A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 1 April 2015

The two parties have chosen Hang Puthea as the ninth member of the NEC បក្ស​ទាំង​ពីរ​ជ្រើសរើស​យក​លោក ហង្ស ពុទ្ធា ធ្វើ​ជា​បេក្ខភាព​ទី​៩​នៃ​គ.ជ.ប

ហង្ស ពុទ្ធា ពុង ឈីវកេក ៦១០
នាយក​ប្រតិបត្តិ​អង្គការ និកហ្វិច (NICFEC) លោក​បណ្ឌិត ហង្ស ពុទ្ធា និង​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៣។
Photo: RFA
ប្រធាន​អង្គការ​លីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ បដិសេធ​តំណែង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​ពីរ​បាន​ប្រកាស​កន្លង​ទៅ​ថា​ប្រគល់​ជូន​អ្នកស្រី។ ក្រោយ​ពី​មាន​ការ​បដិសេធ​នេះ ដំណឹង​អំពី​បេក្ខភាព​ថ្មី​ក៏​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី បង្ហាញ​ជា​សាធារណៈ។
លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ឯកភាព​គ្នា​ជ្រើសរើស​យក​ លោក ហង្ស ពុទ្ធា នាយក​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ហៅ​ថា និកហ្វិច (Nicfec) ធ្វើ​ជា​បេក្ខភាព​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។
នៅ​ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ ​លោក ហ៊ុន សែន ផ្ញើ​ទៅ​ លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា តាម​ការ​ឆ្លងឆ្លើយ​គ្នា​រវាង​លោក ​និង​លោក សម រង្ស៊ី តាម​សារ​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៩ មីនា គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ជ្រើសរើស​យក​ លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ ហៅ​កាត់​ថា និកហ្វិច ធ្វើ​ជា​បេក្ខភាព​ទី​៩ នៃ​គ.ជ.ប។ លិខិត​​មាន​ហត្ថលេខា លោក ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​២៩ មីនា។
បញ្ហា​នេះ លោក ហង្ស ពុទ្ធា បាន​ឆ្លើយ​តប​ថា លោក​មិន​ដែល​មាន​បំណង និង​ត្រៀម​ខ្លួន​ជា​មុន​សម្រាប់​បេក្ខភាព​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ នោះ​ទេ។ ប៉ុន្តែ​លោក​នឹង​ពិចារណា៖ «មាន​សមាជិក​សម្ព័ន្ធ​អឺរ៉ា​សំខាន់ៗ​ជាច្រើន​ទៀត​ដែរ។ ប៉ុន្តែ​ខ្ញុំ​នឹង​សុំ​ពេលវេលា​ដើម្បី​ជជែក​ពិចារណា»
ព័ត៌មាន​ជុំវិញ​ការ​ជ្រើសរើស​បេក្ខជន​ទី​៩ នៃ​គ.ជ.ប នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ដំណឹង​ថា អ្នកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ នៅ​ថ្ងៃ​ទី​៣១ មីនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ បដិសេធ​តំណែង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​ពីរ​បាន​ប្រកាស​កន្លង​ទៅ​ថា ប្រគល់​ជូន​អ្នកស្រី។
សេចក្ដី​ថ្លែងការណ៍​មាន​ខ្លឹមសារ​ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​ពីរ បាន​ឯកភាព​គ្នា​ជ្រើសរើស​អ្នកស្រី​ជា​សមាជិក​ទី​៩ របស់ គ.ជ.ប ដែល​តំណាង​ភាពឯករាជ​នៅ​ក្នុង​សមាសភាព​សមាជិក គ.ជ.ប ថ្មី។ សមាជិក គ.ជ.ប ថ្មី មាន​សមាជិក​មក​ពី​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ចំនួន ៨​រូប ដោយ ៤​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង ៤​រូប​ទៀត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

តួនាទី​ថ្មី​របស់​សមាជិក​ទី​៩ គឺ​ជា​សមាជិក​ឯករាជ្យ ហើយ​ជួយ​ឲ្យ​ស្ថាប័ន គ.ជ.ប នេះ​មាន​ភាព​ឯករាជ និង​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះ​ឆ្នោត។
យ៉ាង​នេះ​ក្ដី អ្នកស្រី ពុង ឈីវកេក ថ្លែង​បញ្ជាក់​ថា អ្នកស្រី​ទទួល​យក​សំណើ​នេះ​បាន ប្រសិន​ជា​ឯករាជភាព​នៃ​ស្ថាប័ន​ថ្មី​មួយ​នេះ ត្រូវ​បាន​ធានា​ច្បាស់​លាស់ និង​លក្ខខណ្ឌ​ដែល​អាច​អនុវត្ត​កិច្ច​ការងារ​របស់ គ.ជ.ប ឯករាជ្យ និង​អព្យាក្រឹត៖ «ខ្ញុំ​ចង់​ឃើញ​ការ​សរសេរ​ច្បាប់​នេះ​ច្បាស់លាស់ ដែល​ជា​ស្ថាប័ន​ឯករាជ្យ។ ឥឡូវ​នេះ​ខ្ញុំ​គ្រាន់​តែ​មាន​ក្ដី​បារម្ភ»
ទោះ​យ៉ាង​ណា គណបក្ស​ទាំង​ពីរ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បដិសេធ​មិន​ទទួល​យក​តួនាទី​ជា​បេក្ខភាព​ទី​៩ គ.ជ.ប របស់​អ្នកស្រី ពុង ឈីវកេក ប៉ុន្តែ​ពួកគេ​លើក​ឡើង​ថា វា​គឺ​ជា​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នកស្រី។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត ឈឹម ផលវរុណ មាន​ទស្សនៈ​ថា គណបក្ស​គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​សាមី​ខ្លួន ព្រោះ​ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល ថ្វី​ត្បិត​តែ​គណបក្ស​ប្រជាជន​កម្ពុជា ពេញ​ចិត្ត​បុគ្គល​របស់​អ្នកស្រី​ក៏​ដោយ៖ «យើង​គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​គាត់»
រី​ឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ មាន​ប្រសាសន៍​ថា គណបក្ស​នៅ​តែ​គាំទ្រ​បេក្ខភាព​របស់​អ្នកស្រី ពុង ឈីវកេក ដដែល។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ច្បាស់​ទេ​ថា ច្បាប់​បោះ​ឆ្នោត​ថ្មី​ដែល​ចែង​តម្រូវ​ឲ្យ​បេក្ខភាព​នេះ​លះបង់​សញ្ជាតិ​នោះ អាច​នឹង​ទាក់ទង​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នកស្រី​នៅ​ពេល​នេះ៖ «ប៉ុន្តែ​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នោះ គឺ​មិន​មាន​ការ​ឯកភាព​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​មិន​កាន់​អំណាច​នោះ​ទេ»
ទាក់ទង​នឹង​បេក្ខភាព​ទី​៩ ថ្មី​នេះ ក្នុង​លិខិត​របស់​គណបក្ស​ទាំង​ពីរ បាន​ឯកភាព​គ្នា​រៀបចំ​លិខិត​រួម​គ្នា​ជា​ផ្លូវ​ការ​មួយ​ផ្ញើ​ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ដើម្បី​បញ្ជាក់​អំពី​ការ​ព្រមព្រៀង​គ្នា​លើ​សំណើ​នេះ

1 comment:

Anonymous said...

Begin of Drgunzet's comment.

Ms. Kek is smart. Without NA immunity, there is no way she can truly serve as an independent member in the NEC. Both Sam Rainsy and Kem Sokha will viciously attack in verbal. There is no way Mr. Hun Sen can protect Kek from these two attack dogs. Even Mr. Hun Sen is not safe from them, especially Kem Sokha.

lol....

If Hang Puthea does not have NA immunity then he is not really independent. He will be swayed by the one who barks at him the loudest.

-Drgunzet-