A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 5 May 2015

អ្នក​សារព័ត៌មាន​និង​សង្គម​ស៊ីវិល​រិះគន់​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន


ដោយ ថា កិត្យា
2015-05-04 RFA
អ្នក​ចូល​រួម​ស្ដាប់​ការ​បក​ស្រាយ​របស់​វាគ្មិន​ក្នុង​​វេទិកា​ពិភាក្សា​​ស្ដីពី «សារព័ត៌មាន​និង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន» នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៥។
ការ​រិះគន់​នេះ កើត​ឡើង​បន្ទាប់​ពី​សេចក្ដី​ព្រាង​ច្បាប់​ដែល​រៀបរៀង​ដោយ​ក្រសួង​ព័ត៌មាន ត្រូវ​បាន​លេចចេញ​ជា​រូបរាង និង​កំពុង​ដាក់​អោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ប្រឹក្សា​យោបល់​គ្នា។ តែ​ទោះ​យ៉ាង​ណា ក្រុម​ការងារ​បច្ចេកទេស​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ អះអាង​ថា ក្រសួង​ព័ត៌មាន​នឹង​ទទួល​យក​មតិ​រិះគន់​នេះ ដើម្បី​កែ​លម្អ​ខ្លឹមសារ​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ​បន្ថែម​ទៀត។
មាន​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ត្រូវ​បាន​តំណាង​អ្នក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​រក​ឃើញ​ថា នៅ​មាន​បញ្ហា​ខុស​ឆ្គង​ច្រើន។ ​បញ្ហា​ទាំង​នោះ គឺ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ហាក់​មិន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​សាធារណៈ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​នៅ​ទូទាំង​ប្រទេស​នោះ​ទេ។
ការ​រិះគន់ និង​ជជែក​គ្នា​យ៉ាង​ផុស​ផុល​អំពី​សេចក្ដី​ព្រាង​ច្បាប់​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ស្ដីពី «សារព័ត៌មាន និង​ច្បាប់​ស្ដីពី​សិទ្ធិ​នៃ​ការ​ទទួល​បាន​ព័ត៌មាន'' នា​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​៤ ឧសភា ស្ថិត​ក្នុង​ឱកាស​អបអរ​សាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក។
នៅ​ក្នុង​ជំពូក​ទី​១ មាត្រា​ទី​៣ នៃ​សេចក្ដី​ព្រាង​បាន​ចែង​ថា ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ព័ត៌មាន​គ្រប់​ប្រភេទ ដែល​ត្រូវ​ផ្តល់​ដោយ​ស្ថាប័ន​សាធារណៈ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា លើកលែងតែ​ព័ត៌មាន​សម្ងាត់​មួយ​ចំនួន​ឋិត​នៅ​ក្នុង​បញ្ញត្តិ​ហាមឃាត់។ រី​ឯ​នៅ​ជំពូក​ទី​២ មាត្រា​ទី​៧ ក៏​បាន​ចែង​ថា គ្រប់​ស្ថាប័ន​សាធារណៈ ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល ព្រម​ទាំង​បើក​ទូលាយ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​គ្រប់​ប្រភេទ​ដល់​សាធារណៈ តាម​ការ​ស្នើ​សុំ​ដោយ​គ្មាន​ការ​រើសអើង ប៉ុន្តែ​នៅ​ឃ្លា​ចុង​ក្រោយ​សរសេរ​ថា លើកលែង​តែ​ព័ត៌មាន​សម្ងាត់​ដែល​ឋិត​នៅ​ក្នុង​បញ្ញត្តិ​ហាមឃាត់។


វាគ្មិន​ចូលរួម​ក្នុង​វេទិកា​នេះ លោក កៃ គឹមសុង ជា​និពន្ធ​នាយក​កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​រិះគន់​ថា មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ផ្ដល់​បញ្ហា​លំបាក​ដល់​ការ​ទទួល​បាន​ព័ត៌មាន​សម្រាប់​អ្នក​សារព័ត៌មាន និង​សាធារណជន៖ «»។
​រហូត​មក​ដល់​ពេល​នេះ ក្រសួង​ព័ត៌មាន បាន​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​ចំនួន ៩​ជំពូក និង ៣៤​មាត្រា ហើយ​កំពុង​ដាក់​អោយ​មាន​ពិភាក្សា ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​អ្នក​សារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​បច្ចេកទេស​ដែល​មាន​អង្គការ​យូណេស្កូ (UNESCO) ជាដើម។
នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ លោក ណែប ស៊ីនថៃ បាន​ស្នើ​អោយ​ក្រុម​ការងារ​បច្ចេកទេស​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ លុបចោល​មាត្រា​មួយ​ចំនួន​ចេញ៖ «»។
ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​នេះ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ការងារ​បច្ចេកទេស​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់ លោក អ៊ុក គឹមសេង ថ្លែង​បញ្ជាក់​ថា ព័ត៌មាន​សម្ងាត់​ដែល​មិន​អាច​ផ្ដល់​ជូន​សាធារណៈ​បាន​នោះ រួម​មាន​បញ្ហា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ។ យ៉ាង​ក៏ដោយ​លោក​ថា ក្រសួង​ព័ត៌មាន​នៅ​តែ​ស្វាគមន៍​រាល់​មតិ​រិះគន់​ពី​គ្រប់​ជ្រុងជ្រោយ​ទាំង​អស់ ដើម្បី​កែ​លម្អ​បន្ត​ទៀត៖ «»។
​ក្រសួង​ព័ត៌មាន​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ឬ​ហៅ​ថា MOU ជាមួយ​អង្គការ​យូណេស្កូ កាល​ពី​ដើម​ឆ្នាំ​២០១៤ នេះ ដើម្បី​ដឹកនាំ​បង្កើត​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ឡើង​ដោយ​គ្រោង​ប្រើ​រយៈពេល ៣​ឆ្នាំ។ ស្រប​ពេល​គ្នា​នោះ​ដែរ ប្រទេស​ស៊ុយអែត (Sweden) ក៏​បាន​ផ្ដល់​ទឹក​ប្រាក់​ប្រមាណ​មួយ​លាន​ដុល្លារ​សម្រាប់​ធ្វើ​ការងារ​នេះ​ដែរ៕

No comments: