A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 June 2015

​Analysts say Hun Sen get close to Chea Sim's faction when the opposition becomes stronger អ្នក​វិភាគ​ថា​លោក​ហ៊ុន សែន នឹង​យកចិត្ត​ខ្សែ​លោក ជា ស៊ីម ​ពេល​បក្សប្រឆាំង​កំពុង​ខ្លាំង​​

ដោយ៖​ ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី11 មិថុនា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
​សាស្ត្រាចារ្យ​នយោបាយមួយចំនួន បង្ហាញ​ការយល់ឃើញ​ថា មន្ត្រី​ស្និទ្ធ​នឹងលោក ជា ស៊ីម នឹង​ត្រូវ​លោក ហ៊ុន សែន យកចិត្ត​វិញ ដើម្បី​ពង្រឹង​ផ្ទៃក្នុង​បក្ស ខណៈ​អាណត្តិ​ទី​៥​នេះ បក្សប្រឆាំង ដណ្តើម​បាន​អាសនៈ​ក្នុង​សភា ប្រហាក់ប្រហែល​នឹង​បក្ស​កាន់​អំណាច ។​
លទ្ធផល​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ បក្ស​កាន់​អំណាច​ទទួលបាន​៦៨​អាសនៈ បក្សប្រឆាំង​បាន ៥៥​អាសនៈ ក្នុងចំណោម​អាសនៈ​សរុប​១២៣ ពោល​គឺ​គណបក្ស​ប្រជាជ​ន​កម្ពុជា បាត់អស់​២២​អាសនៈ​ ។​
សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នយោបាយ លោក សូ ចន្ថា ឲ្យ ​VOD ដឹង​នៅ​ថ្ងៃទី​១១​ ខែ​មិថុនា ​ឆ្នាំ​២០១៥ នេះ​ថា ការបាត់បង់​សំឡេងគាំទ្ររបស់​បក្ស​កាន់​អំណាច​នេះ ធ្វើឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោកថា ធ្លាប់​តែ​រៀបចំ​យុទ្ធសាស្ត្របន្សាប​ឥទ្ធិពលមេ​របស់​ខ្លួន គឺ​លោក ជា ស៊ីម នោះនឹង​ងាក​មក​គិតពី​ការពង្រឹង​ផ្ទៃក្នុង​បក្ស​ឡើងវិញ​ ។ 
លោកបន្ត​​ថា «​តាម​ការមើលឃើញ របស់ខ្ញុំ អ្វី​ដែល​ជា​ការរៀប​ចង់ គឺ​គាត់​ចង់​កម្ទេច​ក្រុម​លោក​ជា​ស៊ីម​តែម្តង​គឺ​មិន​អាច​ទៅរួច​ប្រសិនបើ​កម្ទេច​ទៅ ដក​តួនាទី ពេលនេះ អាច​នឹង​មាន​ប្រះ​ឆា​ផ្ទៃក្នុង​គណបក្ស​ប្រជាជន អញ្ជឹង​ហើយ​បាន​វៀតណាម ម៉ោ​ដោយ​ឆាប់រហ័ស ហើយ​មិនមែន​ជា​ការ​ចៃដន​ទេ​គឺជា​ការរៀបចំ​ទុក​មុន ពីព្រោះ​ឱកាស​នេះ ឲ្យ​កាន់តែ​យូ​ទៅ​គណបក្ស​ប្រជាជន​អាច​នឹង​ប្រះ​ឆា​ផ្ទៃក្នុង​» ។​

​លោក សូ ចន្ថា ឲ្យដឹងទៀតថា បរិបទ​នេះបើ​លោក ហ៊ុន សែន នៅ​តែ​ធ្វើឲ្យ​មន្ត្រី​ស្និទ្ធនឹង​លោក ជា ស៊ីម នៅតែ​បន្ត​បាត់បង់​ទំនុកចិត្ត មន្ត្រី​មួយចំនួន​នឹង​អាច​ដើរចេញ​ពី​ជួរ​បក្ស​ ។ លោក​ថា ពេលនោះចំណុច​គ្រោះថ្នាក់របស់​បក្ស​កាន់​អំណាច​មួយ​នេះ នឹង​មកដល់​ ។ ប៉ុន្តែ​លោក សូ ចន្ថា គិតថាលោក ហ៊ុន សែន ទំនងជាមិន​ចង់​ឃើញ​រូបភាព​បែប​នេះ​កើតឡើង​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ​។
សាស្ត្រាចារ្យ​នយោបាយ លោក រស់ រ៉ាវុធ លើកឡើងថា តំណែង​លោក ស ខេង ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជា​តុល្យភាព​អំណាច​មួយ​នៅក្នុង​បក្ស​ប្រជាជន​កម្ពុជា បើ​ទោះបីជា​លោក ជា ស៊ីម ទទួលមរណភាព ​។ ប៉ុន្តែ​លោក​ថា បច្ចុប្បន្ន​នេះ​បើ​ផ្ទៃក្នុង​បក្ស​នៅតែ​រង្គោះរង្គើ នោះ​បក្ស​កាន់​អំណាច​មួយ​នេះ នឹង​ជួប​គ្រោះ​ភ័យ ស្របពេល​ដែល​បក្ស​ប្រឆាំង​កំពុង​វាយលុកដណ្តើម​ប្រជាប្រិយ​នោះ​ ។
​លោកបន្ត​​ថា «​បច្ចុប្បន្ន​នេះ​គឺ​មិន​ដូច​សម័យមុន​ទេ​គឺ​ដោយសា​ការកើនឡើង​នៃ​សំឡេងឆ្នោត​របស់​គណបក្ស​ប្រឆាំង អញ្ចឹង​មិន​អាច​ធ្វើឲ្យ​គណបក្ស​ប្រជាជន​បែក​បាក់បាន​ទេ គឺមាន​តែ​រួបរួមគ្នា​ទេ​» ។​
អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​៨ ​ខែ​មិថុនា ​ឆ្នាំ​២០១៥ ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៨៣​ឆ្នាំ​ ដែល​តំណែង​នេះ អ្នកនាំពាក្យ​គណបក្ស​អះអាងថា លោក ហ៊ុន សែន ដែល​ជា​ប្រធាន​ស្តីទី នឹង​ឡើងកាន់តំណែង​មេ​បក្ស​ដោយ​ស្វ័យប្រវត្តិ​ ។​
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចាត់ទុកថា ការ​ទស្សទាយ​ណាមួយថា​បក្ស​កាន់​អំណាច អាច​នឹង​បែកបាក់​ផ្ទៃក្នុង លោក​ថា ស្មើ​នឹង​ការ​ដេក​ស្រ​ម៉ៃ​។ លោក​ថា ការរៀបចំ​ក្បាល​ម៉ាស៊ីន​ដឹកនាំរបស់​គណបក្ស​ប្រជាជន​វិញ ក៏មិន​ស្ថិតក្រោម​បង្គាប់បញ្ជារបស់វៀតណាមដូច​ការចោទប្រកាន់​ដែរ​ ។ លោក​ថា ​«ការ​រង្គោះរង្គើ​នេះ គេ​មិន​មែន​និយាយ​តែ​ឥឡូវ​ទេ គេ​និយាយ​តាំង​ពី​ទស្ស​វត្ត​ន៍​៨០​មក​ម្លេះ ក៍​ប៉ុន្តែ​រយៈពេល​៣០​ផ្លាយ​ហើយ គណបក្ស​ប្រជាជន​មិន​ដែល​មាន​ការ​រង្គោះរង្គើ​ម្តងណា ដូច​ការលើក​ឡើង​របស់​ក្រុម​មហិច្ឆតា​មួយចំនួនទេ  ពិសេស​គឺ​មិន​យល់​អំពី​ផ្ទៃក្នុង​របស់​បក្ស​» ។​
កន្លង​ទៅ​មន្ត្រី​ជាន់ខ្ពស់​មួយចំនួន ដែល​ស្និទ្ធ​នឹង​លោក ជា ស៊ីម ត្រូវ​ដកចេញ​ពី​តំណែង និង​ខ្លះទៀត​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ ដូចជា អគ្គមេបញ្ជាការ​កងទ័ព លោក កែ គឹមយ៉ាន ត្រូវ​ដកចេញ​ពី​តំណែង អតីប្រធាន​អង្គរក្ស​ឧត្តមសេនីយ​ផ្កាយ​៣ លោក ​ឈឿន ចាន់ថន និង​ប្រធាន​ពិធីការ ទំនាក់ទំនង​អន្តរជាតិ លោកស្រី ផេង គន្ធា​បុរី ព្រម​ទាំង​មន្ត្រី​ផ្សេង​ទៀតត្រូវ​ចាប់​ដាក់ពន្ធនាគារ​ជា​ដើម​ ៕

សូមសរសេរមកលោក ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

No comments: