A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 23 June 2015

Army military trucks under the control of Defense Minister Tea Banh were used to transport illegal timbers រថយន្ត​ក្រសួង​ផ្កាយ​៤​ ទៀ​ បាញ់​ ត្រូវ​បាន​គេ​យក​មក​ដឹកឈើ​ប្រណីត​ខុសច្បាប់​

Wood-Pursat
     
​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Jeep​ កូរ៉េ​ ពណ៌​ប៉ា​រ៉ា​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​01.2-4918​ របស់​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩៩​ ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​យ៉ាង​ហ៊ឺហា​ តែ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ស្ទាក់​ចាប់​បាន​ កាលពី​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៥​ម្សិលមិញ​ នៅ​ត្រង់​ចំណុច​ភូមិ​ត្រពាំង​រំដេញ​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ប្រគល់​ឲ្យ​ទៅ​ខាង​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​

​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់​ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ល្មើស​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ ដែល​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​នោះ​ មាន​ផ្ទុក​ឈើ​អារ​ប្រភេទ​ធ្នង់​ចំនួន​១១០​សន្លឹក​ ។​
​អនុលោម​តាម​ប្រកាស​លេខ​០៦៤/២០០៩​ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​ចេញ​ប័ណ្ណ​ ស្លាក​លេខ​ចរាចរណ៍​ និង​សញ្ញា​សំគាល់​ស្ថាប័ន​កងឯកភាព​ក្នុង​កង​យោធពលខេមរភូមិន្ទ​ របស់​ក្រសួងការពារជាតិ​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ ជា​រដ្ឋមន្ត្រី​ ត្រង់​ប្រការ​៤​ គឺ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​01.2-4918​ ជា​លេខ​កូដ​សំគាល់​ប្រើប្រាស់​ដោយ​ក្រសួងការពារជាតិ​ ប៉ុន្តែ​រថយន្ត​ល្មើស​ដែល​ដឹកឈើ​ប្រណីត​ខុសច្បាប់​នេះ​ បែរជា​ដាក់​ស្លា​កថា​របស់​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩៩​ទៅ​វិញ​ ៕​

1 comment:

RealKhmer said...

So busy committing crime of corruption, Yuon stealing all Khmer's land.