A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 April 2015

ពលករ​ខ្មែរ​សម្រុក​ទៅ​ធ្វើការ​នៅ​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត


សកម្មភាព​ពលករ​ខ្មែរ​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក្រោយ​បុណ្យ​ចូល​ឆ្នាំ តាម​ច្រក​ទ្វារ​អន្តរជាតិ​

ដោយ ហ៊ុំ ចំរើន
2015-04-19 FRA

ពលករ​ខ្មែរ​មក​ពី​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​រាប់​ពាន់​នាក់ ​នាំគ្នា​សម្រុក​ត្រឡប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជា​បន្តបន្ទាប់​ គឺ​បន្ទាប់ពី​ពួកគេ​បាន​មក​​លេង​បុណ្យ​​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ឯ​ស្រុក​កំណើត​មក។ សមត្ថកិច្ច​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បញ្ជាក់​ថា​ ពលករ​​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​​នេះ​​ មាន​ចំនួន​ច្រើន​ប្រហាក់​ប្រហែល​​នឹង​ពេល​​​វិល​ត្រឡប់​នៅ​ថ្ងៃ​បុណ្យ​សំខាន់ៗ​របស់​ជាតិ​កាល​ពី​ឆ្នាំ​កន្លង​ទៅ។

​​​​​​ចាប់​តាំង​ពី​ចប់​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ថ្ងៃ​ទី​១៧ មេសា មក គឺ​នៅ​​ម៉ោង​ប្រមាណ ៦​ព្រឹក​រហូត​ដល់​​​​​រសៀល​​ នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ ចាប់​ពី​មុខ​វត្ត​ប៉ាលេលេយ្យ ក្រុង​ប៉ោយប៉ែត រហូត​ដល់​ច្រក​ទ្វារ​អន្តរជាតិ​​ គេ​សង្កេត​ឃើញ​មាន​​​ពលករ​ខ្មែរ​ក្មេង​ចាស់​ប្រុស​ស្រី​រាប់ពាន់​នាក់​​ ខ្លះ​អង្គុយ​ខ្លះ​ដើរ​ជា​ក្រុមៗ ដោយ​មាន​បង្វេច​​កាបូប​​ខោអាវ​សំពីងសំពោង​​ស្ទើរ​ពាស​ពេញ​ផ្លូវ​ ដើម្បី​ត្រៀម​ទៅ​​បំពេញ​បែប​បទ​​ចូល​ទៅ​ប្រទេស​ថៃ រៀងៗ​ខ្លួន។

ក្រុម​ពលករ​ខ្មែរ​​មក​ពី​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ថ្លែង​ប្រាប់​ខណៈ​អង្គុយ​ចាំ​គ្នា​​តាម​ដង​ផ្លូវ​នៅ​ក្បែរ​​រង្វង់​មូល​ក្រុង​​ប៉ោយប៉ែត ឲ្យ​ដឹង​ថា ពួកគេ​មាន​គ្នា ១៩​នាក់​ត្រៀម​ទៅ​បំពេញ​បែបបទ​ចេញ​ទៅ​ធ្វើ​ការ​ជា​កម្មករ​​ដាំ​ដើម​ឈើ​នៅ​ខេត្ត​ប្រាចិនបូរី ប្រទេស​ថៃ ដោយ​ទទួល​ប្រាក់​ឈ្នួល​ម្នាក់ ៣០០​បាត ឬ​ប្រមាណ ៣​ម៉ឺន ៧​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។ ពួកគេ​ថ្លែង​បន្ត​ថា ហេតុ​ដែល​នាំ​គ្នា​​ទៅ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​សារ​នៅ​ស្រុក​ខ្មែរ​គ្មាន​​ការងារ​ធ្វើ​ ហើយ​ម្យ៉ាង​ធ្វើ​ស្រែ​ចម្ការ​នៅ​ឯ​ស្រុក​កំណើត​មិន​អាច​មាន​ប្រាក់​គ្រប់គ្រាន់​ដោះស្រាយ​ផ្គត់ផ្គង់​ជីវភាព​បាន៖ «»។




ស្រដៀង​គ្នា​នេះ​ដែរ​​ ​ពលករ​ខ្មែរ​មក​ខេត្ត​កំពង់ស្ពឺ មួយ​ក្រុម​ទៀត​ថ្លែង​ថា ពួក​គេ​មាន​គ្នា​ចំនួន​ជាង ១០​នាក់​ធ្វើ​ដំណើរ​មក​ពី​​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ តាំង​ពី​ថ្ងៃ​ទី​១៧ មេសា ដើម្បី​​​​ត្រៀម​ចេញ​ទៅ​​ធ្វើ​ការ​ជា​កម្មករ​រោងចក្រ​ទឹកកក​នៅ​ស្រះកែវ ​ប្រទេស​ថៃ។ ពួកគេ​បន្ត​ថា មិន​ចង់​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ទេ​ ប៉ុន្តែ​ដោយ​សារ​នៅ​ស្រុក​កំណើត​គ្មាន​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត និង​ក្រុម​គ្រួសារ​ក៏​សម្រេច​ចិត្ត​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ​​ទាំង​ប្រថុយប្រថាន៖ «»។

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ នាយ​ប៉ុស្តិ៍​នគរបាល​​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក ស៊ឹម សំអាត មាន​ប្រសាសន៍​បញ្ជាក់​ថា​ ​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ​​តាម​ច្រកទ្វារ​អន្តជាតិ​ប៉ោយប៉ែត មក​ពី​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ ហើយ​ភាគ​ច្រើន​​ទៅ​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់។ លោក​បន្ត​ថា​ ពលករ​ចាប់​​ផ្ដើម​សម្រុក​ទៅ​ប្រទេស​ថៃ ខ្លាំង​ប្រមាណ ១​សប្ដាហ៍​ គឺ​បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច ​​​ក្នុង​នោះ​ថ្ងៃ​ណា​ដែល​ពលករ​ចេញ​ទៅ​ប្រទេស​ថៃ ច្រើន​​​មាន​ចំនួន​ប្រមាណ ២​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ។ យ៉ាង​នេះ​ក្ដី​លោក​ថា​ ចំនួន​ពលករ​ដែល​​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក្នុង​ឱកាស​បុណ្យ​សំខាន់​របស់​ជាតិ​ឆ្នាំ​នេះ មាន​ចំនួន​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​មុនៗ៖ «»។

ទោះ​យ៉ាង​នេះ​ក្ដី​អ្នក​ស្រាវជ្រាវ​សង្គម​លោក​បណ្ឌិត​ កែម ឡី មាន​ប្រសាសន៍​បញ្ជាក់​ថា ពលករ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​​ប្រទេស​ថៃ​នេះ ដោយ​សារ​ពួក​គេ​ពុំ​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ ម្យ៉ាង​វិញ​ទៀត តម្លៃ​ប្រាក់​ឈ្នួល​កម្មករ​​ក្នុង​ស្រុក​ទាប​ជាង​នៅ​ប្រទេស​ថៃ​ ហើយ​ជីវភាព​ជួប​ការ​ខ្វះខាត​នៅ​ក្នុង​បន្ទុក​គ្រួសារ​ បញ្ហា​ទាំង​នេះ​ហើយ​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​ពួកគេ​ចេញ​ទៅ​ស្វែង​រក​ការងារ​នៅ​ក្រៅ​ប្រទេស។

ទោះ​យ៉ាង​នេះ​ក្ដី​លោក​ថា បញ្ហា​ទាំង​នេះ​ រដ្ឋាភិបាល​អាច​ដោះ​ស្រាយ​បាន​ ប្រើ​សិន​រដ្ឋាភិបាល​បង្វែរ​ការ​​អភិវឌ្ឍ​​​ពី​ទីប្រជុំជន​ទៅ​ជនបទ​ឲ្យ​បាន​ច្រើន​ ហើយ​​ពង្រីក​ផ្នែក​កសិឧស្សាហកម្ម​​នៅ​តាម​ជាយដែន និង​ផ្ដល់​ប្រាក់ខែ​អប្បបរិមាណ​កម្មករ​ឲ្យ​ខ្ពស់​ជាង​ពេល​បច្ចុប្បន្ន ឬ​ឲ្យ​ប្រហាក់ប្រហែល​ប្រទេស​ជិត​ខាង​ជា​ដើម៖ «»។

​​​​​​​​​​​សមត្ថកិច្ច​ច្រក​ប្រចាំ​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រំពឹង​ថា ចំនួន​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ​​ហើយ​​ធ្វើ​ដំណើរ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​​ ក្រោយ​ពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​ រហូត​ដល់​ចុង​ខែ​​មេសា ឆ្នាំ​២០១៥ អាច​មាន​​​ចំនួន​ប្រមាណ ២​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Kim Ea said...

For 30 years under the hiding communist psychopath as a democratic and economic well developed , Khmer leader use to elevate them self as a strong man in helping his poor country . Any time he grab microphone and up in the podium in front of people he spread the demagoguery word of progress of their team work,it not different from the past regime under N. Sihanouk propagated a lot of lie and lie and flattery , but never tell the truth how many million they borrowed from foreigners, and did not dare to talk about his country still classify as a beggar country hunting for aid donation from abroad of billion a year in the last 30 yers and count on . The country is too well progress and develop and then poor Khmer live without job of hundred thousand need to sacrifice families to go dangerously crossed border illegally to find work in the nearby country as a slave worker to feed their families . How about sending maid program of young Khmer women of thousand to others Asian countries and been viciously rape , corporate abused , intentional harmful out of control? did this consider as well develop too . How about hundred of thousand Khmer lost their lively hood ,like land properties right and abused of all kind from the high authority rulers scheme under land for economic and industrial concession ? Did this scheme of enriched you families, cronies and corrupt authorities is a kind of progress development too ? You name it .