A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 2 April 2015

The Bousra Tribal Community arrested 1 Vietnamese illegal logger and two trucks សហគមន៍​ប៊ូស្រា​ចាប់​ជនជាតិ​វៀតណាម​ម្នាក់​និង​រថយន្ត​ពីរ​គ្រឿង​ដែល​ចូល​ដឹក​ឈើ

វៀតណាម​ដឹក​ឈើ​ មណ្ឌលគិរី ៦២០
ជនជាតិ​វៀតណាម និង​រថយន្ត​ដឹក​ឈើ​ដែល​សហគមន៍​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ចាប់​បាន​នៅ​ក្នុង​ព្រៃ​សហគមន៍​ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៨ កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៥។
Photo Adhoc
រថយន្ត​ច្នៃ​ពីរ​គ្រឿង​ផ្ទុក​ដោយ​ឈើ​ពេញ និង​ពលរដ្ឋ​វៀតណាម ម្នាក់ ត្រូវ​បាន​សហគមន៍​ស្ទាក់​ចាប់ ខណៈ​ពួក​គេ​ប៉ុនប៉ង​ដឹក​ជញ្ជូន​ឈើ​ឆ្លង​កាត់​ព្រំដែន​ខ្មែរ​ចូល​ទៅ​ប្រទេស​វៀតណាម។ ក្រុម​សហគមន៍​អះអាង​ថា ជនជាតិ​វៀតណាម ដែល​ជនល្មើស​បាន​ឆ្លើយ​ដាក់​ទៅ​អាជ្ញាធរ​នៅ​តំបន់​នោះ ថា​ជា​អ្នក​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។
តំណាង​សហគមន៍​ចំនួន​បី​ភូមិ​នៅ​ឃុំ​ប៊ូស្រា គ្រោង​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​បរិស្ថាន​មួយ​រូប ដែល​អ្នក​ភូមិ​សង្ស័យ​ថា​មាន​ជាប់​ឃុបឃិត​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។
គម្រោង​ដាក់​ពាក្យ​ប្ដឹង​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​សហគមន៍​ភូមិ​ពូលុ ពូចារ និង​ឡាំមេះ ក្នុង​ឃុំ​ប៊ូស្រា កាល​ពី​អាធ្រាត្រ​ថ្ងៃ​ទី​៣១ ខែ​មីនា បាន​ស្ទាក់​ចាប់​ជនជាតិ​វៀតណាម មួយ​ក្រុម​កំពុង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍ នៅ​ចំណុច​ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៨ ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។
តំណាង​សហគមន៍ លោក ថ្លាង ភូ រៀបរាប់​ថា ជនជាតិ​វៀតណាម ៥​នាក់​បាន​រត់​ពី​ការ​ស្ទាក់​ចាប់​របស់​សហគមន៍ និង​បន្សល់​ចោល​គោយន្ត​ផ្ទុក​ដោយ​ឈើ​ប្រភេទ​ធ្នង់ និង​គគីរ​ជាង ១០​ម៉ែត្រ​គូប។ ដោយ​ឡែក​ជនជាតិ​វៀតណាម ម្នាក់​ផ្សេង​ទៀត ត្រូវ​បាន​សហគមន៍​ឃាត់​ខ្លួន​ជាមួយ​វត្ថុ​តាង។ លោក​កត់​សម្គាល់​ថា ជនជាតិ​វៀតណាម ដែល​ត្រូវ​ឃាត់​ខ្លួន​បាន​អះអាង​ប្រាប់​សហគមន៍​ថា មន្ត្រី​បរិស្ថាន​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ ឈ្មោះ សុះ ម៉ាឡែន គឺ​ជា​អ្នក​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​កាប់​ឈើ៖ «យើង​ចាប់​ក្នុង​ព្រៃ​តែ​ម្តង យប់​មិញ​យើង​ចាប់​កន្លែង​ឈើ។ ទី​១ ប្ដឹង សុះ ម៉ាឡែន សួរ​យួនៗ​ប្រាប់​ថា​អ្នក​អនុញ្ញាត​ឲ្យ​ចូល​កាប់​ឈើ​ចូល​ដឹក​ឈើ​ឈ្មោះ សុះ ម៉ាឡែន ជា​មន្ត្រី​បរិស្ថាន»

នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មេសា សហគមន៍​ប៊ូស្រា បាន​យក​ជនជាតិ​វៀតណាម ម្នាក់​នេះ​ប្រគល់​ជូន​នាយ​នគរបាល​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​ប៊ូស្រា ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ ដោយ​ឡែក​សហគមន៍​រក្សា​ទុក​វត្ថុ​តាង​នៅ​សាល​ប្រជុំ​សហគមន៍ ដើម្បី​ជា​សំអាង។
ទាក់ទិន​ករណី​នេះ​ដែរ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ប៊ូស្រា លោក កាឡាន ចូ ទទួល​ស្គាល់​ថា អ្នក​ភូមិ​ពិត​ជា​ប្រគល់​ជនជាតិ​វៀតណាម មក​ប៉ុស្តិ៍​នគរបាល ដើម្បី​ចាត់​ការ​តាម​ច្បាប់។ ដោយ​ឡែក​វត្ថុ​តាង លោក​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ។ លោក​ថា ប្រសិន​សហគមន៍​ប្រគល់​រថយន្ត​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ លោក​នឹង​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ព្រៃ​ឈើ​កសាង​សំណុំ​រឿង​តាម​ច្បាប់។ ចំណែក​ជនជាតិ​វៀតណាម នឹង​ត្រូវ​ប្រគល់​ទៅ​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍៖ «បើ​គេ​បញ្ជូន​យើង​ទទួល បើ​គេ​ទុក​ក៏​ទុក​ទៅ ស្រេច​លើ​ចិត្ត​គេ។ បើ​គេ​បញ្ជូន​មក​ប៉ុស្តិ៍ យើង​ចាត់ការ​ទៅ​មេ​ព្រៃ​ឲ្យ​គេ​មក​ទទួល បើ​ខាង​ជន​អន្តោប្រវេសន៍​បញ្ជូន​ទៅ​ការិយាល័យ​អន្តោប្រវេសន៍»
មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក សុក រដ្ឋា បញ្ជាក់​ថា សមាគម​លោក​កំពុង​រៀបចំ​ឯកសារ​ជូន​សហគមន៍ ដើម្បី​ប្ដឹង​ជន​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ​ទៅ​តុលាការ។ លោក​បន្ត​ថា ពាក្យ​បណ្ដឹង​សហគមន៍​នឹង​ដាក់​ចូល​ស្ថាប័ន​អយ្យការ​នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មេសា៖ «តំណាង​សហគមន៍​ដែល​មក​ធ្វើ​ពាក្យ​ប្ដឹង​នេះ​ថា តើ​មាន​ភាគី​ណា​ខ្លះ​ដែល​ជា​អ្នក​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ចូល​កាប់​ឈើ​ខុស​ច្បាប់ ជាពិសេស​តើ​មន្ត្រី​ព្រំដែន​ឈ្មោះ​អ្វី នៅ​ប៉ុស្តិ៍​ណា បាន​ឲ្យ​ជនជាតិ​វៀតណាម ចូល​កាប់​ឈើ​ក្នុង​ស្រុក​ខ្មែរ?»
សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​សុក្រ ទី​២៧ មីនា មិន​បាន​ចោទ​ប្រកាន់​ជនជាតិ​វៀតណាម ៦​នាក់​ពី​បទ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ស្រុក​អូររាំង ដែល​ពួក​គេ​ត្រូវ​បាន​គេ​តាម​ទាន់​ពេល​កំពុង​កាប់​ឈើ​សុក្រំ​ជា​ប្រភេទ​ឈើ​លេខ​១ បន្ទាប់​ពី​បាន​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ជំនួយ​ពី​មន្ត្រី​យោធា​មូលដ្ឋាន៕

4 comments:

Anonymous said...

Vietnamese always do bad guys and good guys at the same time such as this Yuon who sneak to Khmer land and cutting down our forest and then import to their country.between 1979-1989 Vietnam lost 50000 soldiers in Khmer land and 200000 Yuon soldiers stationed in Cambodia.anyway Vietnam can not get anything even land from Cambodia.

Anonymous said...

Since 1970 south Vietnamese and north Vietnamese or Vietcong fought the war with each other in Cambodia .south Vietnamese soldiers commited lots of crimes to Khmer people such as stealing properties ,robbing ,killing innocent people and raping Khmer girls.that is why we can not trust vietnamee

Anonymous said...

Vietnamese thieves !!!

Anonymous said...

Vietnamese thieves !!!