ជាក់​ទៀត​ថា រង់ចាំ​លោក សម រង្ស៊ី វិល​ត្រលប់​មក​កម្ពុជា​វិញ និង​បបួល​គ្នា​ទៅ​ស្បថ រក​ខុស​ត្រូវ នៅ​មុខ​ព្រះ​អង្គ​ដង្កើ​ផង​ដែរ។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍...

1 comment:

Kim Ea said...

Even you play a thousand time on the TV Khmer, Traitor still traitor .The land give free to enemy still in youn grip what else you want Khmer to learn? or may be the PM want Khmer do the same treason act like him?