A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 June 2015

យូមែន​រ៉ៃត៍​វ៉ច្ឆ៖ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ-សមាគម​មាន​ផល​ប៉ះពាល់​ខ្លាំង

ដោយ ជីវិតា
2015-06-12

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។
Photo: RFA


អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​លើ​ពិភពលោក​នេះ​និយាយ​ថា ប្រសិន​បើ​រដ្ឋសភា​កម្ពុជា អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​គណៈ​រដ្ឋមន្ត្រី​ទើប​អនុម័ត​នោះ នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរ​ការងារ​របស់​អង្គការ​សមាគម​ជាតិ និង​អន្តរជាតិ។

លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ​ទទួល​បន្ទុក​ផ្នែក​អាស៊ី​និយាយ​ថា អង្គការ​សមាគម​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​រាប់​ពាន់​អង្គការ​នៅ​កម្ពុជា មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​សម្រាប់​ប្រទេស​ក្រីក្រ​មួយ​នេះ។ អង្គការ​សមាគម​ទាំង​នេះ អាច​នឹង​ត្រូវ​បិទ​ទ្វារ ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​ចេតនា​គាប​សង្កត់​ក្រុម​សង្គម​ស៊ីវិល​មួយ​នេះ​ត្រូវ​បាន​អនុម័ត៖ «ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្លាយ​ទៅ​ជា​ច្បាប់ អង្គការ​សមាគម​មួយ​ចំនួន នឹង​ឈប់​ដំណើរ​ការ មួយ​ចំនួន​នឹង​ត្រូវ​បញ្ជា​ឲ្យ​ឈប់​ធ្វើ​សកម្មភាព និង​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​ផ្នែក​នយោបាយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច ក្នុង​ការ​បញ្ចេញ​មតិ​ត​ទៅ​ទៀត ពីព្រោះ​សេចក្តី​ព្រាង​ច្បាប់​នេះ ដាក់​បញ្ចូល​ពាក្យ​ពេចន៍​ដែល​បង្កប់​អត្ថន័យ​សម្រាប់​អាជ្ញាធរ​ងាយ​ស្រួល​ក្នុង​ការ​បកស្រាយ​តាម​អំពើ​ចិត្ត ដើម្បី​ធ្វើ​បាប ឬ​បិទ​មាត់​អង្គការ​សមាគម​ណា​ដែល​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត។ ពាក្យ​ពេចន៍​ទាំង​នោះ ដែល​មាន​ចែង​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ រួម​មាន រដ្ឋាភិបាល​អាច​បញ្ចប់​សុពលភាព ឬ​បញ្ឈប់​អង្គការ​សមាគម​ណា​ដែល​មាន​សកម្មភាព​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ស្ថិរភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ឬ​បង្ក​នូវ​ភាព​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ឯកភាព​ជាតិ វប្បធម៌​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​សង្គម​ជាតិ​កម្ពុជា។ តើ​អ្វី​ទៅ​ដែល​ហៅ​ថា ការ​បង្ក​ភាព​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ឯកភាព​ជាតិ វប្បធម៌​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​សង្គម​ជាតិ​កម្ពុជា? ឧទាហរណ៍​មួយ គឺ​ថា ទំនៀមទម្លាប់​វប្បធម៌​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ដូច្នេះ អង្គការ​ដែល​ហ៊ាន​និយាយ​រិះគន់​បញ្ហា​ពុក​រលួយ​នៃ​មន្ត្រី​រដ្ឋាភិបាល អាច​នឹង​ត្រូវ​បិទទ្វារ។ តើ​ពាក្យ​ថា សន្តិសុខ​ជាតិ តើ​ពាក្យ​ថា ស្ថិរភាព មាន​ន័យ​ថា​យ៉ាង​ម៉េច? មាន​អ្នក​ណា​អាច​បកស្រាយ​បាន​ទេ?»។



លោក ប្រ៊ែដ អាដាម បន្ត​ថា អង្គការ​សមាគម​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​កសាង​សេដ្ឋកិច្ច​នៅ​កម្ពុជា។ ពួក​គេ​ផ្តល់​សេវា​ជួយ​សម្រាល​បន្ទុក​យ៉ាង​ច្រើន​មហាសាល​ដល់​ប្រជាជាតិ​កម្ពុជា ទាំង​មូល ក្នុង​នោះ​មាន​បញ្ហា​សង្គម បញ្ហា​សុខភាព បញ្ហា​អប់រំ ជួយ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ជួយ​ដល់​ការ​ដោះ​មីន ជាដើម។

ប្រសិន​បើ​សេចក្តី​ព្រាង​បែប​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ក្លាយ​ជា​ច្បាប់ ប្រទេស​ម្ចាស់​ជំនួយ​នានា​នឹង​ត្រូវ​បញ្ឈប់​ជំនួយ នាំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​លែង​ដំណើរ​ការ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​ទទួល​ផល​ប្រយោជន៍​ពី​អង្គការ​ទាំង​នោះ នឹង​រង​ការ​លំបាក។ លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា ច្បាប់​កម្ពុជា មាន​គ្រប់គ្រាន់​សម្រាប់​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល ហើយ​មិន​ចាំបាច់​ត្រូវ​ការ​ច្បាប់​នេះ​ទេ។ លោក​ថា គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ​ដែល​ចង់​បាន​ច្បាប់​នេះ ដើម្បី​បិទ​មាត់​អង្គការ​ដែល​រិះគន់​រដ្ឋាភិបាល​របស់​លោក៕

No comments: