A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 May 2015

Hun Sen said the 22nd July agreement doesn't cover the court cases against the opposition MPs [Hun Sen is trying to intimidate them into submission, but at the same time make them heroes in the eyes of the voters] លោក ហ៊ុន សែន បញ្ជាក់​ថាកិច្ច​ព្រមព្រៀង​២២កក្កដាមិន​ពាក់​ព័ន្ធ​នឹង​ការ​កោះ​ហៅ​តំណាងរាស្រ្ត​​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃចន្ទ ទី11 ឧសភា 2015, 

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទនេះបាន​ថ្លែង​ថា​ការ​កោះ​ហៅ​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​​​​មក​ចូល​បំភ្លឺ ជាកិច្ច​ការ​របស់​តុលាការ ដែល​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២ខែក​ក្ក​ដា ឆ្នាំ​២០១៤ និង​វប្បធម៌សន្ទនា​​នោះទេ។​
ក្នុង​ពិធី​ចែកសញ្ញាបត្រ​ដល់និស្សិត​អាស៊ីអឺរ៉ុប លោក ហ៊ុន សែន បាន​ថ្លែង​ថា​វប្បធម៌សន្ទនាជាក្របខណ្ឌនយោ​បា​យ និង​មិនអាច​យក​មក​ប្រើ​ប្រាស់​រំលោភលើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទាំងបីរបស់រដ្ឋនោះទេ រួម​មាន​នីតិប្រតិបត្តិ​ នីតិបញ្ញត្តិ និង​អំណាច​តុលាការ។ ​​ លោ​ក​​បន្ត​​វប្បធម៌សន្ទនានេះមិន​អាច​ជួយ​តំណាងរាស្រ្ត​ដែល​​តុលា​ការ​បាន​កោះ​ហៅ ដើម្បីសាកសួរ​នោះទេ។​ លោក​មានប្រសាសន៍ថា​«តិច​ថា​បាន​វប្បធម៌សន្ទនា ទៅ​បង្កើត​រឿង តុលាការ​គេកោះ គេ​យក​ទៅ​កាត់​ទោស ​ថា​វប្បធម៌សន្ទនាទៅធានា អត់​ទេ អាហ្នឹង​អត់​ទេ សុំ​ប្រាប់​ឲ្យ​ហើយ​ ព្រោះ​ឥឡូវ​គេ​ចាប់​ផ្តើម​មាន​ការ​បក​ស្រាយតាពេ​តាពាស(​ពាសវាល​ពាសកាល)។ សុំផ្តាំ​នេះ​ជា​ក្របខណ្ឌ​នយោបាយ​ អត់​ទៅ​គ្រ​បដណ្តប់លើ​រធម្មនុញ្ញ លើ​ច្បាប់ ហើយ​ក៏មិន​ជំនួស​ឲ្យ​យន្ត​ការ​ប្រជាធិបតេយ្យ​បានដែរ»
លោក​នាយករដ្ឋមន្រ្តី​បន្ត​ថា​ការ​កោះ​ហៅតំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ឲ្យ​ចូល​បំភ្លឺ​ជា​រឿង​របស់​តុលា​ការ ដែល​លោក​មិន​ជាប់​ពាក់ព័ន្ធនោះទេ​។ លោក​ថា​កិច្ច​ព្រមព្រៀង​នយោបាយ២២ខែកក្កដា និង​វប្បធម៌សន្ទនា មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កោះហៅ​តំណាងរាស្រ្ត​នោះទេ។​
លោក​បញ្ជាក់​ថា​«ហើយ​កិច្ច​ព្រម​ព្រៀង​នយោបាយ​អាថ្ងៃ​ទី​២២​ខែ​កក្កដា ឆ្នាំ​២០១៤ ក្តី​និង​បន្ត​បន្ទាប់​មក​រហូត​ដ​ល់​សេចក្តីថ្លែងការណ៍​រួម​០៨​ឧសភាក្តី អត់គ្រប់​ដណ្តប់​រឿងក្តី​នៅ​ក្នុង​តុលាការទេ»

ការថ្លែង​របស់​នាយករដ្ឋមន្រ្តី​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោកស្រី មូរ សុខហួរ ដែល​ជា​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ មណ្ឌល​បាត់ដំបង បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ទាក់​ទង​នឹង​​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤​។
គួរ​បញ្ជាក់​ថាថ្មីៗនេះ ​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ចំនួន​៧រូបត្រូវ​បាន​តុលាការ​បង្គាប់ឲ្យចូល​ឆ្លើយបំភ្លឺនៅ​ខែ​ឧសភានេះ​ ដើម្បី​សាកសួរ​បន្ថែមជុំវិញ​សំណុំរឿង​ព្រហ្មទណ្ឌ ទាក់ទិន​នឹង​ការដឹកនាំ​ធ្វើ​បាតុកម្ម អំឡុងពេល​​គណបក្ស​សង្គ្រោះ​ជាតិធ្វើពហិការមិន​ចូល​ប្រជុំ​សភា។​
​​ជា​ការកត់សម្គាល់ ការកោះហៅ​តំណាងរាស្ត្រ​បក្សប្រឆាំង​ឲ្យចូល​បំភ្លឺជា​បន្តបន្ទាប់ ទាក់ទិន​នឹង​សំណុំរឿង​ផ្ទុះ​ហិង្សា​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​នេះ  បាន​ធ្វើឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមានលុបចោល​វប្បធម៌​សន្ទនា បើ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​បន្ត​រិះគន់​គណ​បក្ស​ប្រ​ជាជនម្ពុ​​ជា។
កាលពីថ្ងៃ​ទី​០៧ ​ខែ​ឧសភា ឆ្នាំ​២០១៥​ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី បាន​ឯកភាពគ្នាលើ​ការ​មិន​ឲ្យ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​មួយ​ចំនួន​ ក្នុង​នោះ​មាន​ពាក្យ​ចាប់ដាក់គុក​ សង្គ្រាម​កើត​ឡើង  ចៀស​វាង​ឲ្យ​ខាង​តែ​បាន​នូវ​ការ​ញុះញង់​ ការ​លាប​ពណ៌ ការ​ប្រើ​ពាក្យអសុរោះ និង​ការ​ជេរ​ប្រមាថ​គ្នា ដូច​ជា​ករណី​​ប្រើ​ពាក្យ​អាក្បាល​យួន​ខ្លួន​ខ្មែរ ពួកកុម្មុយនីស្តផ្តាច់​ការ​ អាយ៉ងយួន អាក្បត់​ជាតិ អា​លក់​ជាតិ អា​មេចោរ និង​អាកូន​ចោរជាដើម។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​ពិនិត្យមើល​រាល់​សកម្មភាព និង​ការ​ថ្លែង​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ថា​តើ​មាន​ការជេរប្រមាថ​ទៀត ឬ​យ៉ាងណា ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

No comments: