A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 12 March 2015

Thong Sarath's parents denied putting a city-project worth $100 million as bail ឪពុកម្តាយ​​ថោង សារ៉ាត់ បដិសេធ​គម្រោងដាក់​បុរីតម្លៃ​ជាង​១០០លាន​ដុល្លារ ដើម្បី​​សុំ​នៅ​ក្រៅ​ឃុំ​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃពុធ ទី11 មិនា 2015, 

​លោក ថោង​ ចំរើន និង​អ្នកស្រី កែវ សារី
ឪពុកម្តាយ​របស់លោក​ថោង សារ៉ាត់ ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​ច្រាន​ចោ​ល​គម្រោង​យក​បុរី៩៩៩​តម្លៃ​ជាង​១០០លាន​ដុល្លារ​អាមេរិក​ ដើម្បី​ដាក់​សុំធានា​នៅ​ក្រៅ​ឃុំ​ និងសម្រេច​ឈប់​ពឹង​មេធាវី លោក​ ម៉ន កែវ​ស៊ីវិន ឲ្យ​ជួ​យ​​ការ​ពារ​​ក្តី​​ឲ្យ​ត​ទៅ​ទៀត។​
លិខិតចុះថ្ងៃទី​១០ខែ​មីនា និង​ត្រូវ​បាន​​ដាក់​ទៅ​ប្រធាន​សាលា​ដំបូង​រាជធានីភ្នំពេញ ឲ្យ​ដឹង​ថា​«កាលពីថ្ងៃ​សុក្រ​ទី​០៦​ខែ​មីនា ឆ្នាំ​២០១៥ លោក​មេធាំវី​ការពារ​ក្តី​ឲ្យ​រូប​ខ្ញុំ​ ថោង ចំរើន និង​ភរិយា​របស់ខ្ញុំ​ កែវ សារី គឺ​លោក​មេធាវី​ម៉ន កែវ​ស៊ីវិន បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ខ្ញុំគ្រោង​យក​បុរី​តម្លៃ​ជាង​១០០លាន​ដុល្លារ​ ដាក់​ធានា​បាន​នៅ​ក្រៅ​ឃុំ»។
លិខិត​បញ្ជាក់​បន្ថែម​ថា​«ខ្ញុំ​សូម​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​និយាយ​បែប​នេះ ពី​ព្រោះ​ខ្ញុំ និង​ភរិយា ពុំ​មាន​សិទ្ធិ​ក្នុង​ការ​យក​បុរី​ជា​ទ្រព្យ​សម្បត្តិ​ដ៏ថ្លៃ​ថ្លារបស់​អតិថិជនទៅ​ដាក់​ធានា​ ឬ​ដាក់​បញ្ចាំង​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​នោះ​​ទេ។ ឥឡូវ​នេះ រូប​ខ្ញុំ និង​ភរិយា​បាន​សម្រេច​ចិត្ត​ឈប់​ពឹង​ពាក់​លោក​មេធាវី​ម៉ន កែវ​ស៊ីវិ​ន​ ឲ្យ​ការពារ​ក្តី​ខ្ញុំទាំងពីរនាក់​ទៀត​ហើយ។ ការ​លើក​ឡើង​របស់​លោក​មេធាវីខាង​លើ​ គឺ​ជា​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​របស់​គាត់​តែ​ប៉ុណ្ណោះ»
VODមិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក ម៉ន កែវស៊ីវិន បាន​នៅឡើយទេ។​

គួរ​រំឮក​ថា កន្លង​ទៅ លោក ម៉ន កែវស៊ីវិន មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក ថោង​ ចំរើន និង​អ្នកស្រី កែវ សារី ដែល​ជា​ឪពុកម្តាយ​របស់​លោក​ថោង សារ៉ាត់ បាន​ប្រាប់​VOD​ថាលោកថោង ​ចំរើន ​កំពុង​មាន​ស្ថាន​ភាព​សុខភាព​ចុះ​ខ្សោយ ដោយ​សារ​តែ​គាត់​មាន​ជំងឺ​ជា​ច្រើន​ប្រ​ភេទ​ដូច​ជាងងឹត​ភ្នែក ទឹក​នោម​ផ្អែម ជំងឺ​សរសៃ​ប្រ​សាទ និង​ជំ​ងឺ​ខ្សោយ​បេះ​ដូង ដែល​ត្រូវ​ការ​ការ​ព្យា​បាល​។ លោកថាលោក​នឹង​​រៀប​ចំឯកសារ និង​ពាក្យ​សុំ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​ម្តង​ទៀត។​​
​អ្នកស្រី កែវ សារី និង​លោក ថោង ចំរើន ដែល​​មាន​ដើមកំណើត​វៀតណាម ត្រូវ​ចៅក្រម​សាកសួរ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ លោក លី សុខ​ឡេង សម្រេច​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដោ​យ​សំអាង​ថាជន​ត្រូវ​ចោទ​មាន​បញ្ហា​សុខភាព​។ ប៉ុន្តែ​ក្រោយពី​សាកសួរ​នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ ចៅក្រ​ម​សាលាដំបូង លោក លី សុខ​ឡេង ដដែល សម្រេច​ឲ្យ​ឃុំខ្លួ​នអ្នកទាំងពីរ​ឡើង​វិញ​ ដោយ​អះអាង​ថាពួ​កគេ​​ព្យាយាម​ចេញ​ទៅ​ប្រទេស​វៀតណាម។ ការសម្រេច​ឃុំខ្លួន​ឡើង​វិញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយ​ក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​រិះគន់​ទៅ​លើ​ការសម្រេច​របស់តុលាការ​ឲ្យ​អ្នកទាំងពីរ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន៕​
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

1 comment:

Anonymous said...

condo 999