A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 June 2015

Student groups plan togather at Freedom Park to demand the government resolve border issues ក្រុម​និស្សិត​គ្រោង​ជួប​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទាមទារ​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន

ដោយ សុ ជីវី
2015-06-09 rfa

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ផ្ដល់​បទសម្ភាសន៍​នៅ​មុខ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម លេខ​៩៤ នៅ​ក្នុង​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១៥។
RFA/Saut Sokprathna

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ក្រុម​និស្សិត​បញ្ញវន្ត​កម្ពុជា គ្រោង​ជួប​ប្រជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​មិថុនា ​ចុង​សប្ដាហ៍​នេះ ដើម្បី​បង្ហាញ​ដល់​សាធារណជន​ពី​លទ្ធផល​នៃ​ការ​ចុះ​ស្រាវជ្រាវ​ពី​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ លើស​ពី​នេះ​ពួកគេ​នឹង​នាំ​គ្នា​ហែ​ញត្តិ​ទាមទារ​អោយ​មាន​ការ​យកចិត្ត​ទុក​ដាក់​ដល់​បញ្ហា​ព្រំដែន​ទៅ​ទូល​ព្រះមហាក្សត្រ ដាក់​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី រដ្ឋ​សភា និង​ប្រធាន​ក្រុម​ភាគ​តិច​នៃ​រដ្ឋ​សភា។

ក្រុម​និស្សិត​បញ្ញវន្ត​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ព្រំដែន បាន​ចងក្រង​លទ្ធផល​នៃ​ការ​រក​ឃើញ​របស់​ក្រុម​ខ្លួន​ជា​របាយការណ៍​ត្រៀម​បង្ហាញ​ជូន​សាធារណជន និង​ភ្ជាប់​ជាមួយ​ញត្តិ​ដែល​គ្រោង​នឹង​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ម៉ៅ ពិសេស​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ថា ក្រុម​របស់​លោក​បាន​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ពី​ការ​ជួប​ប្រជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ លោក​អះអាង​ថា ក្រុម​របស់​លោក​​បាន​រក​ឃើញ​ថា ពលរដ្ឋ​ដែល​រស់​នៅ​ជាប់​ព្រំដែន​ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ គឺ​ជា​ម្ចាស់​ពិត​ប្រាកដ​របស់​ដី​ស្រែ​ចម្ការ​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម បាញ់​ថ្នាំ​បំផ្លាញ​ដំណាំ ដែល​មិន​មែន​ជា​ដី​វៀតណាម ឡើយ។ ករណី​នេះ​ទើប​នៅ​ក្នុង​ញត្តិ​របស់​ក្រុម​លោក ទាមទារ​អោយ​ស្ថាប័ន​ពាក់​ព័ន្ធ​ពិចារណា និង​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​ការពារ​ទឹក​ដី​ពី​ការ​រំលោភ​យក​របស់​វៀតណាម។ ក្រៅ​ពី​នេះ​ក្រុម​របស់​លោក​ទាមទារ​អោយ​ដក​តំណែង​មន្ត្រី​ជាន់​ខ្ពស់ ២​រូប។



លោក ម៉ៅ ពិសេស៖ «បញ្ហា​ដែល​វៀតណាម ចូល​មក​ឈ្លាន​ពាន​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ​ហ្នឹង អោយ​គាត់​បាន​ចូល​ទៅ​ដំណាំ​វិញ​ដោយ​ពុំ​មាន​ការ​រារាំង ហើយ​និង​ស្នើ​អោយ​ដក​លោក ហោ ណាំហុង​ និង​លោក វ៉ា គឹមហុង ពី​តំណែង​ ដោយ​យល់​ថា ពួក​គាត់​ពុំ​បាន​បំពេញ​ភារកិច្ច កាតព្វកិច្ច​របស់​គាត់​​តាម​រដ្ឋ​ធម្មនុញ្ញ​ទេ គាត់​អសមត្ថភាព​ផង​ដែរ។ ក្នុង​នាម​ប្រមុខ​ការទូត​គេ​មិន​ដែល​ចេញ​មក​ការពារ​ផលប្រយោជន៍​ប្រទេស​ដទៃ ជនជាតិ​ដទៃ​ទេ ខុសត្រូវ​យ៉ាង​ម៉េច​គេ​ត្រូវ​តែ​ការពារ​ពលរដ្ឋ​គេ និង​ប្រជាជាតិ​របស់​គេ»។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​និស្សិត​មួយ​ក្រុម​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​ទៅ​តំបន់​ព្រំដែន​ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ ដំណើរ​ទៅ​ព្រំដែន​របស់​ក្រុម​នេះ គឺ​បន្ទាប់​ពី​ផល​ដំណាំ​របស់​អ្នក​ភូមិ​ចំនួន ១៦​ហិកតារ ត្រូវ​អាជ្ញាធរ​វៀតណាម បាញ់​ថ្នាំ​បំផ្លាញ​ចោល កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ដោយ​ចោទ​ប្រកាន់​ថា ពួកគេ​បាន​ឆ្លង​ចូល​ទៅ​ធ្វើ​ស្រែ​ចម្ការ​ក្នុង​ទឹក​ដី​វៀតណាម។

ភ្លាមៗ​នោះ​ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​ថ្លែងការណ៍​ថា អ្នកភូមិ​ពិត​ជា​បាន​បង្កបង្កើន​ផល​លើ​ដី​វៀតណាម។ ចំណែក​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទទួល​បន្ទុក​បញ្ហា​ព្រំដែន​ក៏​បាន​បកស្រាយ​ជា​សាធារណៈ​ថា ទី​កើតហេតុ​ពិត​ជា​ឋិត​ក្នុង​ដី​វៀតណាម​ដែរ បើ​ប្រៀបធៀប​នឹង​បន្ទាត់​ព្រំដែន​ដែល​បោះ​បង្គោល​រួច។ លោក​ក៏​បាន​បន្ទោស​អ្នក​ភូមិ​ថា មិន​បាន​ជូន​ដំណឹង​ពី​ទំហំ​ដី​របស់​ខ្លួន​នៅ​ពេល​បោះ​បង្គោល ដែល​ជា​មូលហេតុ​អាជ្ញាធរ​សមត្ថកិច្ច​មិន​បាន​ចរចា​សម្របសម្រួល​ផ្លាស់ប្ដូរ​ជា​ជាមួយ​ភាគី​វៀតណាម។

ទាក់​ទិន​ដល់​គម្រោង​របស់​ក្រុម​និស្សិត​នេះ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា សាលា​រាជធានី​បាន​ទទួល​លិខិត​របស់​លោក ម៉ៅ ពិសេស ហើយ​កំពុង​ដាក់​ឆ្លង លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​សម្រេច។

ក្នុង​គម្រោង​ជួប​ប្រជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​របស់​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា នឹង​មាន​អ្នក​ចូល​រួម​ជាង ៥០​នាក់ ហើយ​ក្រុម​នេះ​សង្ឃឹម​ថា នឹង​មាន​សាធារណជន​ទូទៅ​ដែល​យកចិត្ត​ទុក​ដាក់​ដល់​បញ្ហា​ព្រំដែន​ចូល​រួម​បន្ថែម​ទៀត៕

No comments: