A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 7 April 2015

An American company sues Hun Sen's government for $300 million for breach of contract រឿង​ក្តី​រវាង​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​និង​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ចាយ​លុយ​លើ​សេវា​មេធាវី​ជិត​២,៥​លាន​ដុល្លារ​

Hun-Sen-099
Posted by  on April 7, 2015
ប្រិ​យ​មិត្ត​អ្នក​អាន​ជា​ច្រើន​ទំនង​មិន​បានដឹង​ករណី​ទំនាស់​ក្តីក្តាំ​គ្នា​មួយ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ ជាមួយ​ក្រុមហ៊ុន​ Cambodia​ Power​ Company(CPC)​ ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ធំ​នៅ​សហរដ្ឋអាមេរិក​ឈ្មោះ​ Beacon​ Hill​ Associates​ Inc.​ (BHA)​ រឿង​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​កម្លាំង​៦០​មេ​ហ្គា​វ៉ា​ត់​នៅ​រាជធានី​ភ្នំពេញ​ ដោយ​ក្រុមហ៊ុន​ CPC​ ជា​អ្នក​ប្តឹង​ទាមទារ​សំណង​ការ​ខូចខាត​ប្រមាណ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ តំណាង​ដោយ​អតីត​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ និង​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​(EDC)​ កាលពី​ឆ្នាំ​២០០៩​រហូត​ដល់​ឆ្នាំ​២០១១​នោះ​ឡើយ​ ហើយ​ក៏​ជា​រឿង​ក្តី​ដែល​រាជរដ្ឋាភិបាល​បាន​ចំណាយ​លុយ​លើ​សេវា​មេធាវី​អស់​ជិត​២,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ដែរ​ ។​
​កាលពី​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​១៩៩៦​ រាជរដ្ឋាភិបាល​កម្ពុជា​តំណាង​ដោយ​អតីត​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ និង​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​(EDC)​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ Cambodia​ Power​ Company(CPC)​ លើ​ការ​ផ្គត់ផ្គង់​សេវា​ថាមពល​អគ្គិសនី​កម្លាំង​៦០​មេ​ហ្គា​វ៉ា​ត់​នៅ​រាជធានី​ភ្នំពេញ​រយៈពេល​២០​ឆ្នាំទៅ​២៥​ឆ្នាំ​ ដោយ​ក្រុមហ៊ុន​ CPC​ ជា​អ្នក​ផ្គត់ផ្គង់​ ។​

​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ដោយ​ដំណើរការ​សាងសង់​ និង​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន​ CPC​ គ្មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ ទើប​រាជរដ្ឋាភិបាល​វាយតម្លៃ​ថា​ ក្រុមហ៊ុន​ CPC​ គ្មាន​លទ្ធភាព​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នេះ​ឡើយ​ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ CPC​ ខឹងសម្បា​ និង​ចាប់ផ្តើម​ដាក់​ពាក្យ​ប្តឹង​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០០៩​ ទៅ​ស្ថាប័ន​តុលាការ​ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ហុងកុង​ ដោយ​ចោទប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ថា​ មិន​គោរព​កិច្ចសន្យា​ និង​ទាមទារ​សំណង​ការ​ខូចខាត​ប្រមាណ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​
​ដើម្បី​តទល់​ក្នុង​រឿង​ក្តី​ជាមួយ​ក្រុមហ៊ុន​ CPC​ នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពឹងពាក់​ក្រុមហ៊ុន​មេធាវី​មួយ​ឈ្មោះ​ Sciaroni​ &​ Associates​ មាន​លោក​ ប្រេត​តុ​ន​ ស្កា​រ៉ូ​នី​ (Bretton​ G.​ Sciaroni)​ ជា​តំណាង​ ឲ្យ​ជួយ​បំពេញ​នីតិវិធី​នៅ​ចំពោះ​មុខ​ស្ថាប័ន​តុលាការ​ ដោយ​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​បាន​ចំណាយ​ប្រាក់​ចំនួន​៩.៩៨២.៧០០.០០០​រៀល​(​ជិត​២,៥​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ឲ្យ​ទៅ​ក្រុមហ៊ុន​មេធាវី​ Sciaroni​ &​ Associates​ ។​
​ជាមួយនឹង​ការ​ចំណាយ​ទឹកប្រាក់​ជិត​២,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ លើ​សេវា​ក្រុមហ៊ុន​មេធាវី​ Sciaroni​ &​ Associates​ នេះ​ គឺ​បាន​ផ្តល់​មក​វិញ​នូវ​លទ្ធផល​គួរ​ជាទី​មោទកភាព​ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឈ្នះក្តី​លើ​ក្រុមហ៊ុន​ CPC​ ក្នុង​សំណុំរឿង​លេខ​ARB/09/18​ តាម​រយៈ​សាលក្រម​របស់​តុលាការ​ ដែល​បញ្ជូន​ដល់​គូភាគី​នា​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១១​ មាន​ចៅក្រម​ជនជាតិ​អង់គ្លេស​ លោក​ Neil​ Kaplan​ CBE​ QC​ SBS​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​ចៅក្រម​ជនជាតិ​អង់គ្លេស​២​នាក់​ទៀត​ លោក​ John​ Beechey​ និង​លោក​ Toby​ Landau​ QC​ ជា​ក្រុមប្រឹក្សា​ជំនុំជម្រះ​ សម្រេច​ច្រានចោល​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ CPC​ ទាំងស្រុង​ ។​
​នេះ​គឺជា​សំណុំរឿង​ក្តី​មួយ​រវាង​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ និង​ក្រុមហ៊ុន​ឯកជន​ដែល​បាន​ចំណាយ​ប្រាក់​អស់យ៉ាង​ច្រើន​រហូត​ដល់​ជិត​២,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ទៅ​លើ​សេវា​ក្រុមហ៊ុន​មេធាវី​ ប៉ុន្តែ​ទទួល​បាន​មក​វិញ​នូវ​ការ​ឈ្នះក្តី​ ៕

No comments: