A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 June 2015

A group of opposition MPs request the government resolve the issue of border encroachments by Vietnam in Svay Rieng province ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ដោះស្រាយ​បញ្ហា​វៀតណាម​រំលោភ​ចូល​ដី​ស្រែ​នៅ​ស្វាយរៀង

ដោយ ថា កិត្យា
2015-06-13
ជម្លោះ​ដី​ព្រំដែន​វៀតណាម កម្ពុជា ៦២០
ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដឹក​នាំ​យុវជន និង​ព្រះសង្ឃ ដើរ​ពិនិត្យ​មើល​ចម្ការ​ចន្ទី ៣០​ហិកតារ​ដែល​ពលរដ្ឋ​ខ្មែរ​ដាំ​តាំង​ពី​ឆ្នាំ​១៩៧៩ ហើយ​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​វៀតណាម ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ដី​ប្រមូល​ផល នៅ​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Tha Kitya

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​រូប នឹង​ដាក់​លិខិត​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយ​បញ្ហា​វៀតណាម រំលោភ​ចូល​ដី​ស្រែ​ចម្ការ​ពលរដ្ឋ​ខ្មែរ​ជាង ៣០​ហិកតារ នៅ​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង។
ការ​ទាមទារ​នេះ បន្ទាប់​ពី​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី​១៣ មិថុនា ដឹក​នាំ​យុវជន​ជាច្រើន រួម​ទាំង​ព្រះសង្ឃ​ផង ដើរ​ពិនិត្យ​មើល​ចម្ការ​ចន្ទី ៣០​ហិកតារ ដែល​ពលរដ្ឋ​ខ្មែរ​ដាំ​តាំង​ពី​ឆ្នាំ​១៩៧៩ ហើយ​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​វៀតណាម ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ដី​ប្រមូល​ផល​ឡើយ។ ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ប៉ូលិស​ព្រំដែន​ខ្មែរ មិន​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ណា​នោះ​ទេ ដោយ​និយាយ​ថា ពួក​គាត់​មិន​ដឹង​អ្វី​ទាំងអស់។

សូម​រង់ចាំ​អាន និង​ស្ដាប់​លោក ថា កិត្យា រាយការណ៍​ពិស្ដារ​ពី​ខេត្ត​ស្វាយរៀង...

No comments: