A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 April 2015

Sam Rainsy and Sar Kheng to meet to choose the president and vice-president of the NEC (It's a fait accompli - the CPP will get te president and the CNRP will get the vice-president) មន្ត្រី​បក្ស​ទាំង​២​នឹង​ជជែក​អំពី​ការ​ជ្រើសរើស​ប្រធាន​-​អនុ​ប្រធាន​គ.ជ.ប​ថ្មី​​ថ្ងៃ​៦ មេសា

សម រង្ស៊ី ស ខេង ៦២០
លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង (ស្ដាំ) និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក សម រង្ស៊ី (ឆ្វេង) ធ្វើ​សន្និសីទ​កាសែត​ក្រោយ​ចប់​កិច្ច​ប្រជុំ​នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA/Van Vichar
ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ស ខេង និង​លោក សម រង្ស៊ី នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ដើម្បី​ជជែក​អំពី​ការ​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធាន​នៃ គ.ជ.ប ថ្មី។ ដោយ​ឡែក​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៥ មេសា ប្រកាស​ឲ្យ​ដឹង​ថា ជំនួប​ប្រជុំ​ដែល​គ្រោង​ជួប​គ្នា​នៅ​មន្ទីរ​រដ្ឋសភា​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ទាំង​២ នឹង​ត្រូវ​លើក​ពេល​ពី​ជំនួប​នៅ​ម៉ោង ៣ ទៅ​ម៉ោង ៥​រសៀល ថ្ងៃ​ដដែល​វិញ។
គម្រោង​ការ​ជួប​ប្រជុំ​រវាង​លោក ស ខេង និង​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៦ ខែ​មេសា គឺ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បញ្ចប់​ការ​ទទួល​ពាក្យ​សុំ​ពី​បេក្ខជន ដើម្បី​ឈរ​ឈ្មោះ​ជា​សមាជិក គ.ជ.ប ថ្មី និង​មួយ​សប្ដាហ៍​មុន​ពេល​ដែល​រដ្ឋសភា​គ្រោង​បើក​កិច្ច​ប្រជុំ​ដើម្បី​បោះឆ្នោត​ជ្រើស​រើស​សមាជិក គ.ជ.ប ថ្មី​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ មេសា ថា ក្នុង​ជំនួប​នោះ លោក ស ខេង និង​លោក សម រង្ស៊ី នឹង​ពិភាក្សា​អំពី​ការ​ផ្គូផ្គង​ជ្រើសរើស​យក​ប្រធាន និង​អនុ​ប្រធាន គ.ជ.ប ថ្មី។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ ប្រធាន​និង​អនុ​ប្រធាន គ.ជ.ប ថ្មី គឺ​ជា​បេក្ខជន​ដែល​នឹង​ត្រូវ​ជ្រើសរើស​ចេញ​ពី​គណបក្ស​ទាំង​២។
លោក ឈឹម ផលវរុណ បដិសេធ​មិន​ទម្លាយ​ឲ្យ​ដឹង​ថា តើ​បេក្ខជន​ឈ្មោះ​អី​មក​ពី​គណបក្ស​នយោបាយ​ណា នឹង​ក្លាយ​ជា​ប្រធាន គ.ជ.ប ហើយ​បក្ស​ណា​ក្លាយ​ជា​អនុ​ប្រធាន គ.ជ.ប ថ្មី​នោះ​ឡើយ។ ទោះ​យ៉ាង​ណា លោក​ថា រឿង​នេះ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​២ បាន​ដឹង​រៀងៗ​ខ្លួន​រួច​ហើយ៖ «និយាយ​រួម​ទៅ​គឺ​គណបក្ស​ទាំង​២​ដឹង​គ្នា​អស់​ហើយ អំពី​កូតា (Quota) នៃ​តួនាទី​គឺ​បាន​ព្រមព្រៀង​គ្នា​អស់​ហើយ​ពី​ដើម​មក តើ​ប្រធាន គ.ជ.ប បាន​កូតា​ទៅ​គណបក្ស​ណា អនុ​ប្រធាន គ.ជ.ប ទៅ​គណបក្ស​ណា អគ្គលេខាធិការ​គណបក្ស​ណា អគ្គលេខាធិការ​រង​បាន​ទៅ​គណបក្ស​ណា គឺ​បក្ស​ទាំង​២​បាន​ដឹង​អស់​ហើយ»

សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាព​គ្នា​អនុម័ត​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​មាន​ចែង​អំពី​ការ​បង្កើត​សមាសភាព គ.ជ.ប ថ្មី​មាន​ចំនួន ៩​រូប ក្នុង​នោះ​សមាសភាព ៤​រូប​ជ្រើសរើស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ចំណែក​សមាសភាព ១​រូប​ទៀត គឺ​ត្រូវ​ជ្រើស​រើស​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ទាំង​២។
​មក​ទល់​ពេល​នេះ គេ​បាន​ដឹង​រួច​ហើយ​ថា បេក្ខជន​ទី​៩ ដែល​គណបក្ស​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ជ្រើស​រើស​យក​នោះ គឺ​លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC)។ ការ​ប្រកាស​ជ្រើសរើស​យក​លោក ហង្ស ពុទ្ធា ជា​បេក្ខជន​ទី​៩ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រោយ​មក​មាន​ការ​យល់​ព្រម​ពី​លោក សម រង្ស៊ី បន្ទាប់​ពី​មាន​ការ​គំរាម​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​នាយិកា​អង្គការ​លីកាដូ អ្នកស្រី ពុង ឈីវកេក ប្រកាស​មិន​ទទួល​យក​បេក្ខភាព​ទី​៩ ដែល​គណបក្ស​ទាំង​២ បាន​ប្រគល់​ឲ្យ​អ្នកស្រី​កាល​ពី​ពេល​កន្លង​មក។
​យ៉ាង​ណា​ក៏ដោយ លោក ឈឹម ផលវរុណ បញ្ជាក់​ថា បេក្ខជន​ទី​៩​ដែល​គណបក្ស​ទាំង​២ ឯកភាព​គ្នា​ទទួល​យក​ជាមួយ​គ្នា​នោះ នឹង​មិន​ត្រូវ​គេ​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន ឬ​ជា​អនុ​ប្រធាន គ.ជ.ប ថ្មី​នោះ​ឡើយ គឺ​មាន​តួនាទី​ជា​សមាជិក​ធម្មតា ដូច​សមាជិក​ដទៃ​ទៀត​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​ថា បេក្ខជន​ទី​៩​នេះ គឺ​នៅតែ​ជា​តួអង្គ​មាន​ទម្ងន់​ក្នុង គ.ជ.ប ថ្មី។
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ នៅ​ថ្ងៃ​ទី​៥ មេសា ជុំវិញ​ជំនួប​រវាង​លោក សម រង្ស៊ី និង​លោក ស ខេង។
លោក ឈឹម ផលវរុណ បញ្ជាក់​ថា ក្រៅ​តែ​ពី​ពិភាក្សា​អំពី​ការ​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធាន គ.ជ.ប ថ្មី លោក សម រង្ស៊ី និង​លោក ស ខេង ក៏​នឹង​ជជែក​អំពី​ការ​រៀបចំ និង​អំពី​របៀប​របប​នានា​ដើម្បី​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​សមាជិក គ.ជ.ប ថ្មី ក្នុង​ពេល​ខាង​មុខ។
រហូត​មក​ទល់​ពេល​នេះ ក្រៅ​តែ​ពី​លោក ហង្ស ពុទ្ធា និង​លោក គួយ ប៊ុនរឿន ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជ្រើស​ធ្វើជា​បេក្ខជន​របស់ គ.ជ.ប ថ្មី បេក្ខជន ៧​រូប​ផ្សេង​ទៀត​មិន​ទាន់​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ។ លោក ឈឹម ផលវរុណ អះអាង​ថា ចំពោះ​បេក្ខជន ៤​រូប​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់ដឹកនាំ​គណបក្ស​នេះ​បាន​សម្រេច​ជ្រើសរើស​រួច​ហើយ ប៉ុន្តែ​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពួកគេ​នៅ​ពេល​នេះ​ទេ។
លោក​ថា បេក្ខជន ៤​រូប​នោះ​គ្មាន​នរណា​ម្នាក់​ចេញ​មក​ពី​អង្គការ​សង្គម​ស៊ីវិល​ឡើយ។  ចំណែក​ពី​ខាង គណបក្ស​សង្គ្រោះ​ជាតិ​វិញ មន្ត្រី​គណបក្ស​នេះ​ធ្លាប់​អះអាង​ថា ក្នុង​ចំណោម​បេក្ខជន ៤​រូប​ដែល​គេ​ជ្រើសរើស ២​រូប នឹង​ត្រូវ​ជ្រើស​ចេញពី​សមាជិក​គណបក្ស ហើយ ២​រូប​ទៀត នឹង​ត្រូវ​ជ្រើស​ចេញ​ពី​អង្គការ​សង្គម​ស៊ីវិល

1 comment:

Anonymous said...

Begin of Drgunzet's comment.

In Vietnam, the IT sector is booming. Vietnam is fast becoming an outsource country for Software.

A Vietnamese Software/IT personnel makes 1,000 to 3,000 US dollars a month!

Read here:
"Speaking from our past operations in India, we find modern IT skills in Vietnam equal to and in some cases exceed what India offers. English skills in Vietnam are also excellent. Schools teach English and it’s well-understood that proficiency in the language allows progress in the IT industry."

Source:
http://techcrunch.com/2015/04/03/the-promise-of-outsourcing-to-vietnam/

So, Sam Rainsy caused so much damage to Cambodia's economy. There is no way Cambodia can compete with Vietnam in the future.

-Drgunzet-