A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 3 June 2015

អង្គការ​អន្តរជាតិ​ជាង​២០០​បារម្ភ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​អ្នក​បឹងកក់


ដោយ ឡេង ម៉ាលី
2015-06-03

អ្នក​បឹងកក់ និង​បុរីកីឡា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​បន្ទាប់​ពី​បាន​ជួប​ចរចា​ជាមួយ​អភិបាល​រង​រាជធានី​ភ្នំពេញ នា​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Uon Chhin

អង្គការ​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ចំនួន​២២០ នៅ​ប្រទេស​ចំនួន​៧០ ចេញ​សេចក្ដី​អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស​តាម​បទដ្ឋាន​អន្តរជាតិ នៅ​ពេល​ធ្វើ​ការ​អភិវឌ្ឍ។

ក្នុង​លិខិត​របស់​បណ្ដាញ​អង្គការ​អន្តរជាតិ ដែល​ផ្ញើ​ជូន​នាយក​រដ្ឋមន្ត្រី​កម្ពុជា បង្ហាញ​ការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​លក្ខខណ្ឌ​រស់នៅ​របស់​អ្នក​បឹងកក់ រាប់​ពាន់​គ្រួសារ ដែល​កំពុង​រស់នៅ និង​ធ្លាប់​រស់នៅ​ទីនោះ​មុន​ពេល​បណ្ដេញ​ចេញ។

នាយក​បណ្ដាញ​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ លោក គ្រីស្ទ ក្រូវ៍ (Chris Grove) ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​តំបន់​ជុំវិញ​បឹងកក់ បាន​បង្ហាញ​ជាក់ស្ដែង​ថា មិន​ស្រប​តាម​ការ​តម្រូវ​នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ទេ។ បណ្ដាញ​អង្គការ​នេះ បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​អ្នក​បឹងកក់ ដែល​រស់នៅ​ដោយ​ទឹក​លិច គ្មាន​លូ​បង្ហូរ និង​គ្មាន​ការ​ស្ដារ​ហេដ្ឋារចនាសម្ពន្ធ​សម្ព័ន្ធ។ បណ្ដាញ​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​កាន់​កាប់​ដី​ស្រប​ច្បាប់ និង​ផ្ដល់​ថវិកា និង​បច្ចេកទេស​អ្នក​បឹងកក់​ដែល​នៅ​សល់ ដើម្បី​រៀបចំ​ផ្ទះ​សម្បែង​រស់​នៅ​ឲ្យ​ស្រប​តាម​គោល​នយោបាយ​ជាតិ​ស្ដីពី​លំនៅឋាន និង​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ។


មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​តប​ថា នេះ​ជា​សិទ្ធិ​និយាយ​របស់​បណ្ដាញ​អន្តរជាតិ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​នៅ​តែ​ជជែក​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​បឹងកក់​នេះ​តាម​ជម្រើស​ផ្សេងៗ​ទៀត៖ «ឯកឧត្ដម​អភិបាល​រាជធានី​បញ្ជាក់​ច្រើន​លើក​ហើយ​ថា យើង​អភិវឌ្ឍ​ដោយ​មិន​ចង់​ឲ្យ​មាន​ការ​ប៉ះពាល់​ក្នុង​ការ​បណ្ដេញ​ចេញ​អី យើង​អត់​ចង់​ឲ្យ​មាន​អ៊ីចឹង​ទេ។ យើង​ប្រើ​ពាក្យ​ជា​ការ​ដូរ​ទីតាំង​យ៉ាង​នេះ​ដោយ​មិន​មាន​ការ​យល់ព្រម​ជា​មុន​ទេ។ មាន​ទីតាំង​ជាច្រើន​ទៀត​ដែល​យើង​ត្រូវ​ដោះស្រាយ​ទៅ​មុខ​ទៀត ការ​អភិវឌ្ឍ​ដី ដែល​កន្លង​មក​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ហ្នឹង។ ដូច្នេះ យើង​មាន​វិធានការ​របស់​យើង​រួច​ហើយ យើង​តែង​តែ​ផ្សារ​ភ្ជាប់​ការ​ជជែក​គ្នា ដូច​វប្បធម៌​សន្ទនា​អ៊ីចឹង យើង​ជជែក​គ្នា​ដោះស្រាយ​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​កន្លង​មក​គាត់​បាន​កាន់​កាប់ ឬ​រស់នៅ​ដី​ជា​រដ្ឋ។ ដូច្នេះ​យើង​នឹង​មាន​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ មិន​មែន​ថា​យើង​ត្រូវ​តែ​ដោះ​ដូរ​គាត់​ឲ្យ​ចេញ​ទាល់​តែ​បាន​អី គឺ​អត់​ទេ»។

លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា រូបមន្ត​ដោះស្រាយ​បញ្ហា​នេះ គឺ​អ្នក​បឹងកក់​ត្រូវ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ជា​បដិភាគ ដើម្បី​រៀបចំ​ផ្ទះ​សម្បែង​ឡើង​វិញ ឬ​ត្រូវ​បរិច្ចាគ​ដី​ខ្លះ ប្រសិន​បើ​គាត់​ចង់​រស់នៅ​ទីនោះ។ ផ្ទុយ​ទៅ​វិញ បណ្ដាញ​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​មាន​ការ​ធានា​ថា ការ​អភិវឌ្ឍ​តំបន់​បឹងកក់​នឹង​មិន​រំលោភ​សិទ្ធិ​សហគមន៍​ដែល​ប៉ះពាល់​ទេ ហើយ​ផ្ដល់​វិភាគទាន ដើម្បី​លើក​ស្ទួយ​ជីវភាព​របស់​អ្នក​មាន​ចំណូល​ទាប៕

No comments: