A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 1 June 2015

ម្ដាយ​យុវជន​ស្លាប់​នៅ​កោះពេជ្រ​នឹង​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​មេតហ្វូន​ក្រោយ​ពិធី​បុណ្យ​សព

ដោយ សិរីមុនី
2015-05-31 rfa

តំណាង​ក្រុមហ៊ុន​ទូរស័ព្ទ មេតហ្វូន (Metfone) ប្រគល់​ថវិកា​ជូន​ម្ដាយ​យុវជន អ៊ុក ចាន់ថន សម្រាប់​ធ្វើ​បុណ្យ​សព នា​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១៥។
RFA/Sireymuny

សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​ចំពោះ​ករណី​ស្លាប់​សិស្ស​ថ្នាក់​ទី​១២ នៅ​ក្នុង​កម្មវិធី​លេងល្បែង​ប្រកួត​ពណ៌​នៃ​ការ​ប្រគំតន្ត្រី​ក្រុមហ៊ុន​មេតហ្វូន (Metfone) កាល​ពី​រាត្រី​ថ្ងៃ​ទី​៣០ ឧសភា នៅ​កោះ​ពេជ្រ​នោះ នៅ​ឡើយ។ គ្រួសារ​ជនរងគ្រោះ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​មេតហ្វូន ទទួល​ខុស​ត្រូវ​លើ​ករណី​ស្លាប់​យុវជន​នេះ តែ​ខាង​ក្រុមហ៊ុន​វិញ​មិន​ទទួល​ខុស​ត្រូវ​នោះ​ឡើយ។

​ម្ដាយ​យុវសិស្ស​ថ្នាក់​ទី​១២ អះអាង​ថា កូន​របស់​គាត់​គ្មាន​ជំងឺ​អ្វី​ទេ​ពី​មុន​មក ហើយ​នឹង​គ្រោង​ប្ដឹង​ក្រុមហ៊ុន​មេតហ្វូន ដើម្បី​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ករណី​ធ្វើ​ឲ្យ​កូន​គាត់​ស្លាប់​នោះ។

យុវជន អ៊ុក ចាន់ថន ស្លាប់​ភ្លាមៗ​បន្ទាប់​ពី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ម៉ោង​ប្រមាណ ៦​ល្ងាច ថ្ងៃ​ទី​៣០ ខែ​ឧសភា នៅ​ក្នុង​ពិធី​ប្រគំតន្ត្រី ខូល័រ រ៉េស (Color Race) របស់​ក្រុមហ៊ុន មេតហ្វូន នៅ​កោះពេជ្រ។

​លោកស្រី ចាន់ ធី ដែល​ត្រូវ​ជា​ម្ដាយ​របស់​យុវ​សិស្ស អ៊ុក ចាន់ថន ដែល​ស្លាប់​នោះ អះអា​ថា កូន​គាត់​មាន​សុខ​ភាព​ល្អ មិន​ដែល​ឈឺ​នោះ​ទេ។ លោកស្រី​បន្ត​ថា ការ​ស្លាប់​របស់​កូន​គាត់​ដោយសារ​តែ​ក្រុមហ៊ុន​មេតហ្វូន មិន​មាន​វិធានការ​ការពារ​ត្រឹមត្រូវ ដោយ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ស្ព្រាយ (Spray) មាន​ជាតិពុល ខ្វះ​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ពី​អ្នក​ជំនាញ និង​មិន​បិទ​បម្រាម​ហាម​ចំពោះ​អតិថិជន​ណា​ដែល​មាន​សុខភាព​មិន​ល្អ​បាញ់​លេង​តាម​ចិត្ត៖ «»។



ជុំវិញ​ការ​ស្លាប់​របស់​សិស្ស​ទី​១២អឺ នៃ​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ យុវជន អ៊ុក ចាន់ថន នេះ វេជ្ជបណ្ឌិត​ជំនាញ​កោសល្យវិច័យ​ប្រចាំ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ណង សុវណ្ណរ័ត្ន អះអាង​ថា ការ​ស្លាប់​របស់​យុវសិស្ស​នេះ ដោយសារ​ជំងឺ​ខូច​សាច់ដុំ​បេះដូង ឬ​ខ្យល់គរ។

លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា ក្រុម​គ្រូពេទ្យ​បាន​បូម​ឈាម​ជនរងគ្រោះ​ដែល​ស្លាប់​ទៅ​ពិនិត្យ​មើល​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ ហើយ​ជា​លទ្ធផល​គឺ​ជនរងគ្រោះ​មាន​ជំងឺ​ខូច​សាច់ដុំ​បេះដូង៖ «»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី នៅ​ក្រោយ​ពេល​ស្លាប់​របស់​យុវសិស្ស​កាល​ពី​រាត្រី​ថ្ងៃ​ទី​៣០ ខែ​ឧសភា សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះផ្សាយ​ភ្លាមៗ ដោយ​ស្រង់​សម្ដី​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ជួយ​សង្គ្រោះ​នោះ ថា​ការ​ស្លាប់​នេះ អាច​មក​ពី​ការ​ពុល​ស្ព្រាយ​ពណ៌​ដែល​បាញ់​លើ​ខ្លួន​នោះ។

ទន្ទឹម​នេះ​ដែរ ប្រធាន​ការិយាល័យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ លោក លុន មុនីរ័ត្ន អះអាង​ថា សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​ជុំវិញ​ការ​ស្លាប់​របស់​សិស្ស អ៊ុក ចាន់ថន នេះ តើ​ពិតជា​ស្លាប់​ដោយសារ​ជំងឺ​ខូច​សាច់ដុំ​បេះដូង​ពិត​មែន ឬ​យ៉ាង​ណា?

លោក​និយាយ​ថា បើ​តាម​ការ​ពិនិត្យមើល​សាកសព គឺ​ពុំ​ឃើញ​មាន​ម្សៅ និង​ស្ព្រាយ​ក្នុង​មាត់ ច្រមុះ និង​គ្មាន​ជាតិ​ពុល​នោះ​ទេ៖ «»។

​យុវសិស្ស អ៊ុក ចាន់ថន ដួល​សន្លប់​នៅ​ពេល​លេង​ល្បែង​ប្រកួត​ពណ៌ ដែល​មាន​ឈ្មោះ​ថា ខូល័រ រ៉េស ក្នុង​កម្មវិធី​ប្រគំតន្ត្រី​របស់​ក្រុមហ៊ុន​មេតហ្វូន នៅ​កោះពេជ្រ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា។

​ម្ដាយ​ជនរងគ្រោះ លោកស្រី ចាន់ ធី អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បន្ទាប់​រៀបចំ​ពិធីបុណ្យ​សព​រួច លោកស្រី​នឹង​ដាក់​ពាក្យ​ទៅ​កាន់​តុលាការ​ដើម្បី​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​មេតហ្វូន។ លោកស្រី​បន្ត​ថា ជា​បឋម​លោកស្រី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​មេតហ្វូត បង់​លុយ​ចំនួន ៥.០០០​ពាន់​ដុល្លារ​ដើម្បី​ធ្វើ​បុណ្យ​សព។

ទាក់​ទង​នឹង​ការ​ទាមទារ​សំណង​នេះ ក្រុមហ៊ុន​មេតហ្វូន បាន​ប្រគល់​លុយ ២.០០០​​ដុល្លារ​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ ដោយ​អះអាង​ថា ជា​ការ​ចូល​បុណ្យ​សព។ តំណាង​ក្រុមហ៊ុន​មេតហ្វូន ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ​សោះ​នោះ ប្រាប់​ក្រុម​គ្រួសារ​សព​ថា លោក​នឹង​បន្ត​រៃ​អង្គារ​លុយ​ពី​បុគ្គលិក​បន្ថែម ប៉ុន្តែ​មិន​មាន​គម្រោង​បង់​សំណង​ជំងឺ​ចិត្ត​នោះ​ឡើយ។

​មន្ត្រី​អង្កេត​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត លើក​ឡើង​ថា ករណី​នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​របស់​ក្រុមហ៊ុន​មេតហ្វូន។ លោក​ប្រាប់​ថា ក្រុមហ៊ុន​គឺ​ជា​អ្នក​រៀបចំ​កម្មវិធី ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​តែ​មាន​ការ​ផែនការ​ការពារ​សុវត្ថិភាព​ជូន​ទស្សនិកជន​ដែល​ចូល​រួម​ទស្សនា​កម្មវិធី​ប្រគំ​តន្ត្រី​នេះ។ ក្រុមហ៊ុន​មេតហ្វូន ត្រូវ​តែ​ពិនិត្យ​នូវ​ម្សៅ និង​ស្ព្រាយ​ដែល​យក​មក​លេង​នោះ​ជា​មុន ដើម្បី​ប្រាកដ​ថា មិន​មាន​ជាតិ​ពុល និង​មិន​អាច​​ប៉ះពាល់​ដល់​សុខភាព។ លោក​បន្ត​ថា ក្រុម​គ្រួសារ​ជនរងគ្រោះ​មាន​សិទ្ធិ​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ​ដើម្បី​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ពី​ក្រុមហ៊ុន​ចំពោះ​ការ​ស្លាប់​របស់​យុវសិស្ស អ៊ុក ចាន់ថន នេះ៖ «»។

​ប្រធាន​ការិយាល័យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ លោក លុន មុនីរ័ត្ន បញ្ជាក់​ថា ក្រុម​គ្រួសារ​ជនរងគ្រោះ អាច​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​បាន បើ​សិន​មាន​ភស្តុតាង​បញ្ជាក់​ថា យុវជន អ៊ុក ចាន់ថន ពិត​ជា​ស្លាប់​ដោយសារ​ការ​ពុល​ស្ព្រាយ និង​ម្សៅ​នោះ​ពិត​ប្រាកដ​មែន។

​សិស្ស​ទី​១២អឺ នៃ​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ យុវជន អ៊ុក ចាន់ថន មាន​អាយុ ១៨​ឆ្នាំ រស់​នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ សព​របស់​យុវសិស្ស អ៊ុក ចាន់ថន ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ទួលសុណ្ណរ៉ាម ហៅ​ទួលសង្កែ រាជធានី​ភ្នំពេញ។

ម្ដាយ​របស់​យុវជន អ៊ុក ចាន់ថន លោកស្រី ចាន់ ធី ជា​ស្ត្រី​មេម៉ាយ និង​មាន​កូន​ពីរ​នាក់។ យុវជន អ៊ុក ចាន់ថន ជា​កូនពៅ​ក្នុង​គ្រួសារ។

លោកស្រី ចាន់ ធី ទទូច​ឲ្យ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ជុំវិញ​ការ​ស្លាប់​កូន​របស់​លោកស្រី។ លោកស្រី​បន្ត​ថា លោកស្រី​គ្មាន​ទីពឹង​ទេ​នៅ​ពេល​អនាគត និង​ថា​ជីវិត​លោកស្រី​គ្មាន​ន័យ​អ្វី​ទៀត​ឡើយ៖ «»៕

No comments: