A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 7 April 2015

Khem Vesna sought Hun Sen's intervention after being charged with fraud ​លោក ខឹម វាសនា រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ដ្រី ករណី​រង​ការ​ចោទ​ពី​បទ​ឆបោក​​

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃចន្ទ ទី6 មេសា 2015, 


លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ស្នើ​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ជួយ​អន្ដរាគមន៍​រក​យុត្ដិធម៌​ឲ្យ​រូបលោក ករណី​លោក​ត្រូវបាន​សាលា​ឧទ្ធរណ៍​ចោទប្រកាន់​ពីបទ បោកប្រាស់​ប្រាក់​របស់​កសិករ​ម្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ ។​
​លោក ខឹម វាសនា ឲ្យ​VOD​ដឹងថា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សាលាឧទ្ធរណ៍​បាន​ចោទប្រកាន់​រូបលោក​ពី​បទ​បោកប្រាស់​ប្រាក់​កសិករ​ម្នាក់​ឈ្មោះ ឌុ​ក មឿន ដែល​សំណុំរឿង​នេះកាលពីចុង​​ឆ្នាំ២០១៣ ​សាលា​ដំបូង​បាន​តម្កល់​ទុក​មិន​ចាត់ការ ព្រោះ​គ្មាន​ភស្ដុតាងគ្រប់គ្រាន់ ។​
​លោក ខឹម វាសនា បន្ដ​ដោយ​អះអាងថា លោក​មាន​ភស្ដុតាង និង​សាក្សី​យ៉ាងច្រើន​ដែល​អាច​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់លោក តែ​តុលាការ​មិន​បាន​ទទួល​យក​ឡើយ ។ លោក​ថា គ្រាន់​តែ​កសិករ​នោះ​លើកឡើង​ថា​លោក​ទៅ​បោក​ប្រាក់​កសិករ​រូបនោះ តុលាការ​ក៏​ជឿ​តែ​ម្ដង ។​
​លោក ខឹម វាសនា បន្ដទៀតថា ដោយសារតែ​លោក​គ្មាន​ទំនុកចិត្ត​លើ​តុលាការ​ក្នុងប្រទេស​កម្ពុជា ទើប​លោក​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការស្នើសុំ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ទាមទារ​រក​យុត្តិធម៌​ជូន​លោក​។ លោក​ថា «​សុំ​អន្ដរាគមន៍​ដើម្បី​រក​យុត្តិធម៌ ពី​ព្រោះ​សព្វថ្ងៃ​បើ​តុលាការ​អ​យុត្ដិធម៌ មិនដឹង​ប្ដឹងទៅ​នរណា គឺមាន​តែ​គាត់​ដែល​មាន​ឥទ្ធិពល ដូច្នេះ​ត្រូវតែ​សុំ​អន្ដរាគមន៍​ពី​គាត់​ដើម្បី​រក​យុត្តិធម៌​ហ្នឹង​ឯង​... វា​អត់​មាន​ផ្លូវ​ដើរ​ក្រៅពី​ហ្នឹង​ណា នៅ​ស្រុក​ខ្មែរ​បើ​តុលាការ​អ​យុត្ដិធម៌ គ្មាន​ទៅ​កន្លែង​ណា ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម សុទ្ធតែ​ពួក​គេ​ដដែល​ហ្នឹង​» ។​

​នៅក្នុង​លិខិត​ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​៦ ខែ​មេសា​នេះ លោក ខឹម វាសនា លើកឡើងថា ក្នុង​ការចោទប្រកាន់​រូ​បលោក​នោះ ភាគី​ដើមចោទ​ពុំ​មាន​ភស្តុតាង​អ្វី​ទាំងអស់ គឺមាន​តែ​ការអះអាង​ផ្ទាល់​របស់​ឈ្មោះ ឌុ​ក មឿន ដែល​លោក​អះអាង​ថា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​លោក ឈឹ​ម ផល​វរុណ ដែល​ទើបតែ​ត្រូវបាន​តែងតាំង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។
​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​នេះ លោក ឈឹម ផល​វរុណ ចាត់ទុកថា ជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ជា​លេស​របស់លោក ខឹម វាសនា ប៉ុណ្ណោះ​។ លោក​ថា មាន​តែ​តុលាការ​ទេ​ដែល​មាន​សិទ្ធិ​ក្នុង​ការវិនិច្ឆ័យ​រក​ការពិត​ថា​នរណា​ជា​ជនរងគ្រោះ និង​នរណា​ជា​អ្នកប្រព្រឹត្ដ ។​
​លោក ឈឹម ផល​វរុណ មានប្រសាសន៍ថា «ជា​សេរីភាព​បញ្ចេញមតិ​របស់​គាត់​ទេ​អា​ហ្នឹង យើង​មិនដឹង​ធ្វើ​យ៉ាងម៉េច ប៉ុន្ដែ​យើង​នាំគ្នា​ទៅ​មើល​រឿង​ពិត​ទៅ​ថា នរណា​ជា​អ្នកប្រព្រឹត្ត និង​ជា​អ្នករងគ្រោះ អាហ្នឹង​ទុ​កឲ្យអំណាចតុលាការ​ស្វែងរក​ការពិត​ទៅ ធម្មតា​រៀងៗ​ខ្លួន អះអាង​យកតែ​ត្រូវ​យក​តែ​ឈ្នះ​ទេ ហើយ​ចេះតែ​យក​នេះ​យក​នោះ អាហ្នឹង​វា​ជា​រឿង​ទម្លាប់ ហើយ​យើង​ក៏​ចាត់ទុកថា​វា​ជា​សេរីភាព​បញ្ចេញមតិ​របស់​បុគ្គល​ម្នាក់ៗ​ចុះ​វា​គ្មាន​រឿង​អី​គិត​ទៅ​តបត​ទេ​» ។
​លោក ឈឹម ផល​វរុណ ឲ្យដឹងទៀតថា លោក​ទទួលបាន​ព័ត៌មាន​ពី​ការបោក​ប្រាក់​នេះ​តាមរយៈ​លោក ឌុ​ក មឿន ដែល​បាន​ទូរស័ព្ទ​មក​បកស្រាយ​បញ្ហា​របស់​ខ្លួន តាមរយៈ​កម្មវិធី​វិទ្យុ​ពលរដ្ឋវិទ្យា​របស់លោក ដែល​តែងតែ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទូ​ទៅ​អាច​បញ្ចេញមតិ និង​ការពិគ្រោះ​យោបល់​ផ្សេងៗ​បាន ។​
គួរបញ្ជាក់​ថា កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៣ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ជេម ខេមរា បានសម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​លើ​បណ្តឹង​របស់​លោក ឌុ​ក មឿន ដែល​ប្តឹង​លោក ខឹម វាសនា ពី​បទ​គំរាមកំហែង និង​ឆបោក​ប្រាក់ ដោយសារ​ធាតុ​ផ្សំ​បទល្មើស​មិន​គ្រប់គ្រាន់ ។​
​គួរ​រំ​ឮ​ក​ផងដែរ​ថា កាលពី​ចុងឆ្នាំ​២០១៣​នេះ​ផង​ដែរ លោក ខឹម វាសនា ធ្លាប់​មាន​រឿងក្ដី​ជាមួយ​លោក ឈឹម ផលរ​វុណ ដោយ​កាលណោះ លោក ឈឹម ផល​វរុណ បាន​ប្តឹង​លោក ខឹម វាសនា ពី​បទ​បរិហារកេរ្តិ៍ ក្លែង​ព័ត៌មាន និង​ប្រមាថ ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១១​ម៉ឺន​ដុល្លារ​អាមេរិក ៕
​សរសេរ​មកកាន់​លោក យ៉ា រសាត់ តាមរយៈ rorsart@gmail.com

1 comment:

Anonymous said...

If Khem Veasna is not a Hun Sen's puppet, he should not ask for Hun Sen's help.

He has always criticized Sam Rainsy for being a coward by running out of the Country.

Come on Khem Veasna !! You must prove to the people that you are a brave man.

Ho Chi Shit