A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 25 March 2015

When the water is clear, the fish become aggressive ទឹកថ្លា​ត្រីកាច

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​។ ម៉ៃ វីរៈ
បើ​ធ្វើការ​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​គ្រប់​ភាគី គ្រប់​សម្ដី រាល់​សកម្មភាព និង​បូករួម​នឹង​ប្រវត្តិ​ធ្វើ​ចារកម្ម​របស់​លោកនាយករដ្ឋមន្ត្រី យើង​អាច​ធ្វើការ​សន្និដ្ឋាន​ដោយ​ប្រាកដនិយម​ថា គ្មាន​មូលដ្ឋាន​ដើម​ហេតុ​ត្រង់​ពាក្យសម្ដី​ណា​មួយ​ដែល​ថ្លែង​ដោយ​លោក កឹម សុខា ទៅកាន់​អ្នកគាំទ្រ​នៅ​ទីក្រុង​ឡុងប៊ិច​ថា មាន​គំនិត​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ​ទេ ពីព្រោះ​ភាសា​ប្តូរ សម្តេច ជួនណាត ថា​វា​ខុស​គ្នា​នឹង​ពាក្យ​ផ្តួលរំលំ។ លើសពី​នេះ​ខ្មែរ​គ្រប់​គ្នា​ក៏ឮ​លោក កឹម សុខា បញ្ជាក់ថា​គណបក្ស​មិន​ធ្វើ​បដិវត្តន៍​ទេ ដូចនេះ​អង្គហេតុ​នេះ​គ្មាន​ទម្ងន់​ដើម្បី​ដាក់​បន្ទុក​ ឬ​ធ្វើការ​ចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​ឡើយ​។
ដូច្នេះ​យើង​អាច​ធ្វើការ​កំណត់​ជាក់លាក់​បាន​ថា ការ​ចោទប្រកាន់​របស់​លោកនាយករដ្ឋមន្ត្រី​គឺ គ្រាន់តែ​ជា​លេស​នយោបាយ តែ​ប៉ុណ្ណោះ​។
ទី​១. ការ​ចោទប្រកាន់ គឺ​គ្រាន់តែ​សង្គ្រាម​ចិត្តសាស្ត្រ​វ៉ៃ​បំបាក់​ស្មារតី​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ដំណាក់កាល​ចរចា​បញ្ចប់​ការ​ធ្វើ​កំណែ​ទម្រង់​ការបោះឆ្នោត​។ ស្រែក​កាន់តែ​ខ្លាំង និយាយ​កាន់តែ​ឮ​ដើម្បី​បង្ហាញ​​ថា រឿង​គឺ​ធំ ហើយ​គាត់​ពិតជា​ខឹងសម្បា​ខ្លាំង​មែន​។ ជាទូទៅ​សង្គ្រាម​ចិត្តសាស្ត្រ​ប្រើ​បាន​ផល​នៅពេល​ដែល​ដៃគូ​ព្រលឹង​​​តិច​ប្រមាត់​តូច​ទើប​អាច​បំភ័យ​សម្លុត​បាន​តែ​នៅពេល​ដែល​គូប្រកួត​នឹងនរ​ស្ងៀមស្ងាត់​គឺ​សង្គ្រាម​ចិត្តសាស្ត្រ​ដូចជា រលក​បោកខ្សាច់​តែ​ប៉ុណ្ណោះ​។
ទី​២. គឺ​លោក​នាយករដ្ឋមន្ត្រី ចង់​ផ្ញើសារ​នយោបាយ​ទៅកាន់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ថា អ្វីៗ​គ្រប់យ៉ាង​ដែល​រាជរដ្ឋាភិបាល​របស់​លោក ក៏​ដូចជា​គណបក្ស​ប្រជាជន​របស់​លោក​បាន​ធ្វើ​កន្លង​ទៅ តាំងពី​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ​ទី​ ២៨ ខែ​ កក្កដា ឆ្នាំ​ ២០១៣ គឺជា​ទង្វើ​ត្រឹមត្រូវ​ស្រប​ច្បាប់។ លើសពី​នេះ​នៅ​អាច​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ឲ្យ​ខឹងសម្បា​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការ​ធ្វើ​បាតុកម្ម​នានា​ក្រោយ​ការបោះឆ្នោត​កន្លង​ទៅ​ ថា​គឺ​ពិតជា​មាន​បំណង​អាក្រក់​មែន​។
ទី​៣. គឺ​ចង់​ផ្ញើសារ​មួយ​ទៅកាន់​កងកម្លាំង​ប្រដាប់អាវុធ ដែល​បាន​បង្ក្រាប​ដោយ​ហិង្សា​ព្រៃផ្សៃ ហើយ​ថែមទាំង​បាន​បាញ់​សម្លាប់​បាតុករ​ច្រើន​នាក់​ទាំង​នៅ​គល់ស្ពាន​ក្បាលថ្នល់ និង​នៅ​ផ្លូវ វេងស្រេង ថា​ការ​សម្លាប់​នោះ​គឺជា​រឿង​ត្រឹមត្រូវ ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់ ពី​ការ​ប៉ុនប៉ង​ធ្វើការ​ផ្តួលរំលំ​ ឬ​រដ្ឋប្រហារ ដូច​ដែល​លោក​នាយករដ្ឋមន្ត្រី​បាន​បរិយាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែម​បាន​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​ត្រៀម​ខ្លួន ត្រៀម​ខ្នោះ ដើម្បី​បង្ក្រាប​បាតុកម្ម​ណា​មួយ​ដែល អាច​កើតឡើង កើត​ចេញ​ពី​ការ​មិន​ពេញ​ចិត្ត​លទ្ធផល​ចរចា​រឿង​ គ.ជ.ប​។ ចំណុច​នេះ ក៏​ចង់​ព្រមាន​បក្ស​ប្រឆាំង​ និង​អ្នកគាំទ្រ​ទុក​ឲ្យ​ហើយ​ក្រែង​លោ​មាន​ការតស៊ូ​ប្រឆាំង​សាជាថ្មី​នឹង គ.ជ.ប​។
ទី​៤. ចង់​ផ្ញើសារ​ទៅ​ពួក​ការទូត​ជាតិ-អន្តរជាតិ និង​ប្រទេស​ក្នុង​ក្រៅ​ទាំងអស់​ដែល​បាន​គាំទ្រ​គណបក្ស​ប្រឆាំង​ថា អ្វីៗ​ដែល​គេ​ធ្វើ​គឺ ​មិន​ត្រឹមត្រូវ​ទេ ពោល​គឺ​ចង់​ទះកំផ្លៀង​មន្ត្រី​ការទូត បរទេស ដែល​តែងតែ​គាំទ្រ​សកម្មភាព​ធ្វើ​បាតុកម្ម​របស់​បក្សប្រឆាំង​។ លើស​ពី​នេះ​គ្មាន​​មូលហេតុ​អ្វី​ដែល​ស្ត្រី​ទី​ ១ ​អាមេរិក​មក​កម្ពុជា ដើម្បី​គ្រាន់តែ​ជិះ​យន្តហោះ​លេង​នោះ​ទេ ហើយ​គេ​ក៏​មិន​ហោះ​ទៅវិញ​ដោយ​ដៃ​ទទេ​ដែរ តែ​សំខាន់​ថា តើ​លោកនាយករដ្ឋមន្ត្រី​ទុក​មុខ​ឲ្យ​ស្រ្តី​ទី​ ១ ឬ​អត់​? ទុក​គឺ​ប្រាកដ​ជា​ទុក​ហើយ បើ​មិន​ទុក​មិនមែន​បង្កើត​រឿង​ថែម​ទេ ហើយ​ដឹង​ថា​ អ្នក​មក​ចង់​បាន​អី​ទើប​គំរាម​ទុក​មុន​ឲ្យ​ហើយ​។

ទី​៥. ការ​ចោទប្រកាន់​នេះ បើ​មើល​ពី​រូបភាព​នយោបាយ គឺ​ច្បាស់​ណាស់ រដ្ឋាភិបាល​នឹង​ធ្វើ​វា​ឲ្យ​ធំ តែ​តាមពិត​ខ្លឹមសារ​គឺ​តូច​។ ក្រៅពី​នេះ​លោកនាយករដ្ឋមន្ត្រី មិន​គួរ​ហេតុ​តែ​ចង់​បាន​លេស​នយោបាយ​ដើម្បី​បិទបាំង​មុខ​រដ្ឋាភិបាល​ខ្លួនឯង ដោយ​យក​សម្ដី​លោក កឹម សុខា ពីរបី ម៉ាត់ មក​ធ្វើ​ជា​រឿង​ធំ​នោះ​ទេ ពីព្រោះ​បើ​ពិនិត្យ​មើល​ទៅ ថ្វីដ្បិត​អាច​រាប់​ថា​ជា​លេស​មួយ​ តែ​ដូច ចោល​ដុំមាស យក​ដុំថ្ម ព្រោះ​ចង្អេរ​នេះ​តូច​ណាស់ បាំង​មិន​ជិត​ដំរី​ងាប់​ទេ។ លើសពី​នេះ មិន​ត្រឹមតែ​មិន​ជិត តែ​បែរ​ជា​បាន​ផ្តល់​នូវ​ភ្លៀង​កក់ខែ​មួយ​មេ​ធំ​ទៅឲ្យ​ជំរំ​ព្រះអាទិត្យ​ស្រោចស្រព​ចិត្ត​អ្នកគាំទ្រ ដែល​កំពុង​តែ​ខឹងសម្បា​ខ្លាំង​ដូច​ទឹកបាក់​ទំនប់ ដោយ​អស់​សង្ឃឹម​នឹង​បក្សប្រឆាំង​នោះ បែរ​ជា​មក​គាំទ្រ​ខ្លាំងក្លា​ទៅវិញ​។ ភ្លើង​ចិត្ត​ដែល​ជិត​រលត់ តែ​បែរ​ជា​ឆេះ​សន្ធោសន្ធៅ នេះ​មិន​ដឹង​ថា​ជា​យុទ្ធសាស្ត្រ​ស្អី​របស់​មេទ័ព​ ១០៥ ​​សមរភូមិ​នោះ​ទេ​?
ទី​៦. តែ​ក៏​មិនមែន​បាន​ន័យ​ថា​ អត់ប្រយោជន៍​ទាំង​ស្រុង​នោះ​ដែរ ក្រៅតែ​ពី​បាន​លេស​ប្រាប់​រាស្ត្រ ប្រាប់​ទ័ព ប្រាប់​ការទូត នៅ​អាច​បំភ័យ​សង្គ្រោះជាតិ​បាន​ ១ ​ភាគ​ ៣ ​ដែរ ព្រោះ​លោក ហ៊ុន សែន ដឹង​ច្បាស់​អំពី​ចិត្តសាស្ត្រ​មេដឹកនាំ​គណបក្ស​ប្រឆាំង​។ បាន​ចំណេញ​ត្រឹមតែ​ ១ ​ភាគ គឺ​គ្រប់គ្រាន់​ឲ្យ​សង្គ្រោះ​ជាតិ បិទមាត់​ក្នុង​សភា កុំ​ដេញដោល​ច្បាប់​ គ.ជ.ប ហើយ​បោះ​អនុម័ត ដោយ​ស្ងៀមស្ងាត់​។
ទី​៧. វា​អាច​ជា​សេណារីយោ ដែល​ពិបាក​កើតឡើង ក៏​ប៉ុន្តែ​ក្នុង​នយោបាយ រឿង​អ្វី​ក៏​អាច​កើតឡើង​ដែរ​។ រឿង​ដែល​គេ​នឹក​ស្មាន​មិន​ដល់​នោះ គឺ​អាច​ថា រដ្ឋាភិបាល​នឹង​ឲ្យ​តុលាការ​ចោទប្រកាន់​ទាល់តែ​បាន ថ្វីដ្បិតតែ​ចង​លោក កឹម សុខា មិន​បាន តែ​ចង​បក្ស​សង្គ្រោះជាតិ​។ តើ​មាន​រឿង​អ្វី​កើតឡើង ប្រសិន​បើ​តុលាការ​ទីបំផុត​ចេញ​សេចក្តី​សម្រេចចិត្ត​ថា គណបក្ស​សង្គ្រោះជាតិ​ពិតជា​មាន​បំណង​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​មែន​? ពេល​នោះ​រដ្ឋាភិបាល​អាច​ជ្រក​ក្រោម​ស្លាក ច្បាប់ គឺ​ចេញ​បញ្ជា​រំលាយ​គណបក្សសង្គ្រោះ​ជាតិ ដែល​មាន​ន័យ​ថា ថ្វីដ្បិត​តែ​អ្នក​នយោបាយ រួច​ខ្លួន តែ​ ៥៥ ​នាក់​ត្រូវ​អស់​កៅអី ហើយ​បក្ស​ប្រជាជន​សម្រេច​បំណង​រដ្ឋ​មួយ​បក្ស​មួយ​។
ទី​៨. បើ​យើង​ពិនិត្យ​ទៅ​ថា លេស​នយោបាយ​នេះ បាន​ផលចំណេញ​តិច​ជាង​ខាត​។ ចុះ​បើ​ខាត ច្រើន​ជាង​ចំណេញ​យ៉ាងនេះ ហេតុអ្វី​បាន​លោក ហ៊ុន សែន នៅ​តែ​លេង? នេះ​អាច​រាប់​ថា​ជា​ការ​ធ្វេសប្រហែស​មួយ​ពេល ដើរ​ខុស​មួយ​ជំហាន របស់​បុរស​ខ្លាំង តែ​បើ​លោកនាយករដ្ឋមន្ត្រី ដឹង​ហើយ តែ​នៅ​តែ​ចង់​ដើរ​ផ្លូវ​នេះ នោះ​គឺ​មាន​ន័យថា ជំហាន​ចុងក្រោយ​ដែល​មេទ័ព​រូប​នេះ​ចង់​បាន​នោះ​គឺជា ​​​គ្រោះថ្នាក់​ពិបាក​ស្មាន ហើយ​ប្រហែល​ជា​គ្មាន​អ្វី​ផ្សេង​ទេ តែ​គឺ​ចង់​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ចោល​តែ​ម្តង​។ វ៉ៃ​ម្តង​មួយ វា​ពិបាក ហេតុអ្វី​ក៏​មិន​រំលាយ​ជំរំ​ចោល​តែ​ម្តង​ទៅ​? នេះ​អាច​ជា​ល្បិច​ខ្លា​លាក់​ក្រចក​។ ចុះ​បើ​វា​ជា​ការពិត តើ​សង្គ្រោះ​ជាតិ​មាន​អ្វី​ទប់​ទៅ?
និស្សិត ក្មេងវត្ត កូន​អ្នកស្រែ សូរ សមយុទ្ធ Sosamyuth@gmail.com កំពង់​ឆ្នាំង

6 comments:

Anonymous said...

Another shit strategy....ah lop. If ah lop KhA got power will he get koh tral back.. Or chased youn out..? You idiots kem will put right back in chaos

Anonymous said...

Begin of Drgunzet's comment.

"When the water is clear, the fish becomes aggressive!"

lol, look at Angeline's Khmer adopted son. The little boy was already aggressive at such a young age.

Watch at 4:40 into the clip, he attacked the reporter and Angeline had to drop him off.

https://www.youtube.com/watch?v=A4M98p1wCs4

Angeline also adopted a Vietnamese boy, so clearly she can see the difference between the two races.

-Drgunzet-

Anonymous said...

The attacks happened at 4:40. It was brutal; the reporter probably suffered internal damages. I think he will eventually die from it some day. The speed of those attacks makes Bruce Lee looks like a retarded turtle.

Drgunzet, you are a very sick a**hole.
The kid was 2 years only old dumbass!

Anonymous said...

Drgunzet,

It is an adult who has a twisted mind like you, is more danger than a 2 years kid, dummy!

Anonymous said...

Begin of Drgunzet's comment.

"However, the Khmers Rouges were much more brutal than the Lon Nol’s army; whenever they raided the villages or towns, they killed and massacred indiscriminately."

"They also burned down houses and forced villagers to join them in the liberated zones. I remembered that every time the Khmers Rouges raided my village in Battambang Province, my family members and I ran away from the village as fast as we could to avoid the forcibly evacuation or execution by the Khmers Rouges. Unfortunately, my aunt and three of her children were killed in a ditch nearby their burning house by the Khmers Rouges’ hand grenade while they were hiding in fear from cross fires."

Source:
http://www.khmerwathanak.blogspot.com/2014/04/cambodia-land-of-endless-suffering.html#more

-Drgunzet-

Anonymous said...

Drgunzet,

It is an adult who has a twisted mind like you, is more danger than a 2 years kid, dummy!