A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 May 2015

Sam Rainsy asks a dialogue partner (Hun Sen) to show mutual respect លោក សម រង្ស៊ី សុំ​ឲ្យ​ដៃគូ​វប្បធម៌​សន្ទនា​គោរព​គ្នា​ទៅ​វិញ​ទៅ​មក

សម រង្ស៊ី កឹម សុខា ៦២០
លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​វេទិកា​រាស្ត្រ និង​តំណាង​រាស្ត្រ​នា​ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៥។
Photo from Kem Sokha Facebook Page
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​វប្បធម៌​សន្ទនា ដើម្បី​ឲ្យ​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច រួម​គ្នា​អភិវឌ្ឍ​ប្រទេស។ ទោះ​បី​ជា លោក សម រង្ស៊ី អំពាវនាវ​យ៉ាង​នេះ​ក្ដី តែ​លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល មាន​គោល​ជំហរ​ឥត​ងាករេ ស្មោះ​ត្រង់ និង​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​គាំទ្រ​វប្បធម៌​សន្ទនា ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហា​ប្រទេស​ជាតិ។
លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ជាង ១​ពាន់​នាក់​នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម នៅ​រសៀល​ថ្ងៃ​ទី​១ ឧសភា ដោយ​តម្រូវ​ឲ្យ​ដៃគូ​សន្ទនា​គោរព​គ្នា​ទៅ​វិញ​ទៅ​មក មិន​ជេរ​ប្រមាថ​គ្នា និង​មិន​គំរាម​កំហែង​គ្នា។ លោក​បញ្ជាក់​ថា វប្បធម៌​សន្ទនា​នេះ​តម្រូវ​ឲ្យ​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ខុស​គ្នា បោះបង់​ចោល​នូវ​ទម្លាប់​ចាត់​ទុក​គ្នា​ជា​សត្រូវ វាយ​ប្រហារ​គ្នា ហើយ​ប៉ុនប៉ង​សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ធ្លាប់​ឃើញ​ពី​អតីតកាល៖ «»។
ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បញ្ចប់​វប្បធម៌​សន្ទនា​កាល​ពី​ថ្ងៃ​ទី​២៩ មេសា។ លោក ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ផ្តល់​ពេលវេលា​ឲ្យ លោក កឹម សុខា បន្ត​រិះគន់​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ទៀត​នោះ លោក​នឹង​បញ្ចប់​វប្បធម៌​សន្ទនា។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត ឈឹម ផលវរុណ មាន​ប្រសាសន៍​ថា ជា​ការ​ប្រសើរ​មួយ​ដែល លោក សម រង្ស៊ី បាន​ចុះ​ពន្យល់​តម្លៃ​ប្រជាធិបតេយ្យ គឺ​វប្បធម៌​សន្ទនា ដែល​ជា​ភាព​ស្មោះ​ត្រង់​មួយ ដើម្បី​ឲ្យ​ប្រជាធិបតេយ្យ​ពហុបក្ស​មិន​បែក​បាក់​គ្នា៖ «»។

ទន្ទឹម​នឹង​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៣០ មេសា ដោយ​បញ្ជាក់​ជា​ថ្មី​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​វប្បធម៌​សន្ទនា ដើម្បី​ជួប​ជជែក​គ្នា ដោះស្រាយ​បញ្ហា​រួម​គ្នា ដូចជា​បញ្ហា​បូរណភាព​ទឹក​ដី អធិបតេយ្យភាព​ព្រំដែន ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ការ​ការពារ​ធនធាន​ធម្មជាតិ បរិស្ថាន កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ កំណែ​ទម្រង់​នីតិប្បញ្ញត្តិ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ជាដើម។
បន្ថែម​ពី​លើ​នេះ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឃើញ​វប្បធម៌​សន្ទនា​នេះ​តាំង​ពី​ថ្នាក់​ដឹក​នាំ​កំពូល​ដល់​ថ្នាក់​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស។
អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា គ្មាន​អ្វី​ប្រសើរ​ជាង​ការ​សន្ទនា​នោះ​ទេ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ​លោក​បន្ថែម​ថា វប្បធម៌​សន្ទនា​ទាមទារ​ឲ្យ​មេ​ដឹក​នាំ​គ្រប់​ភាគី មាន​ក្រម​សីលធម៌ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ទើប​អាច​រក្សា​វប្បធម៌​នេះ​នៅ​យូរ​អង្វែង​បាន៖ «»។
អ្នក​វិភាគ​បាន​ប្រៀបធៀប​វប្បធម៌​សន្ទនា​នៅ​កម្ពុជា ប្រៀប​ដូចជា​អាហារ​សម្រន់​មួយ​ក្នុង​ដំណោះស្រាយ​នយោបាយ​កណ្ដាល ដែល​វា​នឹង​មិន​មាន​ស្ថិរភាព​នយោបាយ​យូរ​នោះ​ទេ បើ​សិន​ជា​មេ​ដឹក​នាំ​ទាំង​ពីរ​មិន​ធ្វើ​គោលការណ៍​ច្បាប់​សម្រាប់​ជាតិ​មួយ ដើម្បី​មាន​ស្ថិរភាព​នយោបាយ និង​គោរព​ច្បាប់​ឲ្យ​បាន​ស្មើ​ភាព​គ្នា​គ្រប់​ភាគី ក៏ប៉ុន្តែ​ដំណើរ​ការ​សន្ទនា​មេ​ដឹក​នាំ​ទាំង​ពីរ ហាក់​បី​ដូចជា​សន្ទនា​តែ​មាត់ គឺ​មិន​ទាន់​គោរព​ច្បាប់​នៅ​ឡើយ ដែល​បញ្ហា​នេះ វប្បធម៌​សន្ទនា​នឹង​ងាយ​ប្រេះស្រាំ​ទៅ​វិញ

No comments: