A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 June 2015

លោក ហ៊ុន សែន បបួល​លោក សម រង្ស៊ី ស្បថ​ឲ្យ​ស្លាប់​បើ​បក្ស​ប្រជាជន​លួច​សន្លឹក​ឆ្នោត

ដោយ សេក បណ្ឌិត
2015-06-08 rfa

លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី កាល​ពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៥។
RFA/Hang Savyouth
---

School of Vice: If you did not rig the election result then why rejecting the opposition's call for re-election?

---

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បបួល លោក សម រង្ស៊ី ស្បថ​នៅ​មុខ​ព្រះអង្គ​ដងកើ និង​វត្ថុ​សក្ដិសិទ្ធិ​ទាំងឡាយ​ជុំវិញ​រឿង​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា លួច​សន្លឹក​ឆ្នោត និង​រឿង​ចោទ​កាកបាទ​ក្រហម​រើសអើង​ពលរដ្ឋ​រងគ្រោះ។

អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ប្រតិកម្ម​ថា មិន​ខ្លាច​ការ​ចូលរួម​ស្បថ​នោះ​ទេ ប៉ុន្តែ​ចាត់​ទុក​ការ​ស្បថស្បែ​នេះ​គ្រាន់​តែ​ជា​រឿង​អប្បិយជំនឿ​មួយ​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋមន្ត្រី​ទាល់​តម្រិះ ក្នុង​ការ​សបញ្ជាក់​ឲ្យ​គណបក្ស​ប្រឆាំង​ជឿជាក់​លើ​ភាព​ស្មោះ​ត្រង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្ថាប័ន​កាកបាទ​ក្រហម ដែល​ដឹក​នាំ​ដោយ​ភរិយា​របស់​លោក។

ថ្លែង​យ៉ាង​ម៉ឺងម៉ាត់​នៅ​ក្នុង​រដ្ឋសភា នៅ​ថ្ងៃ​ទី​៨ មិថុនា ដើម្បី​ការពារ​ភាព​ស្អាតស្អំ​របស់​គណបក្ស​លោក និង​ស្ថាប័ន​របស់​ភរិយា​លោក​នោះ លោក ហ៊ុន សែន បញ្ជាក់​ថា មាន​វិធី​តែ​មួយ​គត់ គឺ​នៅ​ពេល​ដែល​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​មក​ពី​ក្រៅ​ប្រទេស​វិញ លោក​នឹង​បបួល​ស្បថ​នៅ​មុខ​វត្ថុ​សក្ដិសិទ្ធិ ឲ្យ​សមាជិក​លោក​ស្លាប់​ទាំងអស់​គ្នា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា លួច​សន្លឹក​ឆ្នោត​កាល​ពី​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ និង​រឿង​ចោទ​កាកបាទ​ក្រហម ចែក​ជំនួយ​រើសអើង​ពលរដ្ឋ​រងគ្រោះ៖ «តើ​គណបក្ស​នានា​ហ៊ាន​ស្បថ​ទេ​ជាមួយ​គណបក្ស​ប្រជាជន មុខ​ព្រះអង្គ​ដងកើ បើ​គណបក្ស​ប្រជាជន លួច​សន្លឹក​ឆ្នោត​ឲ្យ​បក្ស​ប្រជាជន ងាប់​ទាំងអស់ ត្រូវ​គ្រាប់ រន្ទះ​បាញ់​ស្អី​ទាំងអស់ ប៉ុន្តែ​បើ​អ្នក​ណា​ភូត​ចោទ​គេ​ខុស ក៏​ត្រូវ​ដូច​គ្នា​អ៊ីចឹង​ដែរ»។



ការ​បញ្ចេញ​ប្រតិកម្ម​របស់ លោក ហ៊ុន សែន ពេល​នេះ ហាក់​ដូចជា​មិន​ខ្វល់​ពី​វប្បធម៌​សន្ទនា​នោះ​ទេ នៅ​គ្រា​ដែល លោក សម រង្ស៊ី កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង នៅ​ឡើយ។

ទាក់ទង​បញ្ហា​នេះ អ្នក​តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​ធ្វើ​អត្ថាធិប្បាយ​រឿង​នេះ​ជំនួស លោក សម រង្ស៊ី ឡើយ ប៉ុន្តែ​ជា​ទស្សនៈ​របស់​លោក​ផ្ទាល់ ចាត់​ទុក​ថា​រឿង​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​៥ កាល​ពី​ឆ្នាំ​២០១៣ នោះ ពលរដ្ឋ​ខ្មែរ និង​អន្តរជាតិ បាន​ដឹង​អស់​ហើយ៖ «ព្រោះ​មាន​ភាព​មិន​ប្រក្រតី​ហ្នឹង​ហើយ បាន​បង្កើត​ឲ្យ​មាន​វិបត្តិ​នយោបាយ​កន្លង​មក ហើយ​យើង​កំពុង​ជជែក​គ្នា​អំពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត ក្នុង​នោះ​មាន​ការ​ផ្លាស់ប្ដូរ​សមាសភាព គ.ជ.ប ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ក្របខ័ណ្ឌ​មួយ​ចំនួន​ទៀត»។

ពាក់ព័ន្ធ​នឹង​ការ​ស្បថ​នេះ​ដែរ លោក ហ៊ុន សែន ក៏​បបួល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ធំ លោក លិម គិមយ៉ា ស្បថ​ដូច​គ្នា​ដែរ ប្រសិន​បើ​អ្នក​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​នេះ មិន​ទទួល​បាន​ជំនួយ​ពី​កាកបាទ​ក្រហម​កម្ពុជា ពិត​មែន​នោះ។

លោក លិម គិមយ៉ា មាន​ប្រតិកម្ម​តប​ភ្លាមៗ​ថា លោក​មិន​ខ្លាច​រអា​នឹង​ការ​ស្បថ​នេះ​ទេ ប៉ុន្តែ​លោក​ចាត់​ទុក​ការ​ស្បថ គឺ​ជា​ការ​ទាល់ច្រក៖ «សម្បថ​ហ្នឹង​មាន​គ្រប់​អាណត្តិ មុន​ឡើង​មក​សភា មុន​ឡើង​កាន់​កាប់​រដ្ឋាភិបាល ប៉ុន្តែ​យើង​ឃើញ​សម្បថ និង​ការ​ធ្វើ​ហ្នឹង​ផ្ទុយ​គ្នា ចំពោះ​លោក​អត់​ខ្លាច​ទេ ចង់ លោក ហ៊ុន សែន នាំ​ខ្ញុំ​ទៅ​ស្បថ​កន្លែង​ណា​ខ្ញុំ​អត់​បញ្ហា»។

លោក​បន្ត​ថា កត្តា​សំខាន់ លោក​នាយក​រដ្ឋមន្ត្រី ឬ​កាកបាទ​ក្រហម​កម្ពុជា ត្រូវ​រក​ភស្តុតាង​ណា​មួយ​មក​បញ្ជាក់​ថា ការ​រិះគន់​របស់​លោក​នោះ​ជា​ការ​មិន​ពិត។

ចំណែក​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ ចាត់​ទុក​ការ​ស្បថ​ជា​រឿង​អប្បិយ​ជំនឿ​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​ជឿ​តៗ​គ្នា។ ម្យ៉ាង​ទៀត ពាក្យ​សម្បថ​ក៏​មិន​មែន​ជា​លក្ខណៈ​ផ្លូវ​ច្បាប់​ទេ ហើយ​ក៏​មិន​មែន​ជា​ដំណោះស្រាយ​ដែរ៖ «ប៉ុន្តែ​បើ​សិន​ណា​បើ​យើង​ដោះស្រាយ​យក​លក្ខណៈ​ផ្លូវ​ច្បាប់​មក​ធ្វើ​ជា​អប្បិយ​ជំនឿ វា​អត់​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ណា​មួយ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ទេ»។

ការ​បញ្ចេញ​ប្រតិកម្ម​របស់ លោក ហ៊ុន សែន ផ្ទួនៗ​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា នីតិកាល​ទី​៥ ដើម្បី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៅ​ថ្ងៃ​ទី​៨ មិថុនា។ ក្នុង​កិច្ច​ពិភាក្សា​ដេញដោល​គ្នា​នោះ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ពី​កាកបាទ​ក្រហម​កម្ពុជា ចែក​អំណោយ​កន្លង​មក​មាន​ការ​រើសអើង និង​ប្រកាន់​និន្នាការ​បក្ស​នយោបាយ៕

No comments: