A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 May 2015

The composition of the new NEC stacked by CPP loyalists សមាសភាព​គណៈកម្មការ​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បោះ​ឆ្នោត​ថ្មី​របស់​ គ​.​ជ​.​ប​ គឺ​ CPP​ លប់​លើ​ CNRP

Posted by DTN7 on May 15, 2015 Sik-Bunhok-1
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ថ្មី​ ដែល​មាន​ឯកឧត្តម​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ ជា​ប្រធាន​ បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​ ទទួល​បន្ទុក​សហការ​ជាមួយ​សហភាព​អឺរ៉ុប​ និង​ប្រទេស​ជប៉ុន​ លើ​ការងារ​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ដោយ​សេចក្តីសម្រេច​លេខ​០១៦/១៥​គជ​ប​.​សសរ​ ចុះ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៥​ មាន​សមាសភាព​ចំនួន​៦​នាក់​ ក្នុង​នោះ​សមាសភាព​មក​ពី​គណបក្ស​ CPP​ ចំនួន​៣​នាក់​ និង​សមាសភាព​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​ ចំនួន​២​នាក់​ ព្រមទាំង​ម្នាក់​ទៀត​មក​ពី​ការ​ជ្រើសរើស​របស់​ CPP​ និង​ CNRP​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល ​ទី​៥​ ។​
​សមាសភាព​គណៈកម្មការ​ចំពោះ​កិច្ច​ទាំង​៦​នាក់​នោះ​ រួម​មាន​ ៖​ ១-​ឯកឧត្តម​ គួ​យ​ ប៊ុ​ន​រឿ​ន​ អនុប្រធាន​ គ​.​ជ​.​ប​(CNRP)​ ជា​ប្រធាន​,​ ២-​ឯកឧត្តម​ ឯម​ សូ​ផាត​ សមាជិក​ គ​.​ជ​.​ប​(CPP)​ជា​អនុប្រធាន​,​ ៣-​ឯកឧត្តម​ ឌុ​ច​ សុ​ន​ សមាជិក​ គ​.​ជ​.​ប​(CPP)​ ជា​សមាជិក​,​ ៤-​ឯកឧត្តម​ ហ៊ីង​ ធី​ឫទ្ធិ​ សមាជិក​ គ​.​ជ​.​ប​(CNRP)​ជា​សមាជិក​,​ ៥-​ឯកឧត្តម​ ហង្ស​ ពុទ្ធា​ សមាជិក​ គ​.​ជ​.​ប​(​ជ្រើសរើស​ដោយ​CPP​ និង​CNRP)​ និង​ជា​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ជា​សមាជិក​ និង​៦-​ឯកឧត្តម​ មាន​ ស​ទិ​ សមាជិក​ គ​.​ជ​.​ប​(CPP)​ជា​សមាជិក​ ។​ មាន​ន័យ​ថា​ សមាសភាព​មក​ពី​ CPP​ ចំនួន​៣​នាក់​ និង​សមាសភាព​មក​ពី​ CNRP​ ចំនួន​២​នាក់​ ពោល​គឺ​ CPP​ លប់​លើ​ CNRP​ ។​
​មជ្ឈដ្ឋាន​អ្នក​តាមដាន​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​នៅ​កម្ពុ​ជានា​ពេល​កន្លង​មក​ជា​ហូរហែ​ច្រើន​អាណត្តិ​ បាន​លើក​ឡើង​ថា​ សមាសភាព​ គ​.​ជ​.​ប​ ថ្មី​បច្ចុប្បន្ន​មាន​ចំនួន​៩​នាក់​ ក្នុង​នោះ​សមាសភាព​មក​ពី​ CPP​ និង​ CNRP​ មាន​ចំនួន​៤​នាក់​ម្ខាងៗ​ស្មើគ្នា​រួច​ទៅ​ហើយ​ ។​ ដូច្នេះ​ ការ​បង្កើត​គណៈកម្មការ​នានា​ដែល​ជ្រើស​ចេញពី​សមាជិក​ គ​.​ជ​.​ប​ ជា​ពិសេស​គណៈកម្មការ​ទទួល​បន្ទុក​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បោះ​ឆ្នោត​ថ្មី​ដែល​ជា​ចំណុច​សំខាន់​នៃ​តួនាទី​របស់​ គ​.​ជ​.​ប​ នោះ​ គួរតែ​មាន​សមាសភាព​មក​ពី​ CPP​ និង​CNRP​ ក្នុង​ចំនួន​ស្មើគ្នា​ ទើប​ជា​ការ​ប្រសើរ​ និង​ធានា​ដំណើរការ​មាន​តម្លាភាព​ ។​
​តើ​ប្រិ​យ​មិត្ត​អ្នក​អាន​យល់​ឃើញ​យ៉ាងណា​ដែរ​ចំពោះ​ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ របស់​ គ​.​ជ​.​ប​ ដែល​មាន​សមាសភាព​ CPP​ លប់​លើ​ CNRP​ យ៉ាង​ស្រស់ៗ​ដូច្នេះ​ ?​ ៕​
NECNEC1

No comments: