A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 25 April 2015

Sok An attempted a re-wrestle back the control of Cambodia's National Petroleum Authority after it was put under the control of the Ministry of Mines and Energy បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ដន្លងដងស្នែង​បុរស​ខ្លាំង​ស្ពាយ​អំណាច​គ្រប់គ្រង​ធនធាន​ប្រេងកាត​នៅ​តំបន់​ត្រួត​គ្នា​កម្ពុជា​-​ថៃ​

Posted by DTN7 on April 23, 2015
Chevron-in-Cambodia-1
ថ្វី​ដ្បិត​អំណាច​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តតាកែវ​ និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​កាត់​បន្ថយ​មួយ​ចំនួន​នា​អាណត្តិ​ទី​៥​រាជរដ្ឋាភិបាល​នេះ​ ដូច​ជា​ក្នុង​វិស័យ​តុលាការ​ និង​វិស័យ​អប់រំ​ ព្រមទាំង​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ (​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ដែល​បាន​បង្កើត​ឡើង​នា​ដើមឆ្នាំ​១៩៩៨​ ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ត្រូវ​បាន​ផ្ទេរ​ និង​ធ្វើ​សមាហរណកម្ម​ឲ្យ​ឋិត​នៅ​ក្រោម​ក្រសួង​រ៉ែ​ និង​ថាមពល​វិញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៣/១៤០១​ ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៣)​ក៏​ដោយ​ ក៏​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ដែល​ជាប់​ឈ្មោះ​ជា​មន្ត្រី​មាន​ដៃ​ច្រើន​ជាង​ព្រះ​នារាយណ៍​នោះ​ បាន​ស្ពាយ​អំណាច​តាម​ខ្លួន​លើ​ការ​គ្រប់គ្រង​ធនធាន​ប្រេងកាត​នៅ​តំបន់​ត្រួត​គ្នា​កម្ពុជា​-​ថៃ​ដដែល​ ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​បច្ចេកទេស​ចម្រុះ​ទទួល​បន្ទុក​ការ​កំណត់ព្រំដែន​ និង​ការ​អភិវឌ្ឍ​រួម​គ្នា​លើ​ធនធាន​ប្រេងកាត​នៅ​ក្នុង​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​កម្ពុជា​-​ថៃ​ ។​
​គណៈកម្មាធិការ​បច្ចេកទេស​ចម្រុះ​ទទួល​បន្ទុក​ការ​កំណត់ព្រំដែន​ និង​ការ​អភិវឌ្ឍ​រួម​គ្នា​លើ​ធនធាន​ប្រេងកាត​នៅ​ក្នុង​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​កម្ពុជា​-​ថៃ​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ជា​ប្រធាន​នោះ​ ត្រូវ​បាន​បុរស​ខ្លាំង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​បង្កើត​ឡើង​ដោយ​សេចក្តីសម្រេច​លេខ​១៤៨​សសរ​ ចុះ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៤​ ។​ គណៈកម្មាធិការ​នេះ​មាន​សិទ្ធិ​ប្រើប្រាស់​មូលនិធិ​ដែល​ជា​ចំណូល​ពី​វិស័យ​ប្រេងកាត​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​ ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន​ តែ​មាន​ទីស្នាក់ការ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​ មាន​ន័យ​ថា​ ទោះបី​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ត្រូវ​បាន​ផ្ទេរ​ និង​សមាហរណកម្ម​ឲ្យ​ឋិត​នៅ​ក្រោម​ក្រសួង​រ៉ែ​ និង​ថាមពល​ មាន​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ជា​នាយក​រដ្ឋមន្ត្រី​រួច​ហើយ​ក៏​ដោយ​ ក៏​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ អាច​ស្ពាយ​អំណាច​តាម​ខ្លួន​លើ​ការ​គ្រប់គ្រង​ធនធាន​ប្រេងកាត​នៅ​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា​កម្ពុជា​-​ថៃ​យ៉ាង​រំភើយ​ ខណៈ​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ត្រឹម​បាន​ធ្វើ​ជា​អនុប្រធាន​គណៈកម្មាធិការ​ប៉ុណ្ណោះ​ ។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ធ្លាប់​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៣​ឲ្យ​ដឹង​ថា​ នៅ​តំបន់​ត្រួត​គ្នា​ក្នុង​ដែនសមុទ្រ​កម្ពុជា​-​ថៃ​ ត្រូវ​បាន​អ្នកឯកទេស​វាយតម្លៃ​ថា​ មាន​ធនធាន​ប្រេង​ច្រើន​ជាងគេ​ បើ​ធៀប​នឹង​តំបន់​នានា​ក្នុង​ដែនសមុទ្រ​កម្ពុជា​ ។​ លើស​ពី​នេះ​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ធ្លាប់​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៣​ ឲ្យ​ដឹង​ដែរ​ថា​ កម្ពុជា​អាច​នឹង​ទទួល​បាន​ចំណូល​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ​ ប្រសិនបើ​ការ​បូម​ប្រេងកាត​នៅ​ប្លុក​ A​ បាន​សម្រេច​ និង​មានការ​ចរចា​ត្រូវរ៉ូវ​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​ប្រេង​ Chevron​ ។​
​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF)​ធ្លាប់​បាន​ធ្វើការ​ព្យាករណ៍​ទុក​ថា​ កម្ពុជា​នឹង​អាច​ទទួល​បាន​ចំណូល​ប្រេង​ប្រចាំឆ្នាំ​កើនឡើង​ដល់​១,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២១​ខាង​មុខ​ ។​ ជាមួយ​គ្នា​នេះ​ លោក​ ឆាយ​ សា​រ៉េ​ត​ នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ ធ្លាប់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ធនធាន​ប្រេងកាត​នៅ​កម្ពុជា​អាច​ធ្វើ​អាជីវកម្ម​បាន​រយៈពេល​៣០​ឆ្នាំ​ ។​
​ទោះ​យ៉ាងណា​ក៏​ដោយ​ ប្រកាស​ជា​សាធារណៈ​របស់​បុរស​ខ្លាំង​កាលពី​អំឡុង​ខែកក្កដា​ ឆ្នាំ​២០១១​កន្លង​ទៅ​ ដែល​ថា​ "​កម្ពុជា​នឹង​ទទួល​បាន​តំណក់​ប្រេង​ដំបូង​របស់​ខ្លួន​នៅ​វេលា​ម៉ោង​១២​ នា​ថ្ងៃ​ទី​១២​ ខែ​១២(​ធ្នូ​)​ ឆ្នាំ​២០១២"​ បាន​រលាយ​សាបសូន្យ​គ្មាន​ន័យ​ខ្លឹមសារ​ឡើយ​ ខណៈ​ក្រុមហ៊ុន​ប្រេង​ Chevron​ របស់​សហរដ្ឋអាមេរិក​បាន​បោះបង់​សិទ្ធិ​រុករក​ និង​ធ្វើ​អាជីវកម្ម​បូម​ប្រេង​ក្នុង​ដែនសមុទ្រ​កម្ពុជា​ ព្រមទាំង​បាន​សម្រេច​លក់​គម្រោង​វិនិយោគ​ឲ្យ​ទៅ​ក្រុមហ៊ុន​ប្រេង​ប្រទេស​សិង្ហ​បុរី​មួយ​ឈ្មោះ​ Kris​ Energy​ ក្នុង​តម្លៃ​៦៥​លាន​ដុល្លារ​អា​មេ​រិ​ក​ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​កន្លង​ទៅ​បាត់​ទៅ​ហើយ​ ៕​
Chevron-in-Cambodia 

1 comment:

Anonymous said...

Khmerization and KI (Khmer Idiot),

You moderation and ID's requirement for readers who made comments must bestopped.

Look at your blogs yourselves.

Without people's comments or mostly comments from the CPP's supporters especially at KI, your blogs look so dull and so stupid.

Remove your moderation and your requirement for commentators' IDs.

Your dumb actions have helped only the Yuon's slave party CPP.

People who criticize Ah Kwack don't want to show their IDs. Is it difficult for you to comprehend?

Hun Sess