A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 5 May 2015

ប៉ូលិស​ព្រំដែន​នៅ​ប៉ោយប៉ែត​ចោទ​ប្រធាន​វរៈ​៩១១​ថា​ប្រើ​អំណាច​ផ្ដាច់​ការ​និង​ជេរ​ប្រមាថ



ដោយ ហ៊ុំ ចំរើន
2015-05-05
 
មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​គោក នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​ប្រធាន​វីរៈ​៩១១ ថា​ប្រើ​អំណាច​គាប​សង្កត់ និង​ជេរ​ប្រមាថ​មាក់ងាយ​ដល់​មន្ត្រី​ក្រោម​ឱវាទ​នៅ​ចំពោះ​មុខ​អង្គភាព នៅ​ពេល​គោរព​ទង់ជាតិ ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់​មុខ និង​គ្មាន​កម្លាំង​ចិត្ត​ធ្វើ​ការងារ។ ប៉ុន្តែ​ប្រធាន​វីរៈ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។
មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​គោក​វរៈ​៩១១ នោះ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ទង្វើ​របស់​ប្រធាន​វរៈ​នេះ ថា​ជា​កាយវិការ​មួយ​ធ្វើ​ឲ្យ​កូន​ចៅ​ក្រោម​ឱវាទ​អាក់អន់​ស្រពន់​ចិត្ត និង​រស់នៅ​ពុំ​មាន​សេចក្ដី​សុខ។
នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​ចម្ការគរ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក កៅ គិមហ៊ាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ ឧសភា ថា ប្រធាន​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប្រើ​អំណាច​ផ្ដាច់​ការ​គាប​សង្កត់ និង​ជេរ​ប្រមាថ​មាក់ងាយ​ធ្ងន់ៗ ដូចជា​ពាក្យ​អា​ថោក​ទាប ជាដើម ទៅ​លើ​រូប​លោក​នៅ​ចំពោះ​មុខ​អង្គភាព​ប្រមាណ ៦០​នាក់ នៅ​ពេល​គោរព​ទង់ជាតិ កាល​ពី​ថ្ងៃ​ទី​២៧ មេសា កន្លង​ទៅ។ លោក​បន្ត​ទៀត​ថា មិន​ត្រឹម​តែ​រូប​លោក​មួយ​ប៉ុណ្ណោះ​ទេ ដែល​ប្រធាន​វរៈ​ជេរ​ប្រមាថ​ដោយ​គ្មាន​កំហុស​នោះ សូម្បី​តែ​មន្ត្រី​ក្រោម​ឱវាទ​ផ្សេង​ទៀត សុទ្ធតែ​ធ្លាប់​ជួប​ប្រទះ និង​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​ដូចៗ​គ្នា ប៉ុន្តែ​ពុំ​មាន​មន្ត្រី​ណា​ម្នាក់​ហ៊ាន​តវ៉ា​ប្រឆាំង​ឡើយ៖ «»។
ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ លោក សូរ ចាន់ណារី មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ពុំ​បាន​ប្រើ​អំណាច​គាប​សង្កត់ និង​ជេរ​ប្រមាថ​មាក់ងាយ​ទៅ​លើ​មន្ត្រី​ក្រោម​ឱវាទ​ណា​ម្នាក់​នោះ​ទេ។ លោក​ថា ការ​អប់រំ​មន្ត្រី​ក្នុង​អង្គភាព​កន្លង​មក លោក​តែង​គិតគូរ​ពី​កិត្តិយស និង​ភាព​ថ្លៃថ្នូរ​របស់​មន្ត្រី​គ្រប់​រូប​ជា​ប្រចាំ៖ «»។
ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក សុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រធាន​វរៈ​អប់រំ​កូន​ចៅ​ឲ្យ​ធ្វើ​អំពើ​ល្អ គឺ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​លោក​ប្រធាន​វរៈ​មិន​ត្រូវ​ប្រើ​ពាក្យ​ជេរ​ប្រមាថ​មន្ត្រី​ក្រោម​ឱវាទ​នៅ​ចំពោះ​មុខ​អង្គភាព​នោះ​ឡើយ៖ «»។
ចំណែក​នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក បាន​ដាក់​ពាក្យ​ប្ដឹង​លោក​ប្រធាន​វរៈ​ទៅ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ចាត់​ការ​ជុំវិញ​ករណី​នេះ​ជិត​មួយ​សប្ដាហ៍​មក​ហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នៅ​ឡើយ។
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក អាត់ ខែម មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​នឹង​ស្រាវជ្រាវ​លើ​ការងារ​នេះ៕

No comments: