A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 17 May 2015

A group of Cambodian students went to inspect border violations by Vietnam in Tbong Khmum province ក្រុមនិស្សិត​កម្ពុជា​ជាង ១៥០​នាក់ ទៅ​ពិនិត្យ​ព្រំដែន​ដែល​វៀតណាម​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ​​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃអាទិត្យ ទី17 ឧសភា 2015, 

សកម្មភាពក្រុមនិស្សិតចុះសម្រាកពិសារបាយពេលធ្វើដំណើរទៅព្រំដែនវៀតណាម(រូបថត៖ ម៉ា ចិត្រា)
​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្តកម្ពុជា នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដឹកនាំ​និស្សិត​ជាង​១៥០​នាក់ ចុះ​ពិនិត្យ​ព្រំដែន​កម្ពុជា វៀតណាម​ស្ថិតនៅ​ឃុំ ជាំ ខេត្ត​ត្បូងឃ្មុំ បន្ទាប់​ពី​វៀតណាម​បាន​បាញ់​ថ្នាំពុល​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ និង​អះអាងថា តំបន់​នោះ​ជា​ដី​របស់​ខ្លួន ។​
​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្តកម្ពុជា​លោក ម៉ៅ ពិសេស ប្រាប់ VOD នៅ​ថ្ងៃ​ទី ១៧ ខែ ឧសភា​នេះ​ថា ការដែល​លោក​ដឹកនាំ​និស្សិត​ចុះ​ពិនិត្យ​ព្រំដែន​នេះ ដើម្បី​ធ្វើ​ការសិក្សា​ស្រាវជ្រាវ ថា​ដី​នោះ​ពិត​ជា​របស់​វៀតណាម ឬ​របស់​ខ្មែរ​។ លោក​បន្តថា មួយវិញទៀត ដើម្បី​បណ្តុះ​គំនិត​យុវជន​ខ្មែរ​ឲ្យ​ចេះ​ស្រឡាញ់​ទឹកដី​កម្ពុជា និង​ស្នេហា​ជាតិ ។​
​បើ​តាម​លោក ម៉ៅ ពិសេស បន្ទាប់​ពី​ចុះ​ពិនិត្យ​ព្រំដែន​នេះ ក្រុម​និស្សិត​ក៏ដូចជា​រូបលោក នឹង​ប្រជុំគ្នា​ធ្វើ​ជា​របាយការណ៍​មួយ​ស្តី​ពី​អ្វី​ដែល​ពួកគាត់​បាន​រកឃើញ បន្ទាប់​នឹងមាន​វិធានការ​បន្តទៀត ​។​
​ការចុះពិនិត្យ​ព្រំដែន​នេះ បន្ទាប់​ពី អាជ្ញាធរ​វៀតណាម​បាន​នាំ​ពលរដ្ឋ​របស់​ខ្លួន​ចុះ​ធ្វើ​សកម្មភាព​បាញ់​ថ្នាំពុល​បំផ្លាញ កាលពី​ថ្ងៃ​១៩ ខែ​មេសា ឆ្នាំ​២០១៥ បណ្តាល​ឲ្យ​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​មាន​៩​គ្រួសារ និង​៣២​គ្រួសារ​ទៀត​ប៉ះពាល់​តិចតួច​ ។​
​យ៉ាងណាក៏ដោយ ទាំង​រដ្ឋមន្ត្រី និង​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​អះអាង​ថា ដី​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ដាំ​ដំណាំ​នោះ​ជា​ដីរ​របស់​វៀតណាម ៕

សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

No comments: