Posted by DTN7 on May 11, 2015
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៤៥៨១ប្រក និងលេខ៤៥៨៣ប្រក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ ចុះហត្ថលេខាដោយឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺមានមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៧នាក់ ត្រូវបានផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងថ្មី និង៩នាក់ត្រូវបានដំឡើងឋានន្តរស័ក្តិ ដូចខាងក្រោម ៖
I-ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី ៖
១-លោកវរសេនីយ៍ឯក ពិត បញ្ញា អត្តលេខ០៣៣៣៣ ពីនាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
២-លោកវរសេនីយ៍ឯក យឹម សុជាតិ អត្តលេខ១៤៨៤២ ពីអធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ។
៣-លោកវរសេនីយ៍ឯក មិន សុផេត អត្តលេខ០៧៥៤៤ នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកការងារអត្តសញ្ញាណកម្ម ។
៤-លោកវរសេនីយ៍ទោ អៀម ស៊ីណែម អត្តលេខ០៥១៦៧ ពីនាយរងការិយាល័យប្រឆាំងភេរវកម្ម ជាអនុប្រធានសេនាធិការដ្ឋាន ។
៥-លោកវរសេនីយ៍ទោ ទឹម ចាន់ណារិទ្ធ អត្តលេខ០៩៧៩៨ នាយរងការិយាល័យ ជានាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។
៦-លោកវរសេនីយ៍ត្រី ជឹម ស៊ីថា អត្តលេខ១៣១០៤ ពីអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។
៧-លោកវរសេនីយ៍ត្រីជា ចិត្រា អត្តលេខ០៧៤៣៧ពីនាយផ្នែកស៊ើបអង្កេតនិងបច្ចេកទេស ជានាយរងការិយាល័យអន្តោប្រវេសន៍។
៨-លោកវរសេនីយ៍ត្រី សូ វណ្ណឌឿន អត្តលេខ០៩៩៦៦ នាយផ្នែកប្រមូលព័ត៌មាន ជានាយរងការិយាល័យអន្តោប្រវេសន៍ ។
៩-លោកអនុសេនីយ៍ឯក ឡាយ សុខុម អត្តលេខ២៦០០៨ នាយផ្នែកបណ្តុះបណ្តាលនិងវិក្រឹតការ ជានាយរងការិយាល័យបណ្តុះបណ្តាល ។
១០-លោកអនុសេនីយ៍ឯក នូវ សារិត អត្តលេខ០៩៩០៥ នាយផ្នែកព័ស្តុភារ ជានាយរងការិយាល័យព័ស្តុភារ ។
១១-លោកស្រីអនុសេនីយ៍ឯក ផាត់ សុផល អត្តលេខ០៩៩០៤ នាយផ្នែករដ្ឋបាលនិងផែនការ ជានាយរងការិយាល័យព័ស្តុភារ ។
១២-លោកអនុសេនីយ៍ឯក អ៊ឹម សុខុម អត្តលេខ១៧៧២១ ពីនាយផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជាអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
១៣-លោកអនុសេនីយ៍ឯក សំ វ៉ាន់ឌី អត្តលេខ០៩៩៥១ នាយផ្នែករដ្ឋបាលសរុប ជានាយរងការិយាល័យប្រឆាំងភេរវកម្ម ។
១៤-លោកស្រីអនុសេនីយ៍ឯក ស៊ាង សុផល អត្តលេខ៥៤៥៧២ នាយផ្នែកបេឡា ជានាយរងការិយាល័យផែនការគណនេយ្យ ។
១៥-លោកអនុសេនីយ៍ឯក មៀច ហុង អត្តលេខ១៥៧៤៦ ពីនាយរងផ្នែកផលិតផលក្នុងប្រទេសនិងនាំចេញ-នាំចូលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ជាអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ។
១៦-លោកអនុសេនីយ៍ទោ អ៊ា ភក្តី អត្តលេខ៦៧៥៧១ ជានាយរងការិយាល័យអន្តោប្រវេសន៍ ។
១៧-លោកអនុសេនីយ៍ទោ ឃួន ងួន អត្តលេខ១៧៥១៥ នាយផ្នែកនគរបាលយុត្តិធម៌ ជាអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
II-ការដំឡើងឋានន្តរស័ក្តិ ៖
១-លោកវរសេនីយ៍ត្រី ជឹម ស៊ីថា អត្តលេខ១៣១០៤ ជាវរសេនីយ៍ទោ ។
២-លោកវរសេនីយ៍ត្រី ឯល រ៉ានី អត្តលេខ០៣៨៥២ ជាវរសេនីយ៍ទោ ។
៣-លោកស្រីអនុសេនីយ៍ឯក ផាត់ សុផល អត្តលេខ០៩៩០៤ ជាវរសេនីយ៍ត្រី ។
៤-លោកអនុសេនីយ៍ឯក នូវ សារិត អត្តលេខ០៩៩០៥ ជាវរសេនីយ៍ត្រី ។
៥-លោកអនុសេនីយ៍ឯក ឡាយ សុខុម អត្តលេខ២៦០០៨ ជាវរសេនីយ៍ត្រី ។
៦-លោកអនុសេនីយ៍ឯក សំ វ៉ាន់ឌី អត្តលេខ០៩៩៥១ ជាវរសេនីយ៍ត្រី ។
៧-លោកស្រីអនុសេនីយ៍ឯក ស៊ាង សុផល អត្តលេខ៥៤៥៧២ ជាវរសេនីយ៍ត្រី ។
៨-លោកអនុសេនីយ៍ទោ ឃួន ងួន អត្តលេខ១៧៥១៥ ជាអនុសេនីយ៍ឯក ។
៩-លោកអនុសេនីយ៍ទោ អ៊ា ភក្តី អត្តលេខ៦៧៥៧១ ជាអនុសេនីយ៍ឯក ៕
No comments:
Post a Comment